ការសិក្សាពិភាក្សារឿងរ៉ាវនៃការប្រើប្រាស់សំភារៈដូចជា៖ កាំបិតនិងសមស្លាបព្រា ប៉ុន្តែមានប្រដាប់ប្រដាផ្សេងទៀតដែលត្រូវបានប្រើដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកហើយវាមានអតីតកាលពីបុរាណ។ ប៉ុន្តែជនជាតិចិនបានរកឃើញរបស់ប្រើប្រាស់មួយទៀតសម្រាប់ទទួលទានអាហារគឺ ចង្កឹះ ។ ចង្កឹះ ត្រូវរកឃើញតាំងពីឆ្នាំ1200 មកម្ល៉េះ។ ឬស្សីគឺជាប្រភពនៃការបង្កើតចង្កឹះហើយតាំងពីពេលនោះមក ចង្កឹះ ឬដែលគេហៅថា ដំបងឆក់អាហារ ត្រូវបានគេប្រើប្រាស់នៅទ្វីបអាស៊ីដូចជា ប្រទេសវៀតណាម ជប៉ុន ម៉ុងហ្គោលី កូរ៉េ លាវ នឹងភូមា ថៃ ហើយពួកគេក៏ប្រើចង្កឹះដើម្បីចំអិនអាហារផងដែរ មួយវិញទៀតអ្វីដែលពិសេសទៀតនោះគឺពួកគេបានប្រើប្រាស់ឬស្សីធ្វើជា តុ ទូ កៅអីសម្រាប់តាំងក្នុងផ្ទះផងដែរ។នៅក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីសតវត្សទី 2 នៃគ្រឹះសករាជ ដែលបានលើកឡើងថាស្ដេចចុងក្រោយនៃរាជវង្សឆាងបានប្រើប្រាស់ចង្កឹះ ដែលធ្វើពីភ្លុក ប្រហែលជាក្នុងឆ្នាំ 1100។
កាន់តែពិសេសទៀតនោះគឺ ចង្កឹះប្រាក់ត្រូវបានគេទទួលយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងមានប្រជាប្រិយភាពដោយសារតែជំនឿថា ពួកគេអាចរកឃើញថ្នាំពុលក្នុងអាហារ មុនពេលប្រគេនកាយាអោយស្តេចសោយ។ ជាក់ស្តែងប្រតិកម្មគីមីរវាងសារធាតុពុលសំណល់មួយចំនួននៅសម័យនោះ (សារធាតុអាសេនិចស៊ីអ៊ីតន) និងអាហារមួយចំនួន (ស៊ុតរលួយខ្ទឹមបារាំងខ្ទឹម) បានបង្កើតអ៊ីដ្រូសែនស៊ុលហ្វីតដែលបានផ្លាស់ប្តូរពណ៌នៃចង្កឹះប្រាក់អោយទៅជាព៌ណខ្មៅនោះសបញ្ជាក់ថាអាហារនោះមានថ្នាំពុល។ ហើយសម្ភាៈដែលមានតំលៃថ្លៃបន្ថែមទៀតដែលអាចធ្វើជាចង្កឹះពិសោធន៍អាហារដែលមានជាតិពុលនោះរួមមានថ្លើមថ្ម មាស មាសសំរិទ្ធ ផ្កាថ្ម ភ្លុកនិងលង្ហិន។បច្ចុប្បន្ននេះប្រទេសជប៉ុននិងចិនគឺជាអ្នកប្រើចង្កឹះច្រើនជាងគេបំផុត។ ប្រទេសជប៉ុនប្រើប្រាស់ចង្កឹះជាង 24 ពាន់លានគូក្នុងមួយឆ្នាំហើយចិនប្រើចង្កឹះ 45 ពាន់លានគូរច្រើនជាងប្រទេសជប៉ុន។ ដើម្បីគ្រប់គ្រងការផលិតរបស់ពួកគេបានល្អប្រសើរនិងកាត់បន្ថយផលប៉ះពាល់លើបរិស្ថានរដ្ឋាភិបាលចិនបានដាក់ពន្ធខ្ពស់លើចង្កឹះដែលមិនអាចអោយមានការកែច្នៃខុសច្បាប់។ យុទ្ធសាស្រ្តនេះបានធ្វើឱ្យប្រសើរឡើង នឹងទប់ស្កាត់ផលប៉ះពាល់ដល់បរិស្ថានការពារនៃប្រដាប់ប្រដាបរិភោគ ហើយបច្ចុប្បន្ននេះកឺតម្រូវឱ្យមានការដាំដើមឈើដើមឈើ 25 លានដើមជារៀងរាល់ឆ្នាំ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត