បងប្អូនប្រហែលជាធ្លាប់ញ៉ាំតែសាច់គោងៀតធម្មតា ប៉ុន្តែថ្ងៃនេះ សូមណែនាំពីរបៀបធ្វើ ”សាច់គោងៀតទឹកឃ្មុំ” ធានាថាមានឱរសជាតិឆ្ងុញឆ្ងាញ់ត្រូវមាត់តែម្ដង។
+គ្រឿងផ្សំ៖
– សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង – ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាកាហ្វេ- ម្រេច កន្លះស្លាបព្រាកាហ្វេ- អំបិល កន្លះស្លាបព្រាបាយ- ទឹកត្រី កន្លះស្លាបព្រាបាយ- ល្ងរស ១ស្លាបព្រាបាយ- ប្រេងឆា ១ស្លាបព្រាបាយ។
+ វិធីធ្វើ៖
១. ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
២. យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។
៣. ២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕
ប្រភព៖ ចុងភៅខ្មែរ