ចំណេះដឹងទូទៅ

(មានវីដេអូ) វិធីធ្វើបុកមឹករូបមន្តពិសេស!

គ្រឿងផ្សំ៖ មឹក កន្លះគីឡូ, ប៉េងប៉ោះ សណ្តែកកួរ, ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត), ទឹកកាពិ ១/៤កូនចានចង្កឹះ, ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករត្នោត ១ស្លាបព្រាបាយ។ វិធីធ្វើ៖ ១.យកមឹកធ្វើហើយលាងឲ្យស្អាត រួចហាន់ជាកង់ៗល្មម ហើយយកដាក់ស្រុះឲ្យឆ្អិនបន្តិច រួចស្រង់ទុកមួយឡែក ២.សណ្តែកកួរកាត់ខ្លីៗល្មម ប៉េងប៉ោះហាន់ជាចំណិត (ចំពោះបន្លែដាក់តាមចំណូលចិត្ត) ៣.យកត្បាល់ដាក់ខ្ទឹមស និងម្ទេសក្រៀម ឬម្ទេសស្រស់បុកចូលគ្នាឲ្យសព្វ រួចដាក់សណ្តែកកួរចូលបុកចូលគ្នា ហើយដាក់ប៉េងប៉ោះ […]

វិធីធ្វើតុងយ៉ាំបង្គាឆ្ងាញ់ៗ

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម, ផ្សិត ១០០ក្រាម, ទឹក ៦០០មីលីលីត្រ, ខ្ទិះដូង ១២៥មីលីលីត្រ, គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម (ហាន់ស្តើងៗ)​ និងស្លឹកក្រូចសើច, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ម្ទេសហាន់ ៣-៥គ្រាប់ ឬតាមចំណូលចិត្ត។ វិធីធ្វើ៖ ១.ដាំឆ្នាំងដាក់ទឹក ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលទុកឲ្យពុះប្រហែល ៥នាទី […]

បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ព្រៃ​ធម្មជាតិ​

+ការជ្រើសរើស​ទីតាំង​៖ –ឃ្មុំ​បង្កើត​កូនចៅ​នៅរ​ដូរ​ផ្កា​រីក ចាប់ពី​ខែមករា ដល់​ខែឧសភា ពេលនោះ​វា​នឹង​ក្រេប​លម្អងផ្កា ហើយ​វា​នឹង​បង្កើតជា​កូនចៅ ឬ​វា​នឹង​ផ្តល់​ជា​ទឹកឃ្មុំ​ –ត្រូវ​រក​កន្លែង​ដែលមាន​ដើមឈើ​ចម្រុះ​ក្នុងព្រៃ​ស្តុក ដែល​សំបូរ​ផ្កា​រីក​ច្រើន​ –ត្រូវធ្វើ​បង្គង ដែល​វា​ចូលចិត្ត​នៅ​ព្រៃ​ទាបៗ​ដែល​វា​ងាយ​ហើរ ចេញចូល ដើម្បី​ឲ្យ​ឃ្មុំ​មក​ទំ​បង្កើតជា​កូនចៅ ។​ +ការរៀបចំ​បង្គង​ឲ្យ​ឃ្មុំ​ទំ​៖ –យក​មែក ឬ​ដើមឈើ​ណា​ដែលមាន​សំបក​វារ​លោង​ទើប​ឃ្មុំ​វា​ចូលចិត្ត​ទំ​ និងត្រូវ​រើសយក​ឈើខ្លឹម​មិន​ងាយ​ពុកផុយ ធន់​នឹង​កណ្តៀរ​ស៊ី និង​មាន​មុខកាត់​ទំហំ​១​តឹក ឡើងទៅ ប្រវែង​ប្រមាណ​១,៥-២​ម៉ែត្រ​ –ដាក់​វា​ឲ្យ​គង​ទៅលើ​មែ​កឈើ​ក្នុងព្រៃ​ដែលមាន​ចំ​ពាម ឬ​បែកខ្នែង​ជា​ពីរ ដាក់​ឲ្យ​វា​រាង​ទេរ​បន្តិច ឬ​ជា​រាង​ចំណិត​ត្រសក់ ការធ្វើ​បែបនេះ​គឺ​ងាយស្រួល​ក្នុងការ​ថែទាំ និង​ប្រមូល​ផល​ –ដាក់​ក្បាល​បង្គង​ឲ្យ​រាង​អើត​បន្តិច ដោយ​យក​កម្ពស់​ប្រមាណ​២,៥​ម៉ែត្រ […]

វិធីធ្វើសាច់គោអាំងទឹកប្រហុករូបមន្តពិសេស!

គ្រឿងផ្សំ៖ សាច់គោជាប់ខ្លាញ់តិចៗ ១គីឡូ, ម្សៅស៊ុប ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ប៊័រ ៥ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកប្រហុក៖ ប្រហុកសាច់ ២ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់, ស្លឹកក្រូចសើច ៥-១០សន្លឹក ហាន់តូចៗ, រំដេង ៣០ក្រាម ហាន់ចំនិតស្តើងៗ, ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹក ២កូនចានចង្កឹះ, សណ្តែកដីលីង បុកឲ្យម៉ត់ល្មម, គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗល្មម […]

វិធីធ្វើស្ងោរស៊ុបសាច់គោផុយឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់គោ (សាច់ជាប់ខ្លាញ់, សាច់ផុយ) ហាន់ស្តើងល្មម ១កូនចានចង្កឹះ, ប៉េងប៉ោះ ១-២ផ្លែ ចិតជាចំណិត, គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ម្ទេស (ដាក់តាមចំណូលចិត្ត), ស្លឹកក្រូចសើច, ស្លឹកខ្ទឹម និងស្លឹកជីររណា ហាន់, ទឹក ២កូនចានចង្កឹះ។ […]

វិធីធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំឆ្ងាញ់ៗ!

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, អំបិល, គល់ស្លឹកគ្រៃ ១គល់, ស្លឹកក្រូចសើច ២សន្លឹក, ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ, ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស, ម្ទេសហាន់ល្អិតៗ (ដាក់តាមចំណូលចិត្ត), អំពិលទុំ ២ស្លាបព្រាបាយ, ទឹកត្រី ៥ស្លាបព្រាបាយ, ស្ករ ៥ស្លាបព្រាបាយ, អំបិលបន្តិច, ទឹក កន្លះកូនចានចង្កឹះ, ប្រេងសម្រាប់បំពងត្រី, នំបញ្ចុក, បន្លែអន្លក់មានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ(ស្រុះទឹក) […]

វិធីប្រឡាក់សាច់គោបំពងជាមួយទឹកជ្រលក់ឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់)  ១គីឡូ ជាបន្ទះ ឬជាដុំៗល្មម, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ កន្លះស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ជីរណាហាន់។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហុយ ១ ស្លាបព្រាបាយកន្លះ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ទឹកអំពិលទុំ […]

វិធីធ្វើបាយឆាសាច់ក្តាមឆ្ងាញ់ៗ!

គ្រឿងផ្សំ៖ សាច់ក្តាម ១៥០ក្រាម, បាយ ២កូនចានចង្កឹះ, ស៊ុត ១គ្រាប់, ខ្ទឹមបារាំងហាន់ល្អិត ឬចិញ្ច្រាំ ៤ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ប្រេងឆា ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹមខ្ទឹមហាន់ល្អិតៗ ២ស្លាបព្រាបាយ។ វិធីធ្វើ៖ ១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមបារាំង និងខ្ទឹមសចូលរំលីងឲ្យឈ្ងុយ រួចគោះស៊ុតដាក់ចូល វាយច្របល់ឆាឲ្យឆ្អិនបន្តិច ហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ ២.បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ […]

វិធីធ្វើបុកកាពិពងទាប្រៃពិសេស

គ្រឿងផ្សំ៖ ពងទាប្រៃស្ងោរឆ្អិន ២គ្រាប់, កាពិ ១ស្លាបព្រាកាហ្វេកន្លះ, ខ្ទឹមស ១០កំពឹស, ម្ទេស ៨-១០គ្រាប់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, បន្លែអន្លក់ ត្រសក់ ត្រប់ ពពាយ, សណ្តែកកួរ ស្ពៃក្តោប…តាមចំណូលចិត្ត។ វិធីធ្វើ៖ ១.យកពងទាប្រៃពុះជាពីរ យកពងក្រហមទុកមួយឡែក យកសាច់ពណ៌សយកមកហាន់ឲ្យល្អិតៗទុកមួយឡែក ២.យកកាពិទៅខ្ចប់ដាក់អាំងភ្លើងមួយសន្ទុះ (ដើម្បីឲ្យឆ្អិនបន្តិច) ៣.បន្ទាប់មកយកត្បាល់ដាក់កាពិ និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ម្ទេសបុកចូលគ្នា […]

វិធីប្រឡាក់សាច់មាន់ពិសេសឆ្ងាញ់!

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម, ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ​, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។ វីធីធ្វើ៖ ១.ដាក់លាយទឹកស៊ីអ៊ីវ ​ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាឱ្យសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់ឱ្យសព្វល្អ ទុកចោលរយៈពេល ៣០នាទី ២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឱ្យក្តៅ រួចយកសាច់ដាក់ចៀន ពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលឱ្យអស់ ចៀនឱ្យឆ្អិនក្រៀមល្មម […]