Other News

សារៈសំខាន់នៃការសិតសក់!!!

សក់របស់យើងវែងពិសេសសម្រាប់នារីៗ គឺក្រាស់ហើយវែងធ្វើអោយសក់ស្អិតខ្លាំង ជួនកាលវាអាចបង្ហាញពីបញ្ហាប្រឈមនៅពេលដែលយើងព្យាយាមថែរក្សាវា និងពិបាកក្នុងការរចនាម៉ូដសក់ទៅតាមតម្រូវការ។ ពេលខ្លះសក់របស់យើងអាចកំណត់របៀបរស់នៅរបស់យើងហើយនៅពេលដែលយើងធុញទ្រាន់ នឹងមិនចង់ទុកវាអោយវែងទេព្រោះវាពិបាកថែ។ ដំណោះស្រាយរបស់អ្នក គឺអ្នកត្រូវកក់សក់ជារៀងរាល់ថ្ងៃហើយលាងសម្អាតអោយបានស្អាត និងយ៉ាងហ្មត់ចត់។ បើទោះបីជាកក់ និងលាងសំអាតសក់ គឺជាមូលដ្ឋានសំខាន់សម្រាប់កំណើនសក់ ស្បែកក្បាលនិងសុខភាពសក់។ ហើយការដុសសក់របស់អ្នកផ្តល់អត្ថប្រយោជន៍ទៅនឹងសក់និងស្បែកក្បាលរបស់អ្នក: ១-ការកក់និងលាងសម្អាតសក់របស់អ្នក ឬសិតសក់របស់ដែលអាចយកចេញនូវសរសៃរសក់ដែលងាប់ ហើយស្តើងនិងល្អិតៗផ្សេងទៀត ព្រោះវាជាហេតុដែលអាចអោយសក់យើងស្អិតហើយឆាប់ខូច ។ ២-សក់របស់អ្នកគឺជាបណ្តុំនៃចងចាំ ហើយការដុសធ្មេញរបស់អ្នកគឺជា ការទំនាក់ទំនងទៅនឹងសក់របស់អ្នកផងដែរ។ ៣-ការកក់នឹងលាងសម្អាតសក់របស់អ្នកបានត្រឹមត្រូវជារំញោចនៃស្បែកក្បាលរបស់អ្នកដែលអាចជួយដល់ការលូតលាស់សក់។ មួយវិញទៀតបើសិនជាអ្នកចង់ប្តូរ ឬក៏រចនាសក់របស់តាមតម្រូវការនោះ អ្នកគួរគម្បីសិតសក់របស់អ្នកអោយបានច្រើនដងព្រោះថាវាជាកត្តារសំខាន់ ដែលធ្វើអោយសក់អ្នកមិនខូច មិនជ្រុះហើយមិនស្អិត ជួយអោយសក់នៅតែមានសុខភាពល្អសម្រាបស្បែកក្បាលរបសយើងដែរ ហើយយើងអាចធ្វើវាបានគ្រប់ម៉ូដរាល់ថ្ងៃផងដែរ។ […]

មិនគួរឲ្យជឿ! ផ្លែននោងមានអត្ថប្រយោជន៏យ៉ាងច្រើនចំពោះសុខភាព និងស្បែកផងដែរ

ននោង គឺជាប្រភេទរុក្ខជាតិ​ដែលអាចដាំដុះបានស្ទើរតែគ្រប់រដូវ អោយតែមានទឹកស្រោចស្រប់គ្រប់គ្រាន់ គឺវាអាចដុះបានដោយមិនសូវប្រកាន់ប្រភេទដីនោះឡើយ។ ជាប្រភេទបន្លែម្យ៉ាងប្រជនខ្មែរចូលចិត្ដយកវាមក​ចំអិនក្នុងមុខម្ហូបដូចជា ឆា ស្ងោរជាដើម។ អត្ថប្រយោជន៍​នៃផ្លែ​ននោងល្អចំពោះសុខភាព និងស្បែកទាំង១០ មាន​ដូចខាងក្រោម​៖ ១.ជួយ​ព្យាបាល​ជំងឺ​ក្អក ២.ជួយ​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ ៣.ជួយការពារ​ និង​ព្យាបាល​អាការៈ​ឈឺ​សន្លាក់​ ៤.អត្ថប្រយោជន៍នៃជំងឺសរសៃឈាមបេះដូង វាជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក៏ដូចជាទ្រីគ្លីសេរីតផងដែរ ៥.ទប់ស្កាត់ការឈឺចាប់នៃសាច់ដុំ ៦.ជួយដល់សុខភាពស្បែក ជួយកាត់បន្ថយស្បែកស្ងួត ស្នាមជ្រួញ និងបន្ថយដំណើរនៃការចាស់ ៧.ទប់ស្កាត់ជំងឺភ្នែក ៨.បំបាត់ការឈឺក្បាលប្រកាំង និងឈឺក្បាល ៩.ជួយបង្កើនមុខងារខួរក្បាល ១០.ជួយបំបាត់ការឈឺបំពង់ក អត្ថបទដោយ៖ អ៊ាង សុផល្លែត

ជីវប្រវត្តិនៃការប្រើចង្កឹះ! ហេតុអីត្រូវប្រើចង្កឹះ?

ការសិក្សាពិភាក្សារឿងរ៉ាវនៃការប្រើប្រាស់សំភារៈដូចជា៖ កាំបិតនិងសមស្លាបព្រា ប៉ុន្តែមានប្រដាប់ប្រដាផ្សេងទៀតដែលត្រូវបានប្រើដោយមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកហើយវាមានអតីតកាលពីបុរាណ។ ប៉ុន្តែជនជាតិចិនបានរកឃើញរបស់ប្រើប្រាស់មួយទៀតសម្រាប់ទទួលទានអាហារគឺ ចង្កឹះ ។ ចង្កឹះ ត្រូវរកឃើញតាំងពីឆ្នាំ1200 មកម្ល៉េះ។ ឬស្សីគឺជាប្រភពនៃការបង្កើតចង្កឹះហើយតាំងពីពេលនោះមក ចង្កឹះ ឬដែលគេហៅថា ដំបងឆក់អាហារ ត្រូវបានគេប្រើប្រាស់នៅទ្វីបអាស៊ីដូចជា ប្រទេសវៀតណាម ជប៉ុន ម៉ុងហ្គោលី កូរ៉េ លាវ នឹងភូមា ថៃ ហើយពួកគេក៏ប្រើចង្កឹះដើម្បីចំអិនអាហារផងដែរ មួយវិញទៀតអ្វីដែលពិសេសទៀតនោះគឺពួកគេបានប្រើប្រាស់ឬស្សីធ្វើជា តុ ទូ កៅអីសម្រាប់តាំងក្នុងផ្ទះផងដែរ។នៅក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីសតវត្សទី 2 នៃគ្រឹះសករាជ ដែលបានលើកឡើងថាស្ដេចចុងក្រោយនៃរាជវង្សឆាងបានប្រើប្រាស់ចង្កឹះ ដែលធ្វើពីភ្លុក […]

ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ

ឱសថអាយុវឌ្ឍនៈ វល្លិ៍បណ្ដូលពេជ្រត្រាំនឹងទឹកឃ្មុំ ទាំងជាឱសថបុរាណខ្មែរ  ស្រុកខ្មែរក៏សំបូរវល្លិ៍បណ្ដូលពេជ្ររកបានងាយ វិធីធ្វើក៏ងាយៗ។ រុក្ខជាតិ៖ វល្លិ៍បណ្ដូលពេជ្រ ព្យាបាល៖ បំបាត់រោគនានា ជាពិសេសជួយបំបាត់រោគតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព និងជួយធ្វើអោយចរន្តឈាម និងខ្យល់ដើរបានស្រួលមិនឈឺចុកចាប់ហត់នឿយក្នុងរាងកាយបានល្អទៀតផង ។ វិធីធ្វើ និងប្រើប្រាស់៖ -យកដើមវល្លិ៍បណ្ដូលពេជ្រស្រស់ៗមកលាងទឹកអោយស្អាត -ហាន់ ឬចិញ្ច្រាំជាកង់ខ្លីៗប្រមាណ មួយទៅពីរថ្នាំងដៃ -ត្រាំជាមួយនឹងទឹកឃ្មុំពិតៗ ទឹកឃ្មុំដែលបានពីធម្មជាតិពិតៗ ត្រាំទុករក្សាយ៉ាងតិច ១៥ ថ្ងៃ -ទទួលទាន មួយថ្ងៃ ១-២ កង់ មុនពេលចូលគេង។ *សូមពិនិត្យ […]

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃម្រេចខ្ចីចំពោះសុខភាព ដែលអ្នកមិនធ្លាប់ដឹង!

ម្រេចខ្ចីគ្រាប់តូចៗ ផ្លែតម្រៀបគ្នាជាចង្កោមនេះ មានប្រយោជន៍ផ្នែកអាហារច្រើនណាស់។ វាជាអាហារផ្តល់ថាមពលខ្ពស់ និងសំបូរកាល់ស្យូម ហើយថែមទាំងមានបេតាខារ៉ូទីន ហ្វូសហ្វ័រដ៏មានប្រយោជន៍ ចំពោះរាងកាយផងដែរ។ ប្រេងក្រអូបនៅក្នុងម្រេច មានគុណសម្បត្តិជួយរំលាយអាហារ និងធ្វើឲ្យស្រួលពោះ។ ក្រៅពីនេះ វាជួយសំរួលអាការឈឺក្បាល ឈឺសន្លាក់ និងព្យាបាលអាការរាគរូស។ ម្រេចខ្ចី មានសារធាតុ pierine ដែលមានក្លិនឆួលប្រហើរ ព្រមទាំងមានសារធាតុ Chavicine ដែលមានរសជាតិហិរ។ សារធាតុទាំងពីរមុខនេះ គឺជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជួយការពារមហារីក និងមានអនុភាពរំញោចសរសៃប្រសាទ។ គុណសម្បត្តិដ៏ឆ្នើម របស់វាមួយទៀត គឺជួយកម្ចាត់ជាតិពុល នៅក្នុងរាងកាយរបស់មនុស្សបានយ៉ាងប្រសើរទៀតផង៕ […]

ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង ការរៀបចំស្រះចិញ្ចឹម៖ – ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម – បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹមក៏បាន។ * ការរៀបចំចិញ្ចឹម៖ – រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា – វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៣តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី – ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន […]

របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ

អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។ ១. ធាតុផ្សំ – ដើមចេក៦០គីឡូក្រាម – កាកស្ករ ២០គីឡូក្រាម – ទឹកចំនួន៣០លីត្រ ២. វិធីធ្វើ -ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង -ដាក់កាកស្ករចំនួន២០គីឡូក្រាម -ដាក់ទឹក៣០លីត្រ -កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។ ៣. របៀបប្រើ – ថ្នាំ៤០សេសេ […]

សព្វគុណស្លឹកឫស្សីសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលង

បងប្អូនមានដឹងទេថា ស្លឹកឫស្សីជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលងទេ! ជាធម្មតាយើងតែងតែយកឫស្សីមកកែច្នៃធ្វើផ្ទះ តុ ទូ ឬគ្រឿងសង្ហារឹមផ្សេងៗ ឯទំពាំងវិញ យើងក៏យកមកបរិភោគ ប៉ុន្តែលើសពីនេះ បងប្អូនមានដឹងទេថា ស្លឹកឫស្សីគឺជារុក្ខឱសថមួយដែលផ្តល់សព្វគុណយ៉ាងប្រសើរសម្រាប់សុខភាព ដែលយើងមិនគួរមើលរំលង! ស្លឹកឫស្សីពោរពេញដោយសារធាតុចិញ្ចឹមល្អៗជាច្រើន ដែលយើងអាចទាញប្រយោជន៍សម្រាប់សុខភាព។ ខាងក្រោមជារូបមន្តតែស្លឹកឫស្សីសម្រាប់សុខភាព៖ រុក្ខជាតិ៖ ស្លឹកឫស្សី វិធីធ្វើ និងប្រើប្រាស់៖ -យកស្លឹកឫស្សីស្រស់ៗ លាងឱ្យស្អាត ឬក៏យកស្លឹកឫស្សីក្រៀមក៏បាន ចំនួនសមល្មម ឬ ១ស្លាបព្រាកាហ្វេ -ដាក់នៅក្នុងប៉ាន់តែ ឬឆ្នាំង -ចាក់ទឹក ២ […]

ឱសថធម្មជាតិព្យាបាលក្អក ផ្តាសាយតូច ធំ មានប្រសិទ្ធភាព១០០%

រូបមន្តនេះល្បីដល់ប៉ែកអឺរ៉ុប! នេះជាបទពិសោធ៍ពិតៗរបស់ម្ចាស់គណនីហ្វេកប៊ុក Sorn Sok គាត់ទទួលទានហើយ មានប្រសិទ្ធភាព១០០% ហើយចង់ចែករំលែកបន្តដល់បងប្អូនដែលមានជំងឺនេះបានសាកល្បងទាំងអស់គ្នា។ បងប្អូនដែលក្អក ផ្តាសាយតូច ធំឈប់បារម្ភបានហើយ សាកល្បងរូបមន្តងាយៗ ខាងក្រោមនឹងបានជាសះស្បើយ។ ព្យាបាល៖ ក្អក ផ្តាសាយតូច ធំ រុក្ខជាតិ៖ ខ្ញី វិធីធ្វើ៖ -មើមខ្ញី 0,5គីឡូក្រាម ហាន់ស្តើងៗ -ស្ងោរឱ្យពុះ វិធីប្រើប្រាស់៖ -ចាក់ទឹកក្តៅឧណ្ហៗកន្លះលីត្រក្នុងកែវ ឬដបទឹកសុទ្ធ លាយនឹងទឹកឃ្មុំសុទ្ធ១ស្លាបព្រាបាយ -កូរឱ្យសព្វ -ផឹកពេលណាក៏បាន ឬកំពុងក្អក […]

បច្ចេកទេសបណ្តុះផ្សិតខ្យង

I. វត្ថុធាតុដើម -ស្នូលពោតដើមពោត -ចំបើង រឺចិញ្ច្រាំង -អាចម៍រណាដើមកៅស៊ូ អាចម៍រណាឈើសាច់ទន់ អាចម៍ឈើសាច់រឹង ប៉ុន្ដែវត្ថុធាតុដើមដែលគេនិយមជាងគេគឺចំបើងរឺចិញ្ច្រាំងអាចម៍រណាដើមកៅស៊ូ និងអាចម៍រណាដើមសាច់ទន់ ។ II. រូបមន្តលាយបណ្តុះ រូបមន្ដទី ១ ១-ចំបើង ចិញ្ច្រាំង ១០០គ.ក្រ ២- ជីធម្មជាតិ ១គ.ក្រ ៣-កំបោរស ១គក្រ ៤-អាហារបំប៉ន ៤គក្រ ៥-កន្ទក់ល្អិត ១០គ.ក្រ ៦-ម្សៅដំណើប ១គក្រ រូបមន្ដទី […]