គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម, ខ្ទឹមស ១-២កំពឹស, ម្សៅពោត(cornstarch) ឬម្សៅឆា ១៥ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ម្សៅ baking powder ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ទឹកត្រជាក់ខ្លាំង ៥០មីលីលីត្រ, ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច។ វិធិធ្វើ៖ ១.យកសាច់ជ្រូកហាន់ជាដុំៗ រួចយកទៅដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ ២.ដាក់លាយទឹកត្រជាក់ជាមួយទឹកត្រី អំបិល […]
ចំណេះដឹងទូទៅ
អ្នកស្រីសូ សាវឿន ជាអ្នកច្រៀងចង្វាក់សារ៉ាវ៉ាន់ ដំបូងគេនៅកម្ពុជា
អ្នកស្រីសូ សាវឿន មានថ្ងៃ ខែ ឆ្នាំកំណើតថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៥ និងកន្លែងកំណើតឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ លោកសូ ប៉ុក អតីតទាហានជំនាន់ខ្មែរឥស្សរៈ និងអ្នកស្រីតាត វិល ជាឪពុកម្តាយរបស់អ្នកស្រីសូ សាវឿន ។ បងប្អូនបង្កើតរបស់អ្នកស្រីសូ សាវឿន មានតែ២នាក់ប៉ុណ្ណោះ ។ លូតលាស់ពីវង់ល្ខោនបាសាក់ក្លាយជាអ្នកចម្រៀងសម័យដោយ មានឪពុកធំស្នាក់នៅដំណាក់លោកឃុន តាក ដែលជាថៅកែល្ខោនបាសាក់នោះ អ្នកស្រីសូ សាវឿន បានចាកចេញពីស្រុកកំណើតមករស់នៅទីនោះដែរ។ […]
ដូងក្រអូប មានតម្រូវការខ្លាំង បងប្អូនសូមស្វែងយល់ពីដូងក្រអូប !!!
សូមបងប្អូនចូលរួមស្វែងយល់ពីការដាំដូងក្រអូប ប្រសិនបើបងប្អូនមានបំណងចង់ដាំ៖ ១-ការដាំដូងក្រអូបមានភាពងាយស្រួលបំផុត ងាយជាងកូនឈើដទៃ ការថែទាំចំណាយលុយតិចហើយមិនសូវហត់នឿយ ចំពោះប្រភេទដីល្អបំផុតដីតំបន់ក្បែរទន្លេ ស្ទឹង ព្រែក ជ្រោះ មិនរើសអាកាសធាតុឡើយ។ ២-ទីផ្សារក្នុងស្រុកយើងធំទូលាយណាស់ព្រោះរាល់ថ្ងៃប្រជាជនខ្មែរដែលនិយមពិសារផ្លែដូងស្ទើរតែ90%ទៅហើយគឺពិសាររាល់ថ្ងៃតែម្ដងមិនតែប៉ុណ្ណោះអ្វីដែលសំខាន់បំផុតដូងដែលមានក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ននេះផ្គត់ផ្គង់តម្រូវការមិនគ្រប់ចំនួនឡើយ. ក្នុងតំបន់ខ្លះដូចជាសៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ រតនគីរី ត្បូងឃ្មុំ នៅទទួលនាំដូងចូលពីប្រទេសជិតនៅឡើយ។ តម្លៃបោះដុំចន្លោះ២០០០ ទៅ២៥០០រៀល តម្លៃលក់រាយចន្លោះពី៣០០០ទៅ៤០០០រៀលក្នុងមួយផ្លែ បែងចែកតាមតំបន់ជិតឆ្ងាយ។ ៣-ការដាំដូងក្រអូបផ្ទៃដីក្នុងមួយហិចតាអាចដាំបាន 270ដើមដូងក្រអូបជាប្រភេទដូងតឿ ដាំរយៈពេល៣ឆ្នាំបានផល ការប្រមូលផលបានជារៀងរាល់១ខែម្ដង ក្នុង១ដើមទទួលបាន៤០ផ្លែយ៉ាងតិចបំផុត ដូច្នេះ […]
វិធីធ្វើផាក់ឡូវងាយៗ ..!
គ្រឿងផ្សំ៖ត្រជៀកជ្រូក អណ្ដាតជ្រូក ពោះវៀន ( មានច្រើនមុខតាមការចូលចិត្ត )គ្រឿងផាក់លូវគ្រាប់ផ្កាចន្ទ័ស្ករត្នោត ទឹកប្រេងខ្ចង អំបិល ម្សៅស៊ុប វិធីធ្វើ៖-យកសាច់ជ្រូកគ្រប់មុខទាំងអស់ យកមកលាងអោយស្អាត ( ច្របាច់ទឹកអំបិល កោសចេញនៅជាតិរំអិលដែលមាននៅក្នុង ពោះរៀននឹងអណ្ដាយជ្រូកនអោយស្អាតល្អ … ។ល។ ) រួចទុកមួយអន្លើរ-ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង ទុកអោយក្តៅ រួចដាក់ ស្ករត្នោតនឹងគ្រាប់ផ្កាចន្ទ័ចូល កូរអោយសព្វរៀងឈ្ងុយបន្តិច ទើបដាក់គ្រឿងផាក់លូវចូល រួចបន្តកូរអោយឡើងក្រហម ( ប្រើភ្លើងតិចៗដើម្បីកុំអោយខ្លោច ) […]
វិធីសាស្ត្រថ្មីក្នុងការសម្លាប់ស្រាំងដោយប្រើថ្នាំមន្តស្នេហ៍ស្រាំង មិនបាច់យកថ្នាំពុលទៅបាញ់លើដំណាំ ជៀសវាងកុំឲ្យ អ្នកបរិភោគបន្លែប៉ះពាល់ដល់សុខភាព។
វត្ថុធាតុ៖ ទឹកខ្មះ ២០០មីលីលីត្រ ស្ករងូរ ២០ មីលីលីត្រ ដបទឹកកន្លះលីត្រ និងខ្សែលួស កន្លះម៉ែត្រ។ របៀបផ្សំ៖-លាយទឹកខ្មះ ២០០មមល ជាមួយស្ករងូរ ២០មមល កូរអោយសព្វល្អ -យកដប់ទឹកសុទចំណុះកន្លះលីត្រ ធ្វើបង្អួចពីសងខាងដប ដើម្បីងាយស្រួល ស្រាំងចូល -ចាកទឹកល្បាយដែលលាយរួច ទៅក្នុងដបដែលរៀបចំរួចចំនួន ២០ទៅ៣០មមល -ចង់ព្យួរដបនោះនៅចំវិញចំការ កំពស់ស្មើរដំណាំ -ប្រើរហូតអស់ក្លិន ចាំដូវវិញ។ ++ប្រើជាមួយ – សត្វស្រាំង ស្នេហ៍នេះសំលាប់ ឬទាក់ទាញតែស្រាំងឈ្មោលប៉ុណ្ណោះ។ […]
ឱសថធម្មជាតិជំនួយបេះដូង ពកដើមក
ឱសថធម្មជាតិព្យាបាលរោគប្រគ្រីវ ឬ
កម្រងរូបភាពអនុស្សាវរីយ៍ ឈ្មោះល្បែងកម្សាន្តកុមារវ័យ ៤១រូបភាព ឃើញហើយធ្វើឱ្យអ្នកនឹកស្រណោះអតីតកាល
ខាងក្រោមនេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍កុមារវ័យ ឃើញហើយធ្វើឱ្យអ្នកនឹកស្រណោះអតីតកាលជាក់ជាមិនខាន! ក្មេងសម័យឥឡូវប្រហែលមិនដែលឃើញ ឬលឺផងក៏មិនដឹង។ ១. រូបភាព៖ យកស្លឹកដូងធ្វើនាឡិកា ២. រូបភាព៖ លេងឆ្មាចាប់កណ្តុរ ៣. រូបភាព៖ លេងបាញ់ឃ្លី ៤. រូបភាព៖ លេងត្រេះ ៥. រូបភាព៖ លេងលោតកៅស៊ូ ៦. រូបភាព៖ លេងបាញ់គ្រាប់សណ្តែក ៧. រូបភាព៖ លេងចាប់ត្រី ៨. រូបភាព៖ លេងដុតជ័រភ្លុំដាក់ទឹក ៩. រូបភាព៖ […]
រូបរាង និងលក្ខណៈសម្បតិ្តដូចស្ពៃក្តោប មើលមួយភ្លែតដូចដើមល្ហុង គេនិយមហៅថា…
ជាពន្លកដុះជំវិញដើម មានទំហំប៉ុនកូនគោល ហើយរូបរាង និងលក្ខណៈសម្បតិ្តដូចស្ពៃក្តោប មើលមួយភ្លេតដូចដើមល្ហុង គេនិយមហៅថាពន្លកស្ពៃក្តោប ឬជាភាសាអង់គ្លេសមានឈ្មោះថា Brussel Sprout ។ ដើមរុក្ខជាតិនេះមានកំពស់ពី ៦០ cm ទៅ ១២០ cm ហើយមានពន្លកស្ពៃក្តោបចាប់ពី៥ទៅ២០ឬអាចច្រើនជាងនេះ។ ពន្លកស្ពៃក្តោប Brussel Sprout ត្រូវបានគេដាំដុះលើកដំបូងនៅអឺរ៉ុបខាងជើងក្នុងអំឡុងសតវត្សទី៥ ។ ដោយសារតែរុក្ខជាតិនេះគេឃើញដុះលូតលាស់ និងពេញនិយមនៅក្នុងប្រទេសបែលសុិក ដូច្នេះហើយគេដាក់ឈ្មោះថា Brussel Sprout ដែល Brussel ជាឈ្មោះរាជធានីប្រទេសបែលសុិក។គេអាចដាំរុក្ខជាតិនេះនៅពេលអាកាសធាតុត្រជាក់ខ្លាំង […]
ហេតុអ្វីបានជាសូកូឡាខ្មៅមានប្រយោជន៍ដល់សុខភាព?
សូកូឡាផលិតឡើងពីរុក្ខជាតិ ដែលមានន័យថាវាមានសារប្រយោជន៍ជាច្រើនចំពោះសុខភាព។ ផលប្រយោជន៍ទាំងនេះបានមកពី flavonoids ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មការពាររាង្គកាយអ្នកពីភាពចាស់ដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី ដែលអាចបង្ករការបំផ្លាញដែលនាំឱ្យមានជំងឺបេះដូង។ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ប្រហែល ៨ដង នៃចំនួនដែលមានក្នុងផ្លែស្ត្រប៊ឺរី)។ Flavonoids ក៏អាចជួយសម្រួលសម្ពាធឈាមតាមរយៈការផលិតនៃ nitric oxide និងជួយលំនឹងអរម៉ូនក្នុងរាង្គកាយ។ ផលប្រយោជន៍សូកូឡាខ្មៅចំពោះសុខភាពបេះដូង៖ សូកូឡាខ្មៅល្អសម្រាប់បេះដូងរបស់អ្នក។ ការញ៉ាំសូកូឡាខ្មៅមួយដុំតូចរៀងរាល់ថ្ងៃ អាចជួយរក្សាបេះដូងនិងប្រព័ន្ធសរសៃឈាម-បេះដូងរបស់អ្នកឱ្យដំណើរការល្អ។ ផលប្រយោជន៍ពីរចំពោះសុខភាពបេះដូងរបស់អ្នកគឺ៖ – បន្ទាប់សម្ពាធឈាម៖ ការសិក្សាបានបង្ហាញថា ការញ៉ាំសូកូឡាមួយដុំតូចរៀងរាល់ថ្ងៃអាចកាត់បន្ថយសម្ពាធឈាមអ្នកដែលមានជំងឺលើសឈាម។ – បន្ទាប់កូលេស្តេរ៉ូល៖ សូកូឡាខ្មៅក៏ធ្លាប់ត្រូវបានគេរកឃើញថាអាចកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ (LDL) […]