សាច់ខ្នុរមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីនA វីតាមីនC វីតាមីនB6 កាល់ស្យូម ប៉ូតាស្យូម ជាតិដែក Folic អាស៊ីដ thiamin, riboflavin, niacin និងម៉ាញេស្យូម សម្បូរទៅដោយជាតិសរសៃ Fiber និងមាននូវភាពសំខាន់នៃសារធាតុ Flavonoid ដូចជា carotene, xanthin, lutein និងសារធាតុ cryptoxanthin។
ដូច្នេះហើយទើបធ្វើឱ្យផ្លែខ្នុរអាចផ្តល់ឱ្យលោកអ្នកនូវគុណប្រយោជន៍ជាច្រើនទាំងផ្នែកសុខភាព និងសម្រស់ ដូចខាងក្រោម៖
-ការពារប្រឆាំងនឹងជំងឺដ៏សាមញ្ញៗមួយដូចជា ជំងឺក្អក ជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ
-លើកកម្ពស់ប្រព័ន្ធស៊ាំរាងកាយ ប្រឆាំងនឹងការឆ្លងបាក់តេរី និងមេរោគ
-ជួយពន្យឺតដំណើរវិវឌ្ឍន៍ទៅរកភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមសង្វារ និងស្បែកស្ងួត។ វីតាមីន C នៅក្នុងសាច់ខ្នុរជំនួយដល់ការផលិតចេញ Collagen ដែលជាប្រូតេអ៊ីនជួយរក្សាស្បែកឱ្យរលោង និងតឹងណែន និងជួយរក្សាស្បែកឱ្យមានសំណើម
-ជាតិសរសៃ Fiber ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ ជួយបន្ទន់លាមក ជួយគ្រប់គ្រងចលនាពោះវៀនធំ និងបង្ការអាការៈទល់លាមក
-សាច់ខ្នុរជួយរក្សាបំពង់រំលាយអាហារឱ្យស្អាត និងការពារកុំឱ្យមានកពូនកាកសំណល់នៅក្នុងពោះវៀន កាត់បន្ថយ និងបង្ការការហើមពោះវៀន ព្រមទាំងជំងឺមហារីកពោះវៀនធំ
-ខ្នុរជួយទប់ស្កាត់ជំងឺពាក់ព័ន្ធដល់ភ្នែក ដូចជាខ្វាក់មាន់។
ចំណាំ៖ សូមកុំពិសាសាច់ខ្នុរនេះច្រើនហួសប្រមាណ ព្រោះវាបណ្ដាលឱ្យឈឺក្រពះ៕
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត