ជំងឺដំបៅផ្លូវរំលាយអាហារ Peptic ulcer disease (PUD)

ជំងឺដំបៅផ្លូវរំលាយអាហារ គឺជាការដាច់រហែក ស្រទាប់ភ្នាស នៃផ្លូវរំលាយអាហារ។ ជំងឺដំបៅផ្លូវរំលាយអាហារ រួមមាន៖
-ជំងឺដំបៅក្រពះ
-ជំងឺដំបៅផ្នែកដំបូង នៃពោះវៀនតូច
-ជំងឺដំបៅបំពង់អាហារ។


Peptic ulcer disease is a break in the lining of digestive tract. Peptic ulcers include:
Gastric ulcer
Duodenal ulcer
Esophageal ulcer.
-រោគសញ្ញាជួបញឹកញាប់បំផុត គឺការឈឺពោះផ្នែកខាងលើ ដែលអាចឈឺកាន់តែខ្លាំង ពេលហូបអាហារចូល ចំពោះជំងឺដំបៅក្រពះ ប៉ុន្តែធូរស្រាល ចំពោះជំងឺដំបៅផ្នែកដំបូងនៃពោះវៀនតូច។
The most common symptom is upper abdominal pain, which may worsen with eating in gastric ulcer, but improves in duodenal ulcer.


-រោគសញ្ញាដទៃទៀត រួមមាន ក្អែរ ក្អួតស្រកទម្ងន់ ឬក៏មិនឃ្លានអាហារ។
Other symptoms include belching, vomiting, weight loss, or poor appetite.
-មូលហេតុជួបញឹកញាប់ គឺបាក់តេរីអេលីកូបាក់ទែពីឡូរី និងឱសថប្រឆាំងការរលាក។
Common causes include bacteria Helicobacter pylori and non-steroidal anti-inflammatory drugs (NSAIDs).
-ស្រ្តេស និងអាហារមានជាតិហិល មិនបណ្តាលឲ្យកើតជំងឺដំបៅផ្លូវរំលាយអាហារទេ ប៉ុន្តែ វាអាចធ្វើឲ្យរោគសញ្ញាធ្ងន់ធ្ងរ។
Stress and spicy foods do not cause peptic ulcers. However, they can make your symptoms worse.
-ផលលំបាករបស់វា អាចមាន ធ្លាក់ឈាម ធ្លាយក្រពះ និងស្ទះផ្លូវរំលាយអាហារ
Its complications may include bleeding, perforation, and blockage of the stomach.


-រោគវិនិច្ឆ័យ ធ្វើឡើងតាមរយៈការយកប្រវត្តិជំងឺ ការពិនិត្យរាងកាយ និងការធ្វើតេស្ត ដូចជាតេស្តមន្ទីរពិសោធន៍រកមើលមេរោគអេលីកូបាក់ទែពីឡូរី និងការពិនិត្យដោយអង់ដូស្កុបដើម្បីរកមើលដំបៅ និង ច្រឹបយកសាច់ទៅពិនិត្យ។
The diagnosis is made by taking a medical history, performing a physical exam, and then undergoing diagnostic tests, such as laboratory tests to determine the presence of bacterium H. pylori, and endoscopy to look for ulcers and to perform biopsy.
-ជំងឺដទៃទៀតដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា រួមមាន មហារីកក្រពះ ជំងឺសរសៃឈាមបេះដូង រលាកក្រពះ ឬក៏រលាកថង់ប្រម៉ាត។
Other conditions that produce similar symptoms include stomach cancer, coronary heart disease, and inflammation of the stomach lining or gallbladder inflammation.
-ការព្យាបាល (Treatment )
-បញ្ឈប់ការជក់បារី (stopping smoking)
-បញ្ឈប់ថ្នាំប្រឆាំងការរលាក (stopping NSAIDs)
-បញ្ឈប់ការផឹកស្រា (stopping alcohol)
-ផ្តល់ថ្នាំបន្ថយជាតិអាស៊ីដ (medications to decrease stomach acid)
ប្រើថ្នាំផ្សះបូកបញ្ចូលគ្នាដូចជា អាមុកស៊ីស៊ីលីន និង ក្លារីត្រូមីស៊ីន និង ថ្នាំបញ្ឈប់ការបញ្ចេញជាតិអាស៊ីដ ចំពោះជំងឺដំបៅផ្លូវអាហារបណ្តាលមកពីមេរោគបាក់តេរី Combination of medications such as amoxicillin, clarithromycin and a PPI Ulcers in ulcer due to H. pylori.

ប្រភពៈ វេជ្ជបណ្ឌិត សេង ប៊ុនដេត

Leave a Comment

Your email address will not be published. Required fields are marked *

*