តើទឹកដូង ពិតជាល្អជាងភេសជ្ជៈជំនួយកម្លាំងផ្សេងៗឬ?

ទឹកដូចពិតជាមានអត្ថប្រយោជន៍ច្រើនជាងភេសជ្ជៈជំនួយកម្លាំងផ្សេងៗ ព្រោះទឹកដូងផ្ទុកទៅដោយសារធាតុប៉ូតាស្យូម និងសំបូរទៅដោយសារធាតុរ៉ែខនិជ ហើយវាត្រូចបានគេចាត់ទុកថាជាភេសជ្ជៈជំនួយកម្លាំងពីធម្មជាតិ។

– ទឹកដូងផ្ទុកទៅដោយសារធាតុ cytokinins, electrolytes & antioxidants ដែលមិនធ្វើឲ្យយើងធាត់ គ្មានជាកូលេស្តេរ៉ូល ជំនួយដល់ការលូតលាស់របស់កោសិការបានល្អ កាត់បន្ថយការកើតឡើងនៃជម្ងឺមហារីក និងការឈឺចាប់ក្នុងរាង្គកាយ។


– ទឹកដូងផ្ទុកនូវសារៈធាតុប៉ូតាស្យូម និងសូដ្យូមខ្ពស់ ដែលមិនអាចផ្តល់ថាមពលគ្រប់គ្រាន់ដល់អ្នកដែលធ្វើការធ្ងន់ៗនោះទេ។


– តាមរយៈការសិក្សាបានឲ្យដឹងថាទឹកដូង១ដប មានសារធាតុប៉ូតាស្យូមច្រើនជាងចេក២ផ្លែ ដែលជួយផ្តល់ជាតិរ៉ែបានល្អដល់រាង្គកាយ។


– ទឹកដូងជាភេសជ្ជៈដែលសក្តិសមបំផុតសម្រាប់ការផ្តល់ជាតិទឹក និងជាតិរ៉ែក្នុងរាង្គកាយ។


– ទឹកដូងមានសារៈសំខាន់ក្នុងការជួយការសម្រកទម្ងន់របស់លោកអ្នក វាសក្តិសមចំពោះអ្នកដែលចូចិត្តហាត់កីឡាដោយការដើរ ឬរត់ ហើយវាក៍ជួយបញ្ចុះទឹកនោម (ចំនួនជាតិទឹកដែលលើសក្នុងរាង្គកាយ) ដែលអាចជួយឲ្យឆាប់ស្រកទម្ងន់ផងដែរ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ naturalnews

 

Leave a Comment

Your email address will not be published. Required fields are marked *

*