ចំណេះដឹងទូទៅ

១០វិធី បង្កើនភាពឆ្លាតវៃដល់កូន

លោកឪពុកអ្នកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវាងវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ ឆ្នាំនោះ អាចចាត់ទុកថា ជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះ ឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន ដែលមានដូចជា ៖ ១ – ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប ៖ ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូន នឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។ ២ – រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ ៖ ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬមិនទេក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។ ៣ –​ អានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ។ […]

ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់

ដំណឹងល្អសម្រាប់បងប្អូនដែលមានជំងឺគេងមិនលក់ ព្យាបាលដោយមិនអស់ប្រាក់ អ្នកនឹងបានគេងលក់ស្កប់ស្កល់ ជួយ share ចែកគ្នាដឹងផង! *ការប្រើប្រាស់ថ្នាំងងុយដេក គឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖ – ធ្វើអោយវិលមុខ – ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង – ទល់លាមក – ឈឺក្រពះ – ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។ *វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖ *វិធីទី១៖ ធាតុផ្សំដែលអ្នកត្រូវការ៖ – ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ – ទឹកក្តៅ […]

ឱសថធម្មជាតិ និងវិធីសាស្ត្របំបាត់អាការៈពុលឡាន ! សូមចែករំលែកបន្តផង!!

អ្នកណាក៏ចង់ឱ្យការធ្វើដំណើរ មិនថាតាមរថយន្ដ ឬយានជំនិះផ្សេងៗនោះទេ ទោះជិតក្ដីឆ្ងាយក្ដីប្រកបដោយសេចក្ដីសុខ គ្មានការនឿយហត់ អស់កម្លាំង ក្អួតចង្អោរ និងឈឺចុកចាប់ដែរ។ ប៉ុន្ដែមានមនុស្សមួយចំនួន ទោះបើដឹងថាកន្លែងនោះចាំបាច់ត្រូវតែទៅខានមិនបាន ឬជាកន្លែងដែលអាចផ្ដល់នូវសេចក្ដីសុខ និងទ្រព្យសម្បត្ដិក៏ដោយគាត់សុខចិត្ដបាត់បង់លាភនោះ ដោយគាត់មិនចង់ធ្វើដំណើរតាមរថយន្ដ ព្រោះគាត់ពុលឡាន! +ពុលឡានជាអ្វី? -ពុលឡាន ជាពាក្យបច្ចេកទេសហៅថាពុលដំណើរដែលរួមមានការពុលឡាន ពុលយន្ដហោះ ពុលកប៉ាល់ ពុលរលកជាដើម។ ដោយសារអាការទាំងនេះកើតឡើងដោយបាតុភាពតែមួយ។ ពុលឡានជាវិបត្ដិមួយដែលកើតឡើងក្រោយពីអ្នកដំណើរធ្វើដំណើរដោយជិះយានជំនិះ ដូចជារថយន្ដ កប៉ាល់ យន្ដហោះជាដើម។ +មូលហេតុពុលឡាន ពុលឡានកើតឡើង ឬបណ្ដាលមកពីមានចលនាបីព្រមគ្នានៅពេលតែមួយ ដែលអ្នកជំងឺទទួលក្នុងពេលកំពុងធ្វើដំណើរ។ -អ្នកជំងឺទទួលនូវចលនាបណ្ដោយខ្លួន […]