គ្រឿងផ្សំ៖
-សាច់ជ្រូកបីជាន់ ចិញ្ចាំអោយម៉ត់ -មីសួរត្រាំអោយរីក -ម្ទេសក្រហមចិញ្ច្រាំអោយម៉ត ហើយទៅបំពងអោយក្រហម -ហៃប៊ី យីហឺ លាងទឹកអោយស្អាត ហើយហាន់ជាសសៃតូចៗ -សណ្ដែកដីលីង រឺគ្រាប់ឈូក (គ្រប់ឈូកត្រូវស្ងោហើយបេះបណ្ដូលចេញ) -ការ៉ុត ដំឡូងបារាំង ហាន់ជាចំណិតតូចល្មមៗ -ត្រជៀកណ្តុរត្រាំអោយរីកហាន់ជាសសៃតូចៗ -គ្រឿងការី -ស្ករក្រហមឬស្ករស -ប៊ីចេង -អំបិល -ដុំស៊ុបខ្នរ -ប្រេងខ្យង -ទឹកសីុអីុវ -ទឺកត្រី
-ខ្ទឹមស ចិញ្ចាំអោយម៉ត់
វីធីធ្វើ
យកចានដែកតូចល្មម យកសាច់ជ្រូកដែលចិញ្ចាំរួច ដាក់ក្នុងចានដែក យកត្រជៀកកណ្ដុតដែលហាន់រួច ហៃប៊ី យីហឺ ការ៉ុត ដំឡូវបារាំង មីសួរ សណ្ដែកដីលីង ដាក់ស្ករ ប៊ីចេង ប្រេងខ្យង ទឺកសីុអីុវ ដុំស៊ុបខ្នរ ទឹកត្រី អំបិល គ្រឿងការី ខ្ទឹមស ដាក់ម្ទេសក្រហមដែលបំពងចូល បន្តិច ច្របល់ចូលគ្នាអោយសប់ ភ្លក់រស់ជាតិតាមចំនូលចិត្ត
យកម្ទេសក្រហមដែលបំពងរួច ជាមួយអំបិលទៅលាបលើសាច់មាន់ដែលត្រូវញុកចូល យកគ្រឿងផ្សំដែលលាយរួចច្របល់អោយចូលជាត់ញុកចូលទៅក្នុងមាន់។ បន្ទាប់មកយកអំពៅមកកល់បាតឆ្នាំងដើម្បីការពារកុំអោយខ្លោចចំហ៊ុយតាមការកួរ ឆ្នាំង រួចជាស្រេច។
ប្រភព៖ ចុងភៅខ្មែរ