វិធីសាស្ត្រនេះអាចជួយបានទប់ស្កាត់គ្រុនផ្តាសាយនិងអាការៈផ្តាសាយ មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិងាយៗក្នុងការទប់ស្កាត់គ្រុនផ្តាសាយ និងអាការៈផ្តាសាយ សូមមកស្វែងយល់ពីជំងឺគ្រុនផ្តាសាយជាមុនសិន៖ 1-ជំងឺគ្រុនផ្តាសាយ ជាជំងឺដែលបង្កឡើងដោយពពួកវីរុស(Virus of influenza) ត្រូវបានគេស្គាល់ជាទូទៅថាជាជំងឺគ្រុនផ្តាសាយធំ (Flu)។ រោគសញ្ញាអាចមានពីស្រាលទៅធ្ងន់ធ្ងរ។ 2-ជំងឺផ្តាសាយឆ្លងតាមរយៈខ្យល់ដង្ហើម (respiratory tract contagious ) ដូចជាៈ – ការក្អក – កណ្តាស់ – ការនិយាយទល់មុខអ្នកជំងឺពេក – ប៉ះពាល់របស់ដែលបង្ករោគ 3-អាការៈទូទៅ – ក្តៅខ្លួន – មានអារម្មណ៍អស់កម្លាំង […]
ចំណេះដឹងទូទៅ
ដំបូន្មានសំរាប់ក្មេងគ្រុន
**ក្បួនចាស់របស់លោកគ្រូកាល៤០ឆ្នាំមុនដែលឥឡូវមិនត្រូវធ្វើគឺ – យកកូនក្មេងទៅត្រាំងូតទឹកក្តៅអុនៗ ដែលមានកំដៅ២អង្សារក្រោមកំដៅគ្រុន ដែលវាស់ឃើញលើក្មេង – យកកន្សែងជ្រលក់ទឹកសើម មករុំក្មេង – យកថង់ដាក់ទឹកកកពេញ មកដាក់សង្កត់លើក្បាលនឹងដាក់សង្កត់ក្រោមពោះ – ដាក់កង្ហាល់ត្រជាក់ ឬដាក់ក្មេងឲ្យត្រូវខ្យល់ត្រជាក់ ព្រោះកាលណាក្មេងរងាញាក់ រិតតែធ្វើឲ្យគ្រុនខ្លាំងឡើង គេអាចយកកន្សែងជ្រលក់ទឹកក្តៅអ៊ុនៗ ជូតញើសលើក្បាល បើចេញញើសច្រើន។ **អ្វីៗដែលត្រូវធ្វើភ្លាមៗគឺ – មុននឹងរកថ្នាំបញ្ចុះកំដៅឲ្យក្មេងផឹក ត្រូវដោះខោអាវក្រាស់ៗចេញ ទុកតែខោស្លីប និងអាវកាក់ជាប់ខ្លួនបានហើយ ទុកក្មេងឲ្យនៅក្នុងបន្ទប់រំហើយ កុំឲ្យក្តៅពេក ជាពិសេស ត្រូវឲ្យទឹកក្មេងផឹកញឹកញាប់ លើសពេលធម្មតា […]
របៀបធ្វើសៀង
សណ្តែកសៀងមានផលប្រយោជន៍ ច្រើនណាស់ក្នុងជីវភាពរស់នៅរបស់កសិករ យើងអាចកែច្នៃវាបានច្រើនរបៀបសំរាប់បរិភោគ ដូចជា យកទៅធ្វើជាសៀង ទឹកសណ្តែក ទឹកស៊ីអ៊ីវ ៘ សូមបង្ហាញជូនបងប្អូនកសិករអំពីការផលិតសៀងតាមរបៀបសាមញ្ញដូចខាងក្រោម : ១. ធាតុផ្សំ ក្នុងការផលិតសៀង យើងត្រូវការវត្ថុធាតុមួយចំនួនដូចតទៅ : សណ្តែកសៀង (១៥ គ.ក្រ) ម្សៅការពារកុំឲ្យដុះផ្សិត (១០០ក្រាម) ប៊ីចេង (១០០ ក្រាម) ស្ករត្នោត (១ គីឡូក្រាម) អំបិល (៨ គីឡូក្រាម) ទឹកស៊ីអ៊ីវខាប់ […]
ឈ្មោះបន្លែជាភាសាខ្មែរ និងអង់គ្លេស
ខាងក្រោមនេះជាឈ្មោះបន្លែដែលយើងឃើញជាញឹកញាប់ជាភាសាខ្មែរ និងភាសាអង់គ្លេសមួយចំនួនដែលបងប្អូនអាចប្រើប្រាស់បាន។ សូមស៊ែរទុកជាចំណេះដឹងល្អៗផង រៀបរៀងដោយ៖ អ៊ាង សុផល្លែត
(មានវីដេអូ) វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100%
វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100% ចំណាយពេលតែ៥នាទី មិនចាំបាច់អស់ប្រាក់! ស្រមើរ និងចៃមាន់ កើតមកពីសម្បុកសើម លាមប និងសំបកពងមាន់ដែលញាស់រួចមិនបានសម្អាត ឬយកចោល។ *ដើម្បីកម្ចាត់ ស្រមើរ និងចៃមាន់ឱ្យអស់ពីទ្រុង បងប្អូនគ្រាន់តែទៅកាច់យកស្លឹកស្តៅ (ស្លឹកស្តៅយើងហូប) មកហាលអោយស្រពាប់ ហើយយកស្លឹកស្តៅដាក់ខាងលើលាយជាមួយចំបើង ដែលមាន់ក្រាប នោះវានឹងកំចាត់ សត្វស្រមើរ និងចៃបាន100%! នេះជាបទពិសោធន៍ដែលប្អូនប្រុស Lorn Saron បានអនុវត្ត ហើយទទួលបានប្រសិទ្ធភាព ១០០%! សូមជួយចែករំលែកចំណេះដឹងល្អៗនេះបន្ត វីដេអូ […]
ពិធីបុណ្យមាឃបូជាមានប្រវត្តិ និងធ្វើឡើងដើម្បីអ្វី?
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។ប្រជាជនខ្មែរយើងភាគច្រើន ដែលជាពុទ្ធសាសនិក តែងតែបានប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយនៅក្នុង ថ្ងៃ១៥កើត ពេញបូណ៌មី នៅក្នុងខែមាឃ។ ពាក្យ «មាឃ» គឺជាឈ្មោះខែមួយតាមប្រតិទិនចន្ទគតិ។ ឯពាក្យ «បូជា» ប្រែថា ការថ្វាយ […]
វិធីធ្វើងៀតគោទឹកឃ្មំ
បងប្អូនប្រហែលជាធ្លាប់ញ៉ាំតែសាច់គោងៀតធម្មតា ប៉ុន្តែថ្ងៃនេះ សូមណែនាំពីរបៀបធ្វើ ”សាច់គោងៀតទឹកឃ្មុំ” ធានាថាមានឱរសជាតិឆ្ងុញឆ្ងាញ់ត្រូវមាត់តែម្ដង។ +គ្រឿងផ្សំ៖ – សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង – ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាកាហ្វេ- ម្រេច កន្លះស្លាបព្រាកាហ្វេ- អំបិល កន្លះស្លាបព្រាបាយ- ទឹកត្រី កន្លះស្លាបព្រាបាយ- ល្ងរស ១ស្លាបព្រាបាយ- ប្រេងឆា ១ស្លាបព្រាបាយ។ + វិធីធ្វើ៖ ១. ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន […]
វិធីធ្វើចេកឆឹងស្ករ
*គ្រឿងផ្សំ៖ – ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក)- ស្ករក្រហម- កំបោរ- អំបិល- សាច់ដូង កោសជាសសៃៗ *វិធីធ្វើ៖ ១- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។ ២- យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិល១ចុងស្លាព្រាកាហ្វេ ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតក្រហមល្អដាក់សសៃដូងកូរសព្វល្អទើបលើកចុះ ជាការស្រេច ។ […]
ទំនងណាស់!ខួរក្តាម និងពងក្តាមចំហុយ
មើលរូបនេះហើយ ពិតជាឃ្លាន និងចង់ញុំណាស់! ជាពិសេសខែក្តាមពង និងមានខ្លាញ់ច្រើន។ អ្វីដែលបន្ថែមរសជាតិនៃមុខម្ហូបនេះ គឺទឹកជ្រលក់ ធ្វើយ៉ាងណាអោយវាមានជាតិខ្លាំងបន្តិចទើបចាប់ជាតិនឹងសាច់ក្តាមស្រស់ទើបនឹងលើកពីឆ្នាំងហុយៗក្តៅៗ។ តើអ្នកចង់ញុំដែរទេ? សូមធ្វើតាមវិធីដូចក្នុងរូបនោះអ្នកនឹងទទួលបានរស់ជាតិគួរជាទីពេញចិត្តអ្នកណាស់។ credit: ចុងភៅ
គុណប្រយោជន៍ខ្នុរជាច្រើនសម្រាប់សុខភាព និងសម្រស់
សាច់ខ្នុរមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីនA វីតាមីនC វីតាមីនB6 កាល់ស្យូម ប៉ូតាស្យូម ជាតិដែក Folic អាស៊ីដ thiamin, riboflavin, niacin និងម៉ាញេស្យូម សម្បូរទៅដោយជាតិសរសៃ Fiber និងមាននូវភាពសំខាន់នៃសារធាតុ Flavonoid ដូចជា carotene, xanthin, lutein និងសារធាតុ cryptoxanthin។ ដូច្នេះហើយទើបធ្វើឱ្យផ្លែខ្នុរអាចផ្តល់ឱ្យលោកអ្នកនូវគុណប្រយោជន៍ជាច្រើនទាំងផ្នែកសុខភាព និងសម្រស់ ដូចខាងក្រោម៖ -ការពារប្រឆាំងនឹងជំងឺដ៏សាមញ្ញៗមួយដូចជា ជំងឺក្អក ជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ […]