ពិតជាមិននឹកស្មានដល់មែនថា សំបកក្រូចថ្លុងអាចច្នៃធ្វើថ្នាំបណ្តេញមូស ស្រមោចបានយ៉ាងមានប្រសិទ្ធភាព! ជួយស៊ែរចែកគ្នាដឹងផង! វិធីធ្វើ៖ – លាងក្រូចឲ្យស្អាត ចិតសំបកហើយយកផ្នែកសចេញ រួចចិតជាចំណិតតូចៗស្តើងៗ – ដាក់វាចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញរួចលាយអាល់កុលបន្តិច ទុក១៥នាទីអាចប្រើបានហើយ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត អត្ថបទបន្ថែម៖ សាមញ្ញៗ ងាយៗ! វិធីធម្មជាតិក្នុងការលុបបំបាត់មេរោគ បាក់តេរី និងក្លិនមិនល្អ ចេញពីក្នុងផ្ទះបាយ! វត្ថុធាតុដើម ៖ ក្រូចឆ្មារ និងអំបិល វិធីធ្វើ – កៀបយកទឹកក្រូចឆ្មារ […]
ចំណេះដឹងទូទៅ
វិធីងាយៗសំរាប់ទុកគ្រាប់ពូជដំណាំអោយនៅបានយូរមិនខូច(វីដេអូ)
ខាងក្រោមជាវិធីងាយៗដែលបងប្អូនយើងអាចធ្វើបាន គឺវិធីទុកគ្រាប់ពូជដំណាំរបស់យើងអោយនៅបានយូរមិនខូច។ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ វីដេអូ ប្រភពវិដេអូ៖ Vuthy ka sy kor
ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការៈចាញ់កូន
ពេលមានផ្ទៃពោះថ្មីៗអំឡុង 3 ខែដំបូង ស្រ្តីមានគភ៌ត្រូវប្រឈមនឹងអាការៈចាញ់កូន ដែលបើសិនជាមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែលជាតាំងខ្លួនដើម្បីទប់ទល់នឹងអាការៈចាញ់កូននេះមិនត្រូវឡើយមើលទៅ។ ក្នុងអត្ថបទនេះ យើងសូមនាំយកវិធីងាយៗ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយអាការចាញ់កូននេះមកជម្រាបជូន តើជាវិធីបែបណាខ្លះនោះ សូមតាមដានជាបន្ត។ ១.បែងពេលញ៉ាំអាហារជាពេលតូចៗ (ញ៉ាំច្រើនដង ម្តងបន្តិច) ហេតុអីចាំបាច់បែងពេលញ៉ាំអាហារចម្បងៗជាពេលតូចៗ? នោះក៏ព្រោះថា ក្នុងខណៈមានគភ៌ ក្រពះអាហាររបស់យើងអាចនឹងរំលាយអាហារយឺតជាងប្រក្រតី ពេលទទួលទានអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយមិនទាន់ និងជំរុញឱ្យកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការបែងពេលញ៉ាំអាហារជាពេលតូចៗគឺជាវិធីដែលជួយបានល្អបំផុត និងដែលសំខាន់គួរជ្រើសរើសទទួលទានអាហារណាដែលទន់ៗ ងាយស្រួលរំលាយផង។ ២.ញ៉ាំផ្លែឈើ ឬអាហារដែលមានរសជាតិជូរៗ ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួយសម្រាលអាការចាញ់កូនបានល្អ ជាពិសេសអាការក្អួតចង្អោរ […]
យល់ដឹងអំពីជំងឺរើម
+ទិដ្ឋភាពទូទៅ -ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ។ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ។ -ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។ -ការឆ្លងរោគ ជាទូទៅ កើតឡើងតាមរយៈការប៉ះផ្ទាល់នឹងដំបៅជំងឺរើម។ នៅពេលឆ្លង អ្នកនោះនឹងកើតជំងឺអ៊ុតស្វាយ ទោះបីយ៉ាងណា មិនមែនជំងឺរើមទេ។ +រោគសញ្ញា +រោគសញ្ញាជួបញឹកញាប់ -មានអារម្មណ៍ស្រកៀទៅនឹងការប៉ះពាល់ -ស្នាមក្រហមដែលចាប់ផ្តើមក្រោយការឈឺចាប់ប៉ុន្មានថ្ងៃ -ពងទឹកដែលបែកធ្លាយ និង […]
ឈើចាស់ៗ និងដីឥដ្ឋធ្វើដ៏ស្រស់ស្អាត
ប្អូនប្រុសវ័យក្មេងម្នាក់បានប្រើប្រាស់ឈើចាស់ៗ និងដីឥដ្ឋធ្វើជាផ្ទះមួយដ៏សែនស្រស់ស្អាត តាមបែបភាពយន្តដ៏ល្បីរបស់អឺរ៉ុប គឺរឿង The Lord of the Ring និង The Hobbit។ សាកសមសម្រាប់មនុស្សដែលស្រឡាញ់ធម្មជាតិ និងភាពសាមញ្ញ។ នេះគឺ ផ្ទះ នៅក្នុងខ្សែភាពយន្តនេះ The Lord of the Ring និង The Hobbit៖ ចំណែកខាងក្រោមនេះ ជារូបភាពផ្ទះ និងជំហាននីមួយៗដែលប្អូនប្រុសសាងសង់ផ្ទះតាមលំនាំផ្ទះខាងក្នុងរឿង៖ ផ្ទះដែលសាងសង់រួច វីដេអូ៖ […]
ការយល់ដឹងអំពីជំងឺរលាកសាច់បំពង់ក
ថុនស៊ីល ជាជាលិកាឡាំហ្វូអ៊ីដ ដែលស្ថិតនៅក្នុងបំពង់ក។ ជាលិកាឡាំហ្វូអ៊ីដ ជាផ្នែកនៃប្រព័ន្ធការពាររាងកាយ ដែលមុខចម្បងរបស់វា គឺការពាររាងកាយពីការឆ្លងរោគ។ មានប្រភេទថុនស៊ីលផ្សេងៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមិនបានបញ្ជាក់ ពាក្យថាថុនស៊ីល គឺសំដៅជាពិសេសទៅលើ ថុនស៊ីលដែលមានឈ្មោះថា ប៉ាឡាទីន ដែលស្ថិតនៅសងខាង នៃផ្នែកខាងក្រោយ នៃបំពង់ក។ ថុនស៊ីលជាពាក្យអង់គ្លេស។ ជាភាសារបារាំងគេហៅថា អាមីដាល់។ ជំងឺរលាកថុនស៊ីល គឺជាការរលាកថុនស៊ីល។ វាជាញឹកញាប់កើតលើក្មេងក្នុងវ័យដែលត្រូវចូលរៀន។ រោគសញ្ញាអាចមានដូចជា៖ -ឈឺបំពង់ក -ក្តៅខ្លួន -ការរីកធំ នៃថុនស៊ីល -ពិបាកលេប -និងមានកូនកណ្តុររីកធំនៅជុំវិញបំពង់ក […]
តោះទៅស្វែងយល់អំពីវិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ ចំណាយអស់តិច តែចំណេញច្រើន!
វិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ -ដើមចេក១០គីឡូ ត្រកួន១០គីឡូ អំបិលគ្រួស ស្ករត្នោត២ខាំកន្លះ ទឹកស្អាត២លីត្រ -លាយចូលគ្នារួចផ្អាប់ទុក១អាទិត្យទើបយកមកឲ្យជ្រូកស៊ី។ -ពេលលាយឲ្យវាស៊ី៖ ត្រូវយកចំណីដែលផ្អាប់ខាងលើ លាយជាមួយចំណីជ្រូក២ចាន កន្ទក់សមល្មម ម្សៅល្មៀត ម្សៅពន្លៃ ម្សៅដើមបន្ដូលពេជ្យ ដាក់១ស្លាព្រាក្នុងមួយមុខៗ វាបង្ការជម្ងឺ និងជួយបណ្តេញសត្វល្អិត ដែលមករំខានសត្វចិញ្ចឹមរបស់យើង លាយទឹកសើមល្មម បរិមាណចំណីត្រូវសមស្របតាមជ្រូកអាចស៊ីឆ្អែត អាចប្រើសម្រាប់ជ្រូក១០គីឡូឡើងទៅ។
#វិធីថែរក្សាស៊ុតឲ្យនៅមានគុណភាពល្អបានយូរ
#វិធីថែរក្សាស៊ុតឲ្យនៅមានគុណភាពល្អបានយូរ * វិធីធ្វើ៖ – ត្រូវពាក់ស្រោមដៃនៅពេលដែលរៀបចំធ្វើ – លាបប្រេងសណ្តែកឲ្យសើមជោកនៅលើស្រោមដៃរបស់យើង – យកស៊ុតមកលុញក្នុងដៃដើម្បីឲ្យប្រេងសណ្តែកប្រឡាក់សព្វជុំវិញស៊ុតនោះ – រួចយកស៊ុតនោះដាក់ក្នុងកញ្ច្រែងដាក់ស៊ុត រួចរក្សាទុកនៅកន្លែងស្ងួត និងត្រជាក់។ – ការធ្វើបែបនេះគឺមិនអាចឲ្យអុកស៊ីសែនជ្រាបចូលក្នុងស៊ុត ដែលមិនអាចឲ្យវាបង្ករកំណើតបាន និងរក្សាបានយូរផងដែរ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត
ផ្លែស្ពឺ មានអត្ថប្រយោជន៍ជាច្រើនដែលយើងមើលរំលង
– ផ្លែស្ពឺ មានរសជាតិជូរអែមឆ្ងាញ់គួរសម។ វាមានសារធាតុចិញ្ចឹមជាច្រើន ហើយក៏មានប្រយោជន៍ណាស់ដែរ សំរាប់ស្ត្រីមានផ្ទៃពោះ។ – ស្លឹក និងឫសៈ យកមកចម្អិន បរិភោគបន្សាបអាការៈគ្រុនក្ដៅ និងស្លឹក ស្ងោរងូត បំបាត់អាការៈកន្ទួលរមាស់ ស្រែង និងអុតស្វាយ។ ផ្លែ: ប្រើជាថ្នាំបញ្ចេញស្លេស្ម៍ បញ្ចុះទឹកនោម ប្រើកក់សក់ជំនួយសរសៃសក់ កម្ចាត់អង្គែ ហើយធ្វើឲ្យទន់ល្អទៀតផង។ – ត្រួយៈ ប្រើជាមួយឫសដូងយក មកស្ងោររួមគ្នាផឹកបំបាត់រោគផ្ដាសាយធំ។ – តាមការស្រាវជ្រាវបានឱ្យដឹង ថា ក្នុងផ្លែស្ពឺមួយផ្លែអាចជួយពង្រឹង […]
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា SEED របស់រដ្ឋាភិបាលកាណាដា Scholarships and Educational Exchanges for Development (SEED) initiative
រដ្ឋាភិបាលកាណាដាបានផ្តល់ថវិកាដល់កម្មវិធីអាហារូបករណ៍ចំនួន 10 លានដុល្លារអាមេរិកសម្រាប់រយៈពេល 5 ឆ្នាំសម្រាប់សិស្សថ្នាក់មហាវិទ្យាល័យ និងថ្នាក់ អ្នកជំនាញអាជីព ដល់សមាជិកនៃប្រទេសអាស៊ាន ដើម្បីទទួលបានការអប់រំកម្រិតពិភពលោកនៅប្រទេសកាណាដា។ កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ហៅកាត់ថា SEED នឹងផ្តល់ឱ្យបុគ្គលគ្រប់រូបដែលជាសមាជិកអាស៊ាន ជាពិសេសស្ត្រី ត្រូវបានលើកទឹកចិត្ត ដើម្បីដាក់ពាក្យដើម្បីវគ្គសិក្សាខ្លីៗ ឬស្រាវជ្រាវនៅកាណាដា។ អាហារូបករណ៍នឹងត្រូវបានផ្តល់ជូននៅក្នុងវិស័យនានា ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅអាស៊ីអាគ្នេយ៍ ដូចជាវិស័យកសិកម្ម ថាមពលកកើតឡើងវិញ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទ្ធិរបស់ស្រ្តី និងកុមារី។ បេក្ខជនមកពីប្រទេសសមាជិកអាស៊ានទាំង […]