ចំណេះដឹងទូទៅ

ត្រីបំពងជូរអែម

*គ្រឿងផ្សំ – ត្រី – ប្រេងសណ្តែក ២ស្លាបព្រាបាយ – ខ្ទឹម – គល់ជីវ៉ាន់ស៊ុយ – ម្ទេស – ទឹកត្រីមាន់១កូនចាន – ទឹកត្រីធម្មតា១ស្លាបព្រាបាយ – ស្ករស១ស្លាបព្រាបាយ – ប៊ីចេង ១/២ ស្លាបព្រា – ជីនាងវង *វិធីធ្វើ – ចៀនត្រីអោយឆ្អិន ស្រង់លើកដាក់ចាន – ឆាគ្រឿងផ្សំ […]

វិធីធ្វើមាន់ទឹម ទាទឹម

គ្រឿងផ្សំ៖ -សាច់ជ្រូកបីជាន់ ចិញ្ចាំអោយម៉ត់ -មីសួរត្រាំអោយរីក -ម្ទេសក្រហមចិញ្ច្រាំអោយម៉ត ហើយទៅបំពងអោយក្រហម -ហៃប៊ី យីហឺ លាងទឹកអោយស្អាត ហើយហាន់ជាសសៃតូចៗ -សណ្ដែកដីលីង រឺគ្រាប់ឈូក (គ្រប់ឈូកត្រូវស្ងោហើយបេះបណ្ដូលចេញ) -ការ៉ុត ដំឡូងបារាំង ហាន់ជាចំណិតតូចល្មមៗ -ត្រជៀកណ្តុរត្រាំអោយរីកហាន់ជាសសៃតូចៗ -គ្រឿងការី -ស្ករក្រហមឬស្ករស -ប៊ីចេង -អំបិល -ដុំស៊ុបខ្នរ -ប្រេងខ្យង -ទឹកសីុអីុវ -ទឺកត្រី -ខ្ទឹមស ចិញ្ចាំអោយម៉ត់ វីធីធ្វើ យកចានដែកតូចល្មម យកសាច់ជ្រូកដែលចិញ្ចាំរួច […]

វិធីធ្វើស៊ុបពងទាកូន

  អត្ថប្រយោជន៍ពងទាកូនចំពោះសុខភាព៖ ឆ្អឹងនិងធ្មេញរឹងមាំ៖ ផលប្រយោជន៍សុខភាពមួយនៃការញ៉ាំពងទាកូនគឺមានអត្ថប្រយោជន៍ដល់ឆ្អឹងនិងធ្មេញ។ យោងតាម San Francisco បានឱ្យដឹងថាពពួកសារធាតុសម្បូរជាតិកាល់ស្យូមដែលជាសារជាតិរ៉ែដែលជួយក្នុងការបង្កើតនិងធ្វើឱ្យឆ្អឹងនិងធ្មេញរឹងមាំ។ យោងតាមការបោះពុម្ភផ្សាយពងទាកូនមានផ្ទុកជាតិកាល់ស្យូម 116 មីលីក្រាម។ កំម្លាងថាមពលនិងការលូតលាស់៖ ផលប្រយោជន៍ពងទាកូនចំពោះសុខភាពមួយទៀតនៃការញ៉ាំពងទាកូនគឺផ្តល់ថាមពលក៏ដូចជាការលូតលាស់កោសិកាកំម្លាងថាមពលនិងការលូតលាស់។ យោងទៅតាមព័ត៌មានរបស់ហ្វីលីពីនការញ៉ាំពងទាកូនមានផ្ទុកកាឡូរី 188 ដែលជួយឱ្យរាងកាយបង្កើនកំម្លាងថាមពលនិងការលូតលាស់ ទន្ទឹមនឹងនេះដែរពពួកសារជាតិប្រូតេអ៊ីនក៏មានជួយឱ្យកោសិកានិងជាលិកាលូតលាស់។ កោសិកាដើម៖ ផលប្រយោជន៍ពងទាកូនចំពោះសុខភាពដ៏គួរឱ្យចាប់អារម្មណ៍វាមានទំនាក់ទំនងជាមួយនឹងការបង្កើនកោសិកាដើម។ យោងតាមលោកវេជ្ជបណ្ឌិត Bjodne នៃ Eskeland ដែលបានលើកឡើងដោយហ្វីលីពីនពងទាកូនមានអាយុ 9 ថ្ងៃមានសារធាតុចិញ្ចឹមដែលចាំបាច់ដើម្បីចាប់ផ្ដើមជីវិតថ្មី​​ សារធាតុចិញ្ចឹមដូចជាសារធាតុវីតាមីនរ៉ែសារធាតុប្រូតេអ៊ីនអ័រម៉ូនកត្តាលូតលាស់និងសារធាតុសកម្មជីវសាស្ត្រផ្សេងៗទៀត។ ជាមួយនឹងលក្ខណៈសម្បត្តិទាំងនេះ ពងទាកូនជាជម្រើសអាហារដ៏ល្អដែលអ្នកគួរតែបរិភោគ។ ប្រភព៖ […]

ជាកូនខ្មែរមួយរូប តើយើងយល់ច្បាស់ពីពាក្យ​ថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ហើយរឺនៅ?

ជាកូនខ្មែរមួយរូប តើយើងយល់ច្បាស់ពីពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ហើយរឺនៅ? កូនខ្មែរមួយចំនួនមិនទាន់យល់ច្បាស់ពីអត្ថន័យ និង ចែកឲ្យដាច់រវាងពាក្យថា សុភាវធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌។ មានអ្នកខ្លះគ្រាន់តែលឺគេថា និងកាត់ន័យតាមការយល់ដោយខ្លួនឯង ហើយយកទៅប្រើដោយមិនយល់ន័យច្បាស់លាស់ទៀតផង។ អ្វីទៅដែលហៅថាសុភាវធម៌? សុភាវធម៌=សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឧិវាទ […]

សុជីវធម៌ក្នុងការទទួលភ្ញៀវ

យុវភរិយាទាំងឡាយ តែងបានទទួលការចេះដឹងខ្លះៗហើយអំពីរបៀបទទួលភ្ញៀវនៅប្រទេសយើង ដើម្បីធ្វើអោយភ្ញៀវរបស់អ្នកនាងមានភាពសប្បាយរីករាយ ហើយសរសើរអំពីអ្នកនាង អ្នកនាងគួរប្រកាន់ឥរិយាបថជាអ្នកថ្លៃថ្នូរ គ្រប់ពេលវេលាទាំងអស់។ ការទទួលភ្ញៀវនៅផ្ទះ កាលបើអ្នកនាង និងស្វាមីអ្នកនាងស្រុះស្រួលចិត្តគ្នាអញ្ជើញភ្ញៀវ ឲ្យមកពិសាភោជនាហារកំសាន្តនៅក្នុងផ្ទះអ្នកនាង អ្នកនាងជាម្ចាស់ផ្ទះដ៏ចំណាន ត្រូវមានកូនសៀវភៅតូចសម្រាប់កត់សេចក្ដីផ្សេងៗ ព្រោះភាពរវល់របស់អ្នកនាងអាចបណ្ដាលអោយអ្នកនាងភ្លេចចំណងដែលគិតពីមុនថានឹងរៀបធ្វើអ្វីខ្លះ។ នៅក្នុងកូនសៀវភៅនោះ អ្នកនាងត្រូវកត់ឈ្មោះភ្ញៀវដែលអ្នកនាងបានអញ្ជើញអោយមករួបរួម គឺមានប៉ុន្មាននាក់ កូនក្មេងប៉ុន្មាន ដើម្បីស្រួលគិតស្មានដល់ធ្វើម្ហូបទុកបម្រុង។ បុរសជាស្វាមីគួរជួយភារៈកិច្ចរបស់ភរិយាខ្លះៗផងក្នុងរឿងនេះ គឺត្រូវជួយពិគ្រោះជាមួយភរិយាលោកពីម្ហូបអាហារដែលលោកចូលចិត្ត។ តាមធម្មតាការលៀងភោជនាហារនៅតាមផ្ទះមួយកាលមួយគ្រានេះគេតែង អញ្ជើញភ្ញៀវអោយមកពិសានៅវេលាល្ងាចគឺតាំងពីម៉ោង ៦ ទៅទល់នឹងម៉ោង ៨។ លុះជិតដល់ម៉ោងហើយ លោក និងលោកស្រីជាម្ចាស់ផ្ទះ គួរប្រុងខ្លួនចាំទទួលភ្ញៀវទាំងពីររូប។ បានសេចក្ដីថា […]

ជំងឺដំបៅផ្លូវរំលាយអាហារ Peptic ulcer disease (PUD)

ជំងឺដំបៅផ្លូវរំលាយអាហារ គឺជាការដាច់រហែក ស្រទាប់ភ្នាស នៃផ្លូវរំលាយអាហារ។ ជំងឺដំបៅផ្លូវរំលាយអាហារ រួមមាន៖ -ជំងឺដំបៅក្រពះ -ជំងឺដំបៅផ្នែកដំបូង នៃពោះវៀនតូច -ជំងឺដំបៅបំពង់អាហារ។ Peptic ulcer disease is a break in the lining of digestive tract. Peptic ulcers include: Gastric ulcer Duodenal ulcer Esophageal […]

វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ

ក្អែបជាសត្វដែលមានពិស ប៉ុន្តែប្រាកដណាស់ បើយើងមិនធ្វើអ្វីវាក៏វាមិនធ្វើអ្វីយើងដែរ គ្រាន់តែថាឃើញតែរូបរាងរបស់វាគឺធ្វើអោយយើងខ្លាចបាត់ទៅហើយ។ ទោះជាយ៉ាងណា យើងក៏មិនអាចប្រហែសអោយមានសត្វបែបនេះនៅក្នុងផ្ទះដែរ អ្នកណាទៅដឹងវាអាចវារឡើងលើខ្លួន ឬសំលៀកបំពាក់របស់យើងក៏ថាបាន ហើយក្អែបចូលចិត្តសំងំនៅកន្លែងដែលសើមៗ ឬគគ្រិច។ ដូច្នេះ យើងមានវិធីបែបធម្មជាតិងាយៗដើម្បីបង្ការកុំអោយមានក្អែបក្នុងផ្ទះ ហើយវិធីទំាងនោះមានដូចជា ៖ វិធីការពារក្អែបចូលផ្ទះ ដោយវិធីសាស្ត្រធម្មជាតិ៖ ១. ទឹកខ្មេះ: ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ ២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។ ៣. យកកំបោរទៅរោយនៅបរិវេណមានសំណើម […]

របៀបធ្វើចាហួយដូង

គ្រឿងផ្សំ : – ស្ករស ២ ស្លាព្រាបាយ – ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ – ដូងខ្ចី ១ ផ្លែ – អំបិល ១ ចឹប – ខ្ទិះដូងដំបូង ១ កូនចាន ។ វិធីធ្វើ : ១. អ្នកត្រូវចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែសូមប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើខ្នោសកោសយកសាច់ចេញ។ […]

ការយល់ដឹងអំពីជម្ងឺរលាកត្រចៀកកណ្តាល (ជម្ងឺអំបៅអំបែក) Understanding of Otitis Media

ជម្ងឺអំបៅអំបែក គឺជាការរលាកជាលិកាត្រចៀក រាប់ទាំងក្រដាសត្រចៀក និង ជាលិកាដែលនៅខាងក្រោយវា។ វាជាជម្ងឺកើតឡើងញឹកញាប់ចំពោះកូនក្មេង។ Otitis media are inflammation of ear tissue including the ear drum and tissues behind it. It is the most common childhood condition. សញ្ញា និងរោគសញ្ញារួមមាន […]

តើទឹកដូង ពិតជាល្អជាងភេសជ្ជៈជំនួយកម្លាំងផ្សេងៗឬ?

ទឹកដូចពិតជាមានអត្ថប្រយោជន៍ច្រើនជាងភេសជ្ជៈជំនួយកម្លាំងផ្សេងៗ ព្រោះទឹកដូងផ្ទុកទៅដោយសារធាតុប៉ូតាស្យូម និងសំបូរទៅដោយសារធាតុរ៉ែខនិជ ហើយវាត្រូចបានគេចាត់ទុកថាជាភេសជ្ជៈជំនួយកម្លាំងពីធម្មជាតិ។ – ទឹកដូងផ្ទុកទៅដោយសារធាតុ cytokinins, electrolytes & antioxidants ដែលមិនធ្វើឲ្យយើងធាត់ គ្មានជាកូលេស្តេរ៉ូល ជំនួយដល់ការលូតលាស់របស់កោសិការបានល្អ កាត់បន្ថយការកើតឡើងនៃជម្ងឺមហារីក និងការឈឺចាប់ក្នុងរាង្គកាយ។ – ទឹកដូងផ្ទុកនូវសារៈធាតុប៉ូតាស្យូម និងសូដ្យូមខ្ពស់ ដែលមិនអាចផ្តល់ថាមពលគ្រប់គ្រាន់ដល់អ្នកដែលធ្វើការធ្ងន់ៗនោះទេ។ – តាមរយៈការសិក្សាបានឲ្យដឹងថាទឹកដូង១ដប មានសារធាតុប៉ូតាស្យូមច្រើនជាងចេក២ផ្លែ ដែលជួយផ្តល់ជាតិរ៉ែបានល្អដល់រាង្គកាយ។ – ទឹកដូងជាភេសជ្ជៈដែលសក្តិសមបំផុតសម្រាប់ការផ្តល់ជាតិទឹក និងជាតិរ៉ែក្នុងរាង្គកាយ។ – ទឹកដូងមានសារៈសំខាន់ក្នុងការជួយការសម្រកទម្ងន់របស់លោកអ្នក វាសក្តិសមចំពោះអ្នកដែលចូចិត្តហាត់កីឡាដោយការដើរ ឬរត់ […]