វិធីធ្វើចេកឆឹងស្ករ

*គ្រឿងផ្សំ៖
– ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក)- ស្ករក្រហម- កំបោរ- អំបិល- សាច់ដូង កោសជាសសៃៗ

*វិធីធ្វើ៖
១- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។


២- យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិល១ចុងស្លាព្រាកាហ្វេ ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតក្រហមល្អដាក់សសៃដូងកូរសព្វល្អទើបលើកចុះ ជាការស្រេច ។

 

 

ប្រភពៈ Sok Samnang

Leave a Comment

Your email address will not be published. Required fields are marked *

*