របៀបធ្វើចាហួយដូង

គ្រឿងផ្សំ :
– ស្ករស ២ ស្លាព្រាបាយ
– ម្សៅចាហួយ ១ ស្លាព្រាបាយកន្លះ
– ដូងខ្ចី ១ ផ្លែ
– អំបិល ១ ចឹប
– ខ្ទិះដូងដំបូង ១ កូនចាន ។


វិធីធ្វើ :
១. អ្នកត្រូវចិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែសូមប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើខ្នោសកោសយកសាច់ចេញ។
២. បន្ទាប់ពីកោសសាច់ចេញរួច អ្នកត្រូវចាក់ទឹកដូងចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់ អំបិល ស្ករ ព្រមទាំងម្សៅចាហួយមួយស្លាព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកក បាតក្រោម។


៣. បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រួចចាំចាក់ខ្ទិះ រង់ចាំឲ្យត្រជាក់បន្តិចជាការស្រេច ៕

Leave a Comment

Your email address will not be published. Required fields are marked *

*