ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ! ជំងឺខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។ រូបមន្តឱសថធម្មជាតិព្យាបាលខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ គឺ៖ រុក្ខជាតិឱសថ៖ ស្លឹកញ ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ វិធីធ្វើ និងប្រើប្រាស់៖ –យកស្លឹកញទៅហាលនឹងខ្យល់ឱ្យស្ងួតបន្តិច ព្រោះវាធ្វើឱ្យមានប្រសិទ្ធភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គិសនី ព្រោះកំដៅខ្លាំងពេកធ្វើឲ្យបាត់បង់មេថ្នាំ […]
Other News
វិធីសាស្ត្រសាមញ្ញៗ និងមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារអាការៈនោមញឹក
នោមញឹក អាចត្រូវបានបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដែលប៉ះពាល់ដល់ផ្លូវទឹកនោមនៅកម្រិតណាមួយ។ ផ្លូវទឹកនោមរួមមានតម្រងនោម បំពង់ទឹកនោម (តភ្ជាប់តម្រងនោមទៅប្លោកនោម) ប្លោកនោម និងបំពង់ទឹកនោមដែលអោយទឹកនោមហូរចេញពីប្លោកនោមមកខាងក្រៅ។ មានកត្តាជាច្រើនដែលអាចបង្កអោយមានការបត់ជើងតូចញឹកញាប់ដូចជា ៖ - ការឆ្លងជំងឺ ឬការរងរបួសលើប្លោកនោម – លក្ខខណ្ឌដែលអាចបង្កើនការផលិតទឹកនោម – ការប្រែប្រួលនៃសាច់ដុំ សរសៃប្រសាទ ឬជាលិកាផ្សេងទៀតដែលប៉ះពាល់ដល់មុខងារ ប្លោកនោម - ការព្យាបាលជំងឺមហារីកមួយចំនួន – ថ្នាំ ឬភេសជ្ជៈដែលបង្កើនការផលិតទឹកនោម។ ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញៗ និងមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារអាការៈនោមញឹក៖ -ទទួលទានទឹក៖ គួរតែទទួលទានទឹកឲ្យបាន ៨កែវជារៀងរាល់ថ្ងៃ។ […]
ឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់
ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។ នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។ -កត្តាប្រឈម នៃជំងឺពុកឆ្អឹង +ពូជ +ការមិនសូវធ្វើលំហាត់ប្រាណ +ខ្វះជាតិកាល់ស្យូម និង វីតាមីន D +មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ +ជក់បារី +ផឹកស្រាច្រើន +ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis +ទម្ងន់ខ្លួនស្រាល +និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។ ពេលមានបញ្ហាឆ្អឹង មនុស្សតែងទោរទន់ទៅរកថ្នាំពេទ្យទំនើប ដើម្បីបង្គ្រប់ជាតិកាល់ស្យូមជួយដល់ឆ្អឹង ប៉ុន្តែវិធីនធម្មជាតិក៏អាចជំនួសថ្នាំពេទ្យបានដែរ ហើយថែមទាំងជួយបណ្តុះឆ្អឹងខ្ចីឡើងវិញទៀតផង។ […]
បច្ចេកទេសចិញ្ចឹមសត្វកន្ធាយក្នុងអាងស៊ីម៉ងត៍
កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។ ១. របៀបធ្វើអាងចិញ្ចឹម៖ -អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍ -កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ -មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង – ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។ ២. របៀបព្រលែងពូជ៖ […]
វិធីសម្រកទម្ងន់បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត តាមបែបធម្មជាតិ
ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។ គ្រឿងផ្សំ៖ -ក្រូចឆ្មារ ៥ផ្លែ (ក្រូចឆ្មារពណ៌លឿងក៏បាន) -ទឹកធម្មតា ២លីត្រ -ខ្ញី ១ដុំតូច -ខ្ទឹមស ៤-៥កំពឹស។ វិធីធ្វើ ៖ -កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក -ច្របាច់យកទឹកចេញឱ្យអស់ -បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក -យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ -ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ -ដាក់ក្រូចឆ្មារ […]
វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយចំណេញដល់សុខភាពជាអនេកទៀតផង
ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល! ជួយចែកគ្នាដឹងផង! – ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន – ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ – ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ *វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖ គ្រឿងផ្សំ៖ – ពោត ៥ ផ្លែ ឬច្រើនជាងនេះ […]
ហេតុអ្វីបានជាសូកូឡាខ្មៅមានប្រយោជន៍ដល់សុខភាព?
សូកូឡាផលិតឡើងពីរុក្ខជាតិ ដែលមានន័យថាវាមានសារប្រយោជន៍ជាច្រើនចំពោះសុខភាព។ ផលប្រយោជន៍ទាំងនេះបានមកពី flavonoids ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មការពាររាង្គកាយអ្នកពីភាពចាស់ដែលបង្ករឡើងដោយរ៉ាឌីកាល់សេរី ដែលអាចបង្ករការបំផ្លាញដែលនាំឱ្យមានជំងឺបេះដូង។ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (ប្រហែល ៨ដង នៃចំនួនដែលមានក្នុងផ្លែស្ត្រប៊ឺរី)។ Flavonoids ក៏អាចជួយសម្រួលសម្ពាធឈាមតាមរយៈការផលិតនៃ nitric oxide និងជួយលំនឹងអរម៉ូនក្នុងរាង្គកាយ។ ផលប្រយោជន៍សូកូឡាខ្មៅចំពោះសុខភាពបេះដូង៖ សូកូឡាខ្មៅល្អសម្រាប់បេះដូងរបស់អ្នក។ ការញ៉ាំសូកូឡាខ្មៅមួយដុំតូចរៀងរាល់ថ្ងៃ អាចជួយរក្សាបេះដូងនិងប្រព័ន្ធសរសៃឈាម-បេះដូងរបស់អ្នកឱ្យដំណើរការល្អ។ ផលប្រយោជន៍ពីរចំពោះសុខភាពបេះដូងរបស់អ្នកគឺ៖ – បន្ទាប់សម្ពាធឈាម៖ ការសិក្សាបានបង្ហាញថា ការញ៉ាំសូកូឡាមួយដុំតូចរៀងរាល់ថ្ងៃអាចកាត់បន្ថយសម្ពាធឈាមអ្នកដែលមានជំងឺលើសឈាម។ – បន្ទាប់កូលេស្តេរ៉ូល៖ សូកូឡាខ្មៅក៏ធ្លាប់ត្រូវបានគេរកឃើញថាអាចកាត់បន្ថយកូលេស្តេរ៉ូលមិនល្អ (LDL) […]
ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកអាចមានរោគសញ្ញាអ្វីខ្លះ?
មនុស្សយើងត្រូវការជាតិដែកដើម្បីបង្កើតជាអេម៉ូគ្លូបីន ដែលវាជាផ្នែកមួយនៃកោសិកាគ្រាប់ឈាមក្រហមសម្រាប់ដឹកនាំអុកស៊ីសែននៅក្នុងរាងកាយ។ ការកង្វះជាតិដែកនេះកើតឡើងលើមនុស្សស្រីច្រើនជាងបុរស ជាពិសេសក្នុងពេលមានផ្ទៃពោះតែម្តង។ អ្នកអាចមានជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែក នៅពេលរាងកាយមិនអាចផលិតកោសិកាគ្រាប់ឈាមក្រហមសុខភាពល្អបានគ្រប់គ្រាន់ ឬកោសិកាគ្រាប់ឈាមមិនអាចធ្វើការបានល្អ។ រឿងនេះអាចកើតឡើងនៅពេលអ្នកមិនទទួលបានជាតិគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរាងកាយ។ ស្ត្រីដែលមានផ្ទៃពោះ និងអ្នកដែលមករដូវច្រើនៗទំនងជាងាយនឹងកើតជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកនេះខ្លាំងណាស់។ ជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែកច្រើនតែកើតឡើងបន្តិចម្តងៗ និងប្រហែលជាមិនសូវមានរោគសញ្ញាអ្វីផង។ ប៉ុន្តែនៅពេលរឿងនេះកើតឡើងយូរៗទៅ អ្នកប្រហែលជាអាចសម្គាល់ដឹងអាការៈមួយឬច្រើនដូចខាងក្រោមនេះហើយ៖ អស់កម្លាំង, ខ្សោយ, វិលមុខ, ឈឺក្បាល, ត្រជាក់ខ្លួន, ស្បែកស្លេកស្លាំង,បេះដូងដើរញ៉ាប់ ឬដើរមិនទៀងទាត់ , ពិបាកដកដង្ហើម ឬឈឺទ្រូង ជាពិសេសសកម្មភាពរាងកាយតែម្តង, ក្រចកពុកផុយ , ឃ្លានចង់ញ៉ាំទឹកកក ភេសជ្ជដែលត្រជាក់ខ្លាំង ខុសពីធម្មតា ឬអាហារមិនមែនមនុស្សញ៉ាំដូចជា ក្រដាសជាដើម៕អត្ថបទដោយ៖អ៊ាង សុផល្លែត
ប្រសិនបើមានអាការៈរមាស់ និងស្ងួតភ្នែក គួរធ្វើយ៉ាងណា???
ការប្រើទឹកបន្តក់ភ្នែកអាចជួយឲ្យអ្នកធូរសះស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែកជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែកតាមបែបធម្មជាតិបាន។ អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកប្រិចភ្នែក។ វិធីសាស្រ្តទាំង៥ ខាងក្រោមនេះអាចជួយដល់ភ្នែករបស់អ្នកបាន៖ ១.អ្នកគួរតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និង អាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រី ជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឹកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។ ២.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។ ៣.ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ […]
តើអ្វីទៅជាជីធម្មជាតិ ឬ ហៅថាជីកំប៉ុស?
+ជី ពាក្យដែលត្រឹមត្រូវ គឺ ជីវ ឬ ជីវជាតិ ដែលករកើតអោយទៅជាសរីរាង្គ ***ជីវ ជាអ្វីដែលនៅជុំវិញខ្លួនយើង មាននៅក្នុងដី ទឹក ភ្លើង និង ខ្យល់**** **តើជី អ្វីដែលល្អជាងគេ?** *ចម្លើយ* -ជីណាក៏ល្អដែរ អោយតែយើងស្គាល់វា ច្បាស់ និង ប្រើប្រាស់វាត្រូវ តាមប្រេភទដំណាំ តាមសីតុណ្ហភាព(កំដៅ)ត្រឹមត្រូវ និងប្រើប្រាស់ទឹកបានត្រឹមត្រូវ។ -គួរឲ្យស្តាយកសិករនៅតែទិញជីក្នុងតម្លៃថ្លៃ គួរតែត្រូវ ចេះផលិតជីដោយខ្លួនឯងទើបប្រសើរ -ជីធម្មជាតិមិនមែនផលិតតែពីស្លឹកកន្ទ្រាំងខែតជាមួយស្កត្នោត ប៉ុណ្ណោះទេ […]