ចំណេះដឹងទូទៅ

ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកអាចមានរោគសញ្ញាអ្វីខ្លះ?

មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​ជា​អេ​ម៉ូគ្លូ​បី​ន ដែល​វា​ជា​ផ្នែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​នៅក្នុង​រាងកាយ​។ ការ​កង្វះ​ជាតិ​ដែក​នេះ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​តែម្តង​។ អ្នក​អាច​មាន​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក នៅពេល​រាងកាយ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​សុខភាព​ល្អ​បាន​គ្រប់គ្រាន់ ឬ​កោសិកា​គ្រាប់​ឈាម​មិន​អាច​ធ្វើការ​បាន​ល្អ​។  ​រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​អ្នក​មិន​ទទួលបាន​ជាតិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​រាងកាយ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មក​រដូវ​ច្រើនៗ​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​នេះ​ខ្លាំងណាស់​។  ​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​ច្រើនតែ​កើតឡើង​បន្តិច​ម្តងៗ និង​ប្រហែលជា​មិនសូវ​មាន​រោគសញ្ញា​អ្វី​ផង​។ ប៉ុន្តែ​នៅពេល​រឿង​នេះ​កើតឡើង​យូរៗ​ទៅ អ្នក​ប្រហែលជា​អាច​សម្គាល់​ដឹង​អាការៈ​មួយឬ​ច្រើន​ដូច​ខាងក្រោម​នេះ​ហើយ​៖ ​អស់កម្លាំង​, ​ខ្សោយ​,  ​វិលមុខ​,  ​ឈឺក្បាល​, ​ត្រជាក់​ខ្លួន​, ​ស្បែក​ស្លេកស្លាំង​,​បេះដូង​ដើរ​ញ៉ាប់ ឬ​ដើរ​មិន​ទៀងទាត់​ ,  ​ពិបាក​ដកដង្ហើម ឬ​ឈឺទ្រូង ជា​ពិសេស​សកម្មភាព​រា​ង​កាយ​តែម្តង​,  ​ក្រចក​ពុកផុយ​ , ​ឃ្លាន​ចង់​ញ៉ាំ​ទឹកកក ភេសជ្ជ​ដែល​ត្រជាក់​ខ្លាំង ខុស​ពី​ធម្មតា ឬ​អាហារ​មិនមែន​មនុស្ស​ញ៉ាំ​ដូចជា ក្រដាស​ជាដើម​៕អត្ថបទដោយ៖អ៊ាង សុផល្លែត  

ប្រសិនបើមានអាការៈរមាស់ និងស្ងួតភ្នែក គួរធ្វើយ៉ាងណា???

ការប្រើទឹកបន្តក់ភ្នែកអាចជួយឲ្យអ្នកធូរសះស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែកជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែកតាមបែបធម្មជាតិបាន។ អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកប្រិចភ្នែក។ វិធីសាស្រ្តទាំង៥ ខាងក្រោមនេះអាចជួយដល់ភ្នែករបស់អ្នកបាន៖ ១.អ្នកគួរតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និង អាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រី ជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឹកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។ ២.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។ ៣.ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ […]

សញ្ញាព្រមានកុមារកើតជំងឺទឹកនោមផ្អែម!!!

បច្ចុប្បន្នចំនួនមនុស្សកើតជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ក្នុងនោះកុមារក៏អាចរងឥទ្ធិពលដោយជំងឺនេះដែរ ។ កុមារសឹងតែទាំងអស់ច្រើនកើតជំងឺទឹកនោមផ្អែមប្រភេទ ១ និងអាចរីកចម្រើនរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទ ២ , ប្រសិនមិនត្រូវបានរកឃើញឆាប់ និងព្យាបាលទាន់ពេល ។ ទឹកនោមផ្អែមជាអាការៈជំងឺមួយបង្កឡើងពេលសរីរាង្គមិនផលិតគ្រប់អាំងស៊ុយលីន ឬប្រើប្រាស់អាំងស៊ុយលីនមិនច្បាស់លាស់ បណ្តាលឲ្យកើនកម្រិតជាតិស្ករក្នុងឈាម នាំដល់គ្រោះថ្នាក់ចំពោះសុខភាព ។ ខាងក្រោមនេះ ជារោគសញ្ញាដំបូងព្រមានជំងឺទឹកនោមផ្អែមនៅកុមារ ។ ១.ឧស្សាហ៍ស្រេក៖រោគសញ្ញាទូទៅបំផុតមួយរបស់ជំងឺទឹកនោមផ្អែមនៅកុមារ គឺកើនអារម្មណ៍ស្រេកដោយសារការកើនកម្រិតជាតិស្ករក្នុងឈាម , ពិសេសគឺកុមារចូលចិត្តទទួលទានភេសជ្ជៈផ្អែម ។ ២.បត់ជើងតូចជាប្រចាំ៖ដោយសារកុមារទទួលទានទឹកច្រើនហេតុនេះក៏នឹងបត់ជើងតូចជាប្រចាំ ។ ៣.កើនអារម្មណ៍ឃ្លាន៖ក្រៅពីលេចចេញអាការៈស្រេកខ្លាំង កុមារក៏មានអារម្មណ៍ឃ្លានជាប្រចាំ ។ មូលហេតុគឺដោយសារសរីរាង្គខ្វះអាំងស៊ុយលីនជួយបំប្លែងស្ករចូលក្នុងកោសិកា […]

សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម

សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល ជាតិខ្លាញ់ក្នុងថ្លើម និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម ថ្លើមគឺជាសរីរាង្គដែលមានតួនាទីបំលែងជាតិពុលទៅជាកាកសំណល់ និងបញ្ចេញមកវិញក្នុងទម្រង់ជាទឹកនោម និងលាមក។ សព្វថ្ងៃនេះផលិតផលគីមីជាច្រើន បានធ្វើឱ្យថ្លើមរបស់អ្នកប្រែមកជាមានភាពមិនប្រក្រតី និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុល បង្កជាកោសិកាខ្លាញ់ត្រង់តំបន់ពោះ ដែលហៅថាជាជំងឺជាតិខ្លាញ់ក្នុងថ្លើម។ ជំងឺជាតិខ្លាញ់ក្នុងថ្លើមនេះ មានពីរប្រភេទ ដែលមួយបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងមួយទៀតបណ្តាលមកពីការទទួលទានអាហារមានកម្រិតកូឡេស្តេរ៉ូលខ្ពស់។ ខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ៖ 1. មានក្លិនមាត់ ប្រសិនបើសុខភាព និងអនាម័យមាត់ធ្មេញរបស់អ្នកល្អ ប៉ុន្តែបែរជាមានខ្យល់ដង្ហើមអាក្រក់ នោះអ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងសុខភាពថ្លើមហើយ។ ២. គ្មានកំលាំងកំហែងទាល់តែសោះ ជាតិពុលក្នុងរាងកាយ […]

ផលវិជ្ជមាន និងអវិជ្ជមានដល់សុខភាព ពីការទទួលទាន ផ្លែឈើត្រាំ និងបន្លែជ្រក់

***ផល់វិជ្ជមានដល់សុខភាព**** -កាត់បន្ថយអត្រាកើតជំងឺបេះដូង និងជំងឺថ្លើម -ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី( រ៉ាឌីកាល់សេរី គឺជាសារធាតុគីមីដែលមិនច្បាស់លាស់មួយ ដែលកើតមាននៅក្នុងរាងកាយដោយធម្មជាតិ ដោយវានឹងធ្វើឲ្យមានការខូចខាតកោសិកា និងអាចបង្កជាជំងឺបេះដូង ថ្លើម និងមហារីក) -ជំនួយដល់ប្រព័ន្ធរំលាយអាហារ ***ផល់អវិជ្ជមានដល់សុខ*** -បង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម -ជាធម្មតាការទទួលទាននូវប្រភេទចំណីអាហារជ្រក់ ក្នុងកំរិតមួយសមល្មម នឹងផ្តល់នូវផលប្រយោជន៍ជាច្រើន មកដល់សុខភាពរបស់យើង -ផ្ទុយទៅវិញ ការមានទំលាប់ទទួលទានប្រភេទចំណីអាហារជ្រក់ដែលមានរសជាតិប្រៃខ្លាំង ឬច្រើនហួសកំរិត អាចបង្កើនអត្រាប្រឈមនឹងជំងឺមហារីកក្រពះ និងបញ្ហាសំពាធឈាម កាន់តែខ្ពស់។

រោគសញ្ញាទាំង៨ ដែលបញ្ហាពីជំងឺគាំងបេះដូងចំពោះស្រ្តី!

រោគសញ្ញាគាំងបេះដូងមានភាពខុសគ្នាដែលជាធម្មតា បុរសមិនអាចទ្រាំទ្រនឹងការឈឺទ្រូងបានឡើយ។ វាផ្ទុយពីស្រ្តីដែលអាចទ្រាំទ្រនឹងរោគសញ្ញាទាំងនោះបានរហូតដល់យឺតពេលក្នុងការព្យាបាលទៀតផង។ ទាំងនេះគឺជារោគសញ្ញាគាំងបេះដូងចំពោះស្រ្តី៖ ១.ការពិបាកដកដង្ហើម វាជាសញ្ញាមួយគួរឱ្យភ័យខ្លាច ដែលវាអាចកើតឡើងភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់ដោយចាប់ផ្ដើមដង្ហក់ហាក់ដូចជាអ្នកកំពុងរត់ដូច្នោះដែរ។ ២.បង្អាក់ការគេង ស្រ្ដីភាគច្រើនភ្ញាក់នៅពាក់កណ្ដាលយប់ ដោយសារគេមិនអាចដកដង្ហើមបាន ដែលកើតឡើងដោយសារការសង្កត់ទៅលើផ្លូវដង្ហើមផ្នែកខាងលើ និងលំហូរឈាមទៅកាន់បេះដូងមិនគ្រប់គ្រាន់។ ៣.ការអស់កម្លាំង ស្រ្ដីភាគច្រើនចាប់ផ្ដើមអស់កម្លាំង ទោះបីជាគេងបានគ្រប់គ្រាន់ និងញុំាអាហារត្រឹមត្រូវយ៉ាងណាក៏ដោយ។ ៤.បែកញើសយ៉ាងខ្លាំង ស្រ្ដីចាប់ផ្ដើមបែកញើសយ៉ាងខ្លាំង ដោយមិនមានភាពតានតឹងណាឡើយ ហើយភាគច្រើនកើតឡើងកំឡុងពេលមានរដូវ។ ៥.ការឈឺរមួលក្នុងក្រពះ បញ្ហាក្រពះ ដែលគួរអោយខ្លាចមួយទៀតនោះគឺ ការក្រហាយនៅចុងដង្ហើម រឺពោះវៀនធ្វើការមិនប្រក្រតីដូចជាការពុលអាហារជាដើម។ ៦.ការឈឺចុកចាក់នៅលើរាងកាយ ស្រ្ដីតែងតែនិយាយថា មានការឈឺចាប់ស្រួចស្រាវ ឈឺចាក់ៗឬណែនជាប់តែម្ដង។ ចាប់ផ្តើមឈឺចាប់បន្តិចម្ដងៗ […]

សារៈសំខាន់នៃការសិតសក់!!!

សក់របស់យើងវែងពិសេសសម្រាប់នារីៗ គឺក្រាស់ហើយវែងធ្វើអោយសក់ស្អិតខ្លាំង ជួនកាលវាអាចបង្ហាញពីបញ្ហាប្រឈមនៅពេលដែលយើងព្យាយាមថែរក្សាវា និងពិបាកក្នុងការរចនាម៉ូដសក់ទៅតាមតម្រូវការ។ ពេលខ្លះសក់របស់យើងអាចកំណត់របៀបរស់នៅរបស់យើងហើយនៅពេលដែលយើងធុញទ្រាន់ នឹងមិនចង់ទុកវាអោយវែងទេព្រោះវាពិបាកថែ។ ដំណោះស្រាយរបស់អ្នក គឺអ្នកត្រូវកក់សក់ជារៀងរាល់ថ្ងៃហើយលាងសម្អាតអោយបានស្អាត និងយ៉ាងហ្មត់ចត់។ បើទោះបីជាកក់ និងលាងសំអាតសក់ គឺជាមូលដ្ឋានសំខាន់សម្រាប់កំណើនសក់ ស្បែកក្បាលនិងសុខភាពសក់។ ហើយការដុសសក់របស់អ្នកផ្តល់អត្ថប្រយោជន៍ទៅនឹងសក់និងស្បែកក្បាលរបស់អ្នក: ១-ការកក់និងលាងសម្អាតសក់របស់អ្នក ឬសិតសក់របស់ដែលអាចយកចេញនូវសរសៃរសក់ដែលងាប់ ហើយស្តើងនិងល្អិតៗផ្សេងទៀត ព្រោះវាជាហេតុដែលអាចអោយសក់យើងស្អិតហើយឆាប់ខូច ។ ២-សក់របស់អ្នកគឺជាបណ្តុំនៃចងចាំ ហើយការដុសធ្មេញរបស់អ្នកគឺជា ការទំនាក់ទំនងទៅនឹងសក់របស់អ្នកផងដែរ។ ៣-ការកក់នឹងលាងសម្អាតសក់របស់អ្នកបានត្រឹមត្រូវជារំញោចនៃស្បែកក្បាលរបស់អ្នកដែលអាចជួយដល់ការលូតលាស់សក់។ មួយវិញទៀតបើសិនជាអ្នកចង់ប្តូរ ឬក៏រចនាសក់របស់តាមតម្រូវការនោះ អ្នកគួរគម្បីសិតសក់របស់អ្នកអោយបានច្រើនដងព្រោះថាវាជាកត្តារសំខាន់ ដែលធ្វើអោយសក់អ្នកមិនខូច មិនជ្រុះហើយមិនស្អិត ជួយអោយសក់នៅតែមានសុខភាពល្អសម្រាបស្បែកក្បាលរបសយើងដែរ ហើយយើងអាចធ្វើវាបានគ្រប់ម៉ូដរាល់ថ្ងៃផងដែរ។ […]

មិនគួរឲ្យជឿ! ផ្លែននោងមានអត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាព និងស្បែកផងដែរ

ននោង គឺជាប្រភេទរុក្ខជាតិ​ដែលអាចដាំដុះបានស្ទើរតែគ្រប់រដូវ អោយតែមានទឹកស្រោចស្រប់គ្រប់គ្រាន់ គឺវាអាចដុះបានដោយមិនសូវប្រកាន់ប្រភេទដីនោះឡើយ។ ជាប្រភេទបន្លែម្យ៉ាងប្រជនខ្មែរចូលចិត្ដយកវាមក​ចំអិនក្នុងមុខម្ហូបដូចជា ឆា ស្ងោរជាដើម។ អត្ថប្រយោជន៍​នៃផ្លែ​ននោងល្អចំពោះសុខភាព និងស្បែកទាំង១០ មាន​ដូចខាងក្រោម​៖ ១.ជួយ​ព្យាបាល​ជំងឺ​ក្អក ២.ជួយ​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ ៣.ជួយការពារ​ និង​ព្យាបាល​អាការៈ​ឈឺ​សន្លាក់​ ៤.អត្ថប្រយោជន៍នៃជំងឺសរសៃឈាមបេះដូង វាជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក៏ដូចជាទ្រីគ្លីសេរីតផងដែរ ៥.ទប់ស្កាត់ការឈឺចាប់នៃសាច់ដុំ ៦.ជួយដល់សុខភាពស្បែក ជួយកាត់បន្ថយស្បែកស្ងួត ស្នាមជ្រួញ និងបន្ថយដំណើរនៃការចាស់ ៧.ទប់ស្កាត់ជំងឺភ្នែក ៨.បំបាត់ការឈឺក្បាលប្រកាំង និងឈឺក្បាល ៩.ជួយបង្កើនមុខងារខួរក្បាល ១០.ជួយបំបាត់ការឈឺបំពង់ក អត្ថបទដោយ៖ អ៊ាង សុផល្លែត

ជីវប្រវត្តិនៃការប្រើចង្កឹះ! ហេតុអីត្រូវប្រើចង្កឹះ?

ការសិក្សាពិភាក្សារឿងរ៉ាវនៃការប្រើប្រាស់សំភារៈដូចជា៖ កាំបិតនិងសមស្លាបព្រា ប៉ុន្តែមានប្រដាប់ប្រដាផ្សេងទៀតដែលត្រូវបានប្រើដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកហើយវាមានអតីតកាលពីបុរាណ។ ប៉ុន្តែជនជាតិចិនបានរកឃើញរបស់ប្រើប្រាស់មួយទៀតសម្រាប់ទទួលទានអាហារគឺ ចង្កឹះ ។ ចង្កឹះ ត្រូវរកឃើញតាំងពីឆ្នាំ1200 មកម្ល៉េះ។ ឬស្សីគឺជាប្រភពនៃការបង្កើតចង្កឹះហើយតាំងពីពេលនោះមក ចង្កឹះ ឬដែលគេហៅថា ដំបងឆក់អាហារ ត្រូវបានគេប្រើប្រាស់នៅទ្វីបអាស៊ីដូចជា ប្រទេសវៀតណាម ជប៉ុន ម៉ុងហ្គោលី កូរ៉េ លាវ នឹងភូមា ថៃ ហើយពួកគេក៏ប្រើចង្កឹះដើម្បីចំអិនអាហារផងដែរ មួយវិញទៀតអ្វីដែលពិសេសទៀតនោះគឺពួកគេបានប្រើប្រាស់ឬស្សីធ្វើជា តុ ទូ កៅអីសម្រាប់តាំងក្នុងផ្ទះផងដែរ។នៅក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីសតវត្សទី 2 នៃគ្រឹះសករាជ ដែលបានលើកឡើងថាស្ដេចចុងក្រោយនៃរាជវង្សឆាងបានប្រើប្រាស់ចង្កឹះ ដែលធ្វើពីភ្លុក […]

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃម្រេចខ្ចីចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹង!

ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែកអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមានបេតាខារ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។ ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះ វាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាគរូស។ ម្រេចខ្ចី មានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអនុភាពរំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើម របស់វាមួយទៀត គឺជួយកម្ចាត់ជាតិពុល នៅក្នុងរាងកាយរបស់មនុស្សបានយ៉ាងប្រសើរទៀតផង៕ […]