ដំបូន្មានសំរាប់ក្មេងគ្រុន

**ក្បួនចាស់របស់លោកគ្រូកាល៤០ឆ្នាំមុនដែលឥឡូវមិនត្រូវធ្វើគឺ
– យកកូនក្មេងទៅត្រាំងូតទឹកក្តៅអុនៗ ដែលមានកំដៅ២អង្សារក្រោមកំដៅគ្រុន ដែលវាស់ឃើញលើក្មេង
– យកកន្សែងជ្រលក់ទឹកសើម មករុំក្មេង
– យកថង់ដាក់ទឹកកកពេញ មកដាក់សង្កត់លើក្បាលនឹងដាក់សង្កត់ក្រោមពោះ


– ដាក់កង្ហាល់ត្រជាក់ ឬដាក់ក្មេងឲ្យត្រូវខ្យល់ត្រជាក់
ព្រោះកាលណាក្មេងរងាញាក់ រិតតែធ្វើឲ្យគ្រុនខ្លាំងឡើង
គេអាចយកកន្សែងជ្រលក់ទឹកក្តៅអ៊ុនៗ ជូតញើសលើក្បាល បើចេញញើសច្រើន។

**អ្វីៗដែលត្រូវធ្វើភ្លាមៗគឺ
– មុននឹងរកថ្នាំបញ្ចុះកំដៅឲ្យក្មេងផឹក ត្រូវដោះខោអាវក្រាស់ៗចេញ ទុកតែខោស្លីប និងអាវកាក់ជាប់ខ្លួនបានហើយ ទុកក្មេងឲ្យនៅក្នុងបន្ទប់រំហើយ កុំឲ្យក្តៅពេក ជាពិសេស ត្រូវឲ្យទឹកក្មេងផឹកញឹកញាប់ លើសពេលធម្មតា ទឹកអ្វីដែលវាចូលចិត្ត ផឹកបន្ថែមលើបៅទឹកដោះ ឬទឹកដោះគោ។
**តើត្រូវតែព្យាបាលរាល់ពេលគ្រុនឬទេ?
– កាលណាកំដៅក្នុងខ្លួនលើសពី៣៨អង្សា គេនិយាយថាគ្រុន ជាទូទៅទាល់តែកំដៅលើសពី៣៨អង្សាកន្លះទើបគេចាប់ព្យាបាល។ ឪពុកម្តាយក្មេងៗដែលទើបមានកូនដំបូង កាលណាកូនគ្រុនតែងតែភ័យស្លន់ មិនដឹងតើត្រូវធ្វើអី ចំណែកឪពុកម្តាយដែលធ្លាប់មានកូនច្រើនមកហើយ ក៏មិនប្រាកដជាចេះរបៀបព្យាបាលត្រឹមត្រូវដែរ។


ធម្មតាកូនង៉ែត-កូនក្មេងចិញ្ចឹមទំរាំធំ គ្រុនរាប់សិបដង ដុះធ្មេញក៏គ្រុន ហៀរសំបោរក៏គ្រុន ដូច្នេះកុំចេះតែភ័យអត់ប្រយោជន៏ បើគ្រុន ៣៨ – ៣៨កន្លះ គ្រុនតែ១ថ្ងៃបាត់ គ្រុនហើយនៅតែបៅ នៅតែលេង មិនបាច់ស្លន់ប្រញាប់យកទៅពេទ្យទេ ត្រូវតាមសង្កេតមើលវា។ ប្រសិនបើគ្រុន១ថ្ងៃ២ថ្ងៃនៅតែមិនបាត់ បើក្មេងលែងបៅ អន់បាយ ឈប់លេង យំមិនឈប់ បែកញើសច្រើន ត្រូវនាំទៅជួបពិគ្រោះគ្រូពេទ្យដើម្បីយកសំបុត្រទិញថ្នាំ។ ជាទួទៅជំងឺគ្រុនកូនក្មេង មិនមែនសុទ្ធតែជាជំងឺធ្ងន់ធ្ងរទេ ប្រើតែថ្នាំបញ្ចុះកំដៅក៏គ្រប់គ្រាន់ជួយឲ្យក្មេងអាចទប់ទល់ជំងឺបានដែរ។ កាលណាកូនងែតតូចជាង៣ខែ កាលណាគ្រុន៤១អង្សា ឬលើស ត្រូវតែប្រញាប់នាំយកទៅពេទ្យ ព្រោះវាអាចបណ្តាលឲ្យក្មេងប្រកាច់។ កាលណាគ្រូពេទ្យបញ្ជាឲ្យប្រើថ្នាំបញ្ចុះកំដៅ ត្រូវគោរពខ្នាត និងម៉ោង ឲ្យបានហ្មត់ចត់ត្រឹមត្រូវ។


ថ្នាំបញ្ចុះកំដៅបំបាត់គ្រុន Antipyrétiques មាន ថ្នាំអាស្ពីរីន ASPIRINE, ប៉ារ៉ាសេតាម៉ុល PARACETAMOL, អាដវីល ADVIL [ibuprofène]។ ថ្នាំអាស្ពីរីន ASPIRINE នឹងប៉ារ៉ាសេតាម៉ុល PARACETAMOL ត្រូវផឹក៤ដងក្នុង១ថ្ងៃ គឺរាល់៦ម៉ោងម្តង ចំណែកអាដវីល ADVIL ត្រូវផឹក៣ដងក្នុង១ថ្ងៃ គឺរាល់៨ម៉ោង។ ជួនកាលផឹកថ្នាំទៅ បាត់គ្រុន តែមិនទាន់គ្រប់៦ម៉ោងផង ស្រាប់តែគ្រុនឡើងវិញ។ កាលណាមានរឿងបែបហ្នឹង ត្រូវផឹកឆ្លាស់គ្នាថ្នាំ២មុខ ផឹកម្តងប៉ារ៉ាសេតាម៉ុល ៣-៤ម៉ោងក្រោយផឹក អាស្ពីរីន ឬ អាដវីល។ ផឹកឆ្លាស់គ្នាអញ្ចឹង គ្រុនមកវិញមិនទាន់ ធ្វើដូចនេះរហូតដល់អន់គ្រុន ទើបឈប់។

Leave a Comment

Your email address will not be published. Required fields are marked *

*