ឱសថធម្មជាតិព្យាបាលក្អក ផ្តាសាយតូច ធំ មានប្រសិទ្ធភាព១០០%

រូបមន្តនេះល្បីដល់ប៉ែកអឺរ៉ុប!

នេះជាបទពិសោធ៍ពិតៗរបស់ម្ចាស់គណនីហ្វេកប៊ុក Sorn Sok គាត់ទទួលទានហើយ មានប្រសិទ្ធភាព១០០% ហើយចង់ចែករំលែកបន្តដល់បងប្អូនដែលមានជំងឺនេះបានសាកល្បងទាំងអស់គ្នា។

បងប្អូនដែលក្អក ផ្តាសាយតូច ធំឈប់បារម្ភបានហើយ សាកល្បងរូបមន្តងាយៗ ខាងក្រោមនឹងបានជាសះស្បើយ។

ព្យាបាល៖ ក្អក ផ្តាសាយតូច ធំ

រុក្ខជាតិ៖ ខ្ញី

វិធីធ្វើ៖

-មើមខ្ញី 0,5គីឡូក្រាម ហាន់ស្តើងៗ

-ស្ងោរឱ្យពុះ

វិធីប្រើប្រាស់៖

-ចាក់ទឹកក្តៅឧណ្ហៗកន្លះលីត្រក្នុងកែវ ឬដបទឹកសុទ្ធ លាយនឹងទឹកឃ្មុំសុទ្ធ១ស្លាបព្រាបាយ

-កូរឱ្យសព្វ

-ផឹកពេលណាក៏បាន ឬកំពុងក្អក

ពិសេសជាងនេះ

-ផឹកមុនចូលកេង ក្បាលល្ងាច

-ផឹកពេលព្រឹកមុនលុបលាងមុខ (មុនដុះធ្មេញ ខ្ពុរមាត់)

-ផឹករយៈពេលតែ ១ ទៅ២ថ្ងៃ ជាមិនខាន។

ក្រៅពីនេះ បងប្អូនដឹងទេ ខ្ញីត្រូវបានគេចាត់ទុកជាស្តេចឱសថធម្មជាតិ ពង្រឹងដល់អាយុកាលមនុស្ស ជួយឱ្យនៅក្មេងវ័យ និងជួយព្យាបាលជំងឺជាច្រើនអនេកផ្សេងទៀត ដូចជាបញ្ហាពិបាករំលាយអាហារ កាត់បន្ថយការឈឺចាប់សន្លាក់ជាដើម។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*