វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100% ចំណាយពេលតែ៥នាទី មិនចាំបាច់អស់ប្រាក់!
ស្រមើរ និងចៃមាន់ កើតមកពីសម្បុកសើម លាមប និងសំបកពងមាន់ដែលញាស់រួចមិនបានសម្អាត ឬយកចោល។
*ដើម្បីកម្ចាត់ ស្រមើរ និងចៃមាន់ឱ្យអស់ពីទ្រុង បងប្អូនគ្រាន់តែទៅកាច់យកស្លឹកស្តៅ (ស្លឹកស្តៅយើងហូប) មកហាលអោយស្រពាប់ ហើយយកស្លឹកស្តៅដាក់ខាងលើលាយជាមួយចំបើង ដែលមាន់ក្រាប នោះវានឹងកំចាត់ សត្វស្រមើរ និងចៃបាន100%!
នេះជាបទពិសោធន៍ដែលប្អូនប្រុស Lorn Saron បានអនុវត្ត ហើយទទួលបានប្រសិទ្ធភាព ១០០%!
សូមជួយចែករំលែកចំណេះដឹងល្អៗនេះបន្ត
វីដេអូ
អត្ថបទទាក់ទងនឹងស្តៅប្រើប្រាស់ក្នុងវិស័យកសិកម្ម៖ វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖
– ផ្ទី
– បាយ
– ត្រួយ ឬផ្កាស្តៅ
– ចំណីកូនមាន់
* វិធីធ្វើ៖
– ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
– លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង
* ការប្រើប្រាស់៖
– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
– សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត