នៅពេលអ្នកដើរទៅប៉ះ ដង្កូវរមាស់ វានឹងធ្វើឱ្យអ្នកកើតរមាស់ ផ្សាៗ កាន់តែអេះ កាន់តែ រមាស់ផ្សាៗឡើងៗ ហើយក៏ឡើងដុំក្រហមៗ កើតជាបន្ទាលត្រអាក មានអ្នកខ្លះកើតជំងឺខ្យល់ ព្រោះពិសដង្កូវនេះក៏មាន។ ខាងក្រោមនេះជាវិធីបំបាត់ពិសរោមដង្កូវរមាស់នេះងាយៗ តាមបទពិសោធន៍កន្លងមក ដើម្បីវិធីបំបាត់ពិសរោមដង្កូវរមាស់ គឺគ្រាន់តែ -យកស្លឹកបាស និងស្រាសមកញី -ឬបុកចូលគ្នាអោយខ្ទេច -យកមកលាបត្រង់កន្លែងដែលរមាស់ ឬកន្លែងកើតពិសរមាស់ ក៏នឹងជួយបន្សាបពិសរោមដង្កូវនេះបាន ។ ចុចអាន៖ ព្យាបាលហឺត រលាកទងសួត របេង ក្អកធ្លាក់ឈាម ចុចអាន៖ ព្យាបាលលើសឈាម ស្ទះសរសៃឈាម គុណប្រយោជន៍ស្លឹកបាស៖ […]
Other News
ចំណីធម្មជាតិជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន
ខាងក្រោមជារូបមន្តពិសេស គឺរូបមន្តផ្សំចំណីពីធម្មជាតិដើម្បីជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន! ពិសេសណាស់ សូមជួយស៊ែរបន្តជាចំណេះដឹងល្អៗដល់កសិករយើងផង! គ្រឿងផ្សំ៖ ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ – ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យមាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។ – ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។ – យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។ – […]
ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក
ព្យាបាលជំងឺ៖ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក ប្រភេទរុក្ខជាតិ៖ ត្រកួន ក្រៅពីនេះ ត្រកួនក៏អាចព្យាបាល នោមតិច នោមឈាម ឈាមច្រមុះ ក្អកធ្លាក់ឈាម ធ្លាក់ឈាមឫសដូងបាត កើតបូស ស្បែកកើតពងខ្ទុះ និងឆ្កែខាំបានថែមទៀងផង។ វិធីធ្វើ និងប្រើប្រាស់៖ -យកត្រកួនទាំងឫសកន្លះគីឡូ រហូតដល់មួយគីឡូ បុកពូតយកទឹកហូប ឬស្ងោរសណ្តែកបាយ ១២០ ក្រាម ជាមួយវល្លិអែម ៣០ក្រាម ផឹកបន្ថែមទៀតកាន់តែប្រសើរ -បើនោមឈាម ឫសដូងបាតឈាម គេយកត្រកួនស្រស់ ០.៥ […]
ព្យាបាលជំងឺថ្លើម និងជំនួយតម្រងនោម
ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។ ព្យាបាលជំងឺ ៖ ថ្លើម និងជំនួយតម្រងនោម ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល វិធីធ្វើ៖ -ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ -យកទៅលីង ឬហាលឱ្យស្ងួត។ វិធីប្រើប្រាស់៖ -ទឹកធ្វើជាតែពិសារជាប្រចាំ។ វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។ ចំណាំ៖ អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។ ផ្កាត្នោតឈ្មោលវាសមប្រកបនឹងជំងឺច្រើនមុខណាស់ ដូចជាជំងឺគ្រឿងក្នុងមានថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះឈឺតម្រងនោម ព្រមទាំងរោគស្ត្រី ទៀតផង។ […]
សាស្ត្រាស្លឹករឹតជាគម្ពីរដ៏ចំណាស់បំផុតរបស់ខ្មែរ! តើស្លឹករឹតត្រូវបានធ្វើឡើងដោយរបៀបណា?
សាស្ត្រាស្លឹករឹតជាគម្ពីរដ៏ចំណាស់បំផុតរបស់ខ្មែរ! តើស្លឹករឹតត្រូវបានធ្វើឡើងដោយរបៀបណា? “ស្លឹករឹត” ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗមុនដំបូង គេត្រូវយកស្លឹករឹតទៅសក គឺសកឱ្យអស់ទ្រនុង ចៀរឱ្យស្មើ យកទៅហាលថ្ងៃឱ្យស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីឱ្យវាលាកត្រង់មកវិញ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លៃជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង់ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១គូ សម្រួចឱ្យត្រង់ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង […]
ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់
ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់ ១. តែម្រុម៖ ប្រឡេះស្លឹកដាក់ហាលក្នុងម្លប់រហូតឡើងស្រួយ ទើបយកទៅបុកឲ្យម៉ត់ ច្រកដាក់ ដបកែវបិទឲ្យជិត។ ២. ទឹកម្រុម៖ -តែម្រុម ១ស្លាបព្រាបាយ -ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ -ក្រូចឆ្មារ ១ចំហៀង (ត្រជាក់ ឬ ក្តៅ ទៅតាមចំណូល) ឆុងហូប១ថ្ងៃ១កែវ។ ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់តាមរយៈការស្រាវជ្រាវកន្លងមក។ ម្រុមសម្បូរទៅដោយវីតាមីន និងធាតុរ៉ែច្រើនប្រភេទសំខាន់ៗ ដូចជា Carbohydrate […]
ត្បែងព្យាបាលជំងឺច្រើនមុខមិនគួរឱ្យជឿ
លក្ខណៈរុក្ខជាតិ៖ ដើមឈើកម្ពស់ពី ១៥ ទៅ ២០ម មានដើមមូលត្រង់ មានមែកខ្លី រោមច្រើនពណ៌ប្រផេះ ឬត្នោត សំបកដើមក្រាស់ពណ៌ប្រផេះត្នោត ប្រេះជាក្រហែងជ្រៅ។ មានដុះនៅតាមព្រៃល្បោះ លើដីល្បាយខ្សាច់ រុក្ខជាតិ៖ ត្បែង ការប្រើប្រាស់៖ -ស្លឹក៖ មានជាតិចត់ ស្ងោរដាក់អំបិលបន្តិចយកទឹកមកបៀម កុំឱ្យឈឺធ្មេញ ធ្វើឱ្យធ្មេញរឹងមាំ -ស្លឹក៖ ហូបកុំឱ្យមានកូន -ជ័រ៖ ព្យាបាលប្រមេះទឹកបាយ ជំងឺស្បែក (កម រមាស់) ។ល។ -សំបកដើម៖ […]
ឱសថធម្មជាតិព្យាបាលគ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ
ព្យាបាល៖ គ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ លក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើម កម្ពស់ ១ ទៅ ១.៣ម។ មើមបែកក្តៀងច្រើន មានមើមពណ៌ស ខាងក្រៅ ខាងក្នុងពណ៌លឿងស្រស់ ដុះនៅស្ទើរគ្រប់តំបន់ ឬយកមកដាំធ្វើជាគ្រឿងទេស។ មើមមានរសជាតិល្វីង ប្រហាត ហិរ ក្លិនប្រហើរ។ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើក្នុងកម្រិត ២០ ទៅ ៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ […]
វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក
– យើងអាចជ្រើសរើសយកធុងស្ពេត្រូសម្រាប់យកមកដាំ – យកសរសៃដែកមកចោះទប់ត្រឹម ១/៣ពីបាតធុង រួចយកបន្ទះកញ្ច្រែងដាក់ពីលើដើម្បីជាទម្រដីដែលយើងដាក់ដាំ – ចោះរន្ធមួយនៅក្រោមដែកនោះបន្តិចសម្រាប់ដាក់ទឹក – ចោះរន្ធធំល្មមនៅជុំវិញធុងនោះសម្រាប់ដាក់ដាំ – ដាក់ដីចូលប្រមាណ៣សង់ទីម៉ែត្រ បន្ទាប់មកដាក់ដាំដើមជី នៅក្នុងនេះ និងនៅតាមប្រលោះសងខាងផង រួចបន្ថែមដីលប់ពីលើគល់វាបន្តិចទៀត – នៅពេលដាំរួចយើងត្រូវស្រោចទឹក និងដាក់ទឹកបំពេញនៅបាតខាងក្រោម នៅពេលវាចាប់ផ្តើមដុះវានឹងមានឬសធ្លាក់តាមប្រលោះកញ្ច្រែងចុះមកក្រោមដែលអាស្រូបយកទឹកដែលយើងរក្សានៅបាតនោះ ដែលវិធីនេះដំណាំជីរបស់យើងនៅតែមានទឹកសម្រាប់ផ្គត់ផ្គង់ទោះបីយើងភ្លេចស្រោចទឹក ឬរវល់មិនបានស្រោចទឹកវារយៈពេលយូរបន្តិចក៏ដោយ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឱសថបូរាណធម្មជាតិព្យាបាលអាការៈហ៊ឹងត្រចៀក
ព្យបាល៖ ហ៊ឹងត្រចៀក រុក្ខជាតិ៖ ប៉ប្រក លក្ខណៈរុក្ខជាតិ៖ បណ្ណជាតិផ្ញើប្រាណ លើដើមឈើ ឬលើផែនថ្ម ដុះនៅតាមដើមឈើ ឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើកម្រិត ៦ ទៅ ១២ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។ -គេអាចយកមើមស្រស់ ១៥ក្រាម ទៅត្រាំស្រា សម្រាប់ព្យាបាលសន្លាក់ដៃជើង របួសបោកទង្គិច បាក់ឆ្អឹង ហើយយកមើមស្រស់បុកបិតពីក្រៅផងដែរ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ […]