ននោង គឺជាប្រភេទរុក្ខជាតិដែលអាចដាំដុះបានស្ទើរតែគ្រប់រដូវ អោយតែមានទឹកស្រោចស្រប់គ្រប់គ្រាន់ គឺវាអាចដុះបានដោយមិនសូវប្រកាន់ប្រភេទដីនោះឡើយ។ ជាប្រភេទបន្លែម្យ៉ាងប្រជនខ្មែរចូលចិត្ដយកវាមកចំអិនក្នុងមុខម្ហូបដូចជា ឆា ស្ងោរជាដើម។
អត្ថប្រយោជន៍នៃផ្លែននោងល្អចំពោះសុខភាព និងស្បែកទាំង១០ មានដូចខាងក្រោម៖
១.ជួយព្យាបាលជំងឺក្អក
២.ជួយព្យាបាលអាការៈគ្រុនក្ដៅ
៣.ជួយការពារ និងព្យាបាលអាការៈឈឺសន្លាក់
៤.អត្ថប្រយោជន៍នៃជំងឺសរសៃឈាមបេះដូង វាជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក៏ដូចជាទ្រីគ្លីសេរីតផងដែរ
៥.ទប់ស្កាត់ការឈឺចាប់នៃសាច់ដុំ
៦.ជួយដល់សុខភាពស្បែក ជួយកាត់បន្ថយស្បែកស្ងួត ស្នាមជ្រួញ និងបន្ថយដំណើរនៃការចាស់
៧.ទប់ស្កាត់ជំងឺភ្នែក
៨.បំបាត់ការឈឺក្បាលប្រកាំង និងឈឺក្បាល
៩.ជួយបង្កើនមុខងារខួរក្បាល
១០.ជួយបំបាត់ការឈឺបំពង់ក
អត្ថបទដោយ៖ អ៊ាង សុផល្លែត