អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។
១. ធាតុផ្សំ
– ដើមចេក៦០គីឡូក្រាម
– កាកស្ករ ២០គីឡូក្រាម
– ទឹកចំនួន៣០លីត្រ
២. វិធីធ្វើ
-ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង
-ដាក់កាកស្ករចំនួន២០គីឡូក្រាម
-ដាក់ទឹក៣០លីត្រ
-កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។
៣. របៀបប្រើ
– ថ្នាំ៤០សេសេ ទឹក ២០លីត្រ
– ហាមប្រើជាមួយជីអ៊ុយរ៉េ(ព្រោះជីនេះសម្បូរអ៊ុយច្រើន)
– រក្សាទុកបាន៣ខែ(បើលើសពី៣ខែត្រូវថែមកាកស្ករ១លីត្រទើបទុកបានយូរទៀត)។
៤. អត្ថប្រយោជន៍
– ប៉ូវដើម ឫស ស្លឹក
– ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង
– ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន
– ជួយឲ្យក្តឹបកាន់ច្រើន
-ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។
សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ ដែលបានផ្តល់វីដេអូ និងឯកសារនេះមកខ្ញុំ ដើម្បីចែករំលែកជាចំណេះដឹងដល់កសិករយើង។
វីឌីអូ