បច្ចុប្បន្នចំនួនមនុស្សកើតជំងឺទឹកនោមផ្អែមកាន់តែកើនឡើង ក្នុងនោះកុមារក៏អាចរងឥទ្ធិពលដោយជំងឺនេះដែរ ។ កុមារសឹងតែទាំងអស់ច្រើនកើតជំងឺទឹកនោមផ្អែមប្រភេទ ១ និងអាចរីកចម្រើនរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទ ២ , ប្រសិនមិនត្រូវបានរកឃើញឆាប់ និងព្យាបាលទាន់ពេល ។
ទឹកនោមផ្អែមជាអាការៈជំងឺមួយបង្កឡើងពេលសរីរាង្គមិនផលិតគ្រប់អាំងស៊ុយលីន ឬប្រើប្រាស់អាំងស៊ុយលីនមិនច្បាស់លាស់ បណ្តាលឲ្យកើនកម្រិតជាតិស្ករក្នុងឈាម នាំដល់គ្រោះថ្នាក់ចំពោះសុខភាព ។ ខាងក្រោមនេះ ជារោគសញ្ញាដំបូងព្រមានជំងឺទឹកនោមផ្អែមនៅកុមារ ។
១.ឧស្សាហ៍ស្រេក៖រោគសញ្ញាទូទៅបំផុតមួយរបស់ជំងឺទឹកនោមផ្អែមនៅកុមារ គឺកើនអារម្មណ៍ស្រេកដោយសារការកើនកម្រិតជាតិស្ករក្នុងឈាម , ពិសេសគឺកុមារចូលចិត្តទទួលទានភេសជ្ជៈផ្អែម ។
២.បត់ជើងតូចជាប្រចាំ៖ដោយសារកុមារទទួលទានទឹកច្រើនហេតុនេះក៏នឹងបត់ជើងតូចជាប្រចាំ ។
៣.កើនអារម្មណ៍ឃ្លាន៖ក្រៅពីលេចចេញអាការៈស្រេកខ្លាំង កុមារក៏មានអារម្មណ៍ឃ្លានជាប្រចាំ ។ មូលហេតុគឺដោយសារសរីរាង្គខ្វះអាំងស៊ុយលីនជួយបំប្លែងស្ករចូលក្នុងកោសិកា ធ្វើឲ្យសរីរាង្គកុមារត្រូវបាត់ថាមពល , អូសទៅតាមអារម្មណ៍ឆាប់ឃ្លាន ។
៤.ស្រកទម្ងន់៖ថ្វីត្បិតកុមារទទួលទានច្រើន តែកុមារកើតជំងឺទឹកនោមផ្អែមច្រើនមាននិន្នាការស្រកទម្ងន់ ។
៥.អស់កម្លាំង៖អ្នកជំងឺទឹកនោមផ្អែមតែងមានអារម្មណ៍អស់កម្លាំងដោយសារខ្វះថាមពលព្រោះបរិមាណស្ករសឹងតែទាំងអស់ក្នុងសរីរាង្គត្រូវកម្ចាត់ចេញក្រៅមិនត្រូវបានបំប្លែងចូលក្នុងកោសិកា ។
៦.ថយចុះចក្ខុប្រសាទ៖ពេលបរិមាណស្ករក្នុងឈាមខ្ពស់ និងធ្វើឲ្យកម្រិតជាតិរាវសន្សំទុកក្នុងសរីរាង្គកុមារកើនឡើង រួមមានទាំងសារជាតិរាវក្នុងភ្នែក ។ ស្ថានភាពនេះអាចបង្កជាបញ្ហាអំពីចក្ខុប្រសាទនៅកុមារ ។
៧.កើតផ្សិត៖រោគសញ្ញាទូទៅមួយរបស់ជំងឺទឹកនោមផ្អែមនៅកុមារគឺស្ថានភាពឆ្លងផ្សិតនៅផ្នែកសំខាន់ៗពិសេសគឺនៅក្មេងស្រី ។
៨.បញ្ហាអំពីទង្វើ៖រោគសញ្ញារបស់ជំងឺទឹកនោមផ្អែមអាចឥទ្ធិពលដល់ទង្វើរបស់កុមារ ។ កុមារកើតជំងឺទឹកនោមផ្អែមតែឧស្សាហ៍ខឹងមួរម៉ៅ , ពិបាកទ្រាំ ៕
អត្ថបទដោយ៖អ៊ាង សុផល្លែត