Other News

ផ្កាអង្គាបុស្ស ព្យាបាល ហឹងត្រចៀក ឈឺត្រចៀក ពុលអាហារ នោមទាស់ បែកញើសច្រើនខុសប្រក្រតី និងជំងឺផ្សេងទៀតជាច្រើន

-រុក្ខជាតិ៖ ផ្កាអង្គាបុស្ស -លក្ខណៈរុក្ខជាតិៈ ជាដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុង។ ស្លឹកស្និតរួមមាន២ទៅ៣ស្និត កូនស្លឹក នីមួយៗរាងដូចលំពែង ស្រួចចុង គែមរាងធ្មេញរណា ពណ៌បៃតងចាស់ផ្នែកខាងលើ បៃតងភ្លាវខាងក្រោម។ ផ្កាពណ៌សក្លិនក្រអូប។ -ផ្លែជាប្រភេទផ្លែស្ងួត ស្រួចចុងស្រួចដើម។ គ្រាប់ជាបន្ទះស្តើងតំរៀបគ្នារហូតដល់ចុងផ្លែ។ -កន្លែងដាំដុះ : ដុះឯងៗនៅក្នុងព្រៃ ឬដាំក្នុងស្រុកលំអ ប្រើជាឱសថ និងជាបន្លែ។ -ផ្នែកប្រើប្រាស់ៈ ផ្កា ស្លឹក និងឫស។ -ការព្យាបាលៈ ជំងឺលើសឈាម ក្រួសក្នុងតំរងនោម […]

ឱសថធម្មជាតិព្យាបាលស្អិតពោះវៀន រលាកពោះវៀន និងឈាមក្តៅមិនមានកូន

សូមស្វែងយល់ពី ជំងឺ​ពោះវៀន​ស្អិត ឬ​ស្អិតពោះវៀន ជាមុនសិន -ជំងឺ​ពោះវៀន​ស្អិត​ជាអ្វី? ពោះវៀន​ស្អិត​គឺជា​ជំងឺ​វះកាត់​បន្ទាន់ ហើយ​មិនមែន​កើតឡើង​ដោយ​ឯងៗ​នោះទេ ភាគច្រើន​កើតមាន​ចំពោះ​លោកអ្នក មួយចំនួន​ក្រោយពេល​ធ្វើការ​វះកាត់​រយៈពេល​ពីរឬ​បីឆ្នាំ បណ្ដាល​ឱ្យ​ពោះវៀន​នេះស្អិត ប្រសិន​បើមិន​ធ្វើការ​ព្យាបាល ឬ​យកចិត្ដ​ទុកដាក់​ថែរក្សា ដោយ​ប្រើប្រាស់​ថ្នាំ​សង្កូវ​ផ្សេងៗ​នោះទេ។ ជំងឺនេះ​ក៏កើត​មាន​ចំពោះ​កុមារ ឬ​មនុស្សវ័យ​ជំទង់​ផងដែរ ប៉ុន្ដែ​មាន​តិចតួច​ណាស់។ -មូលហេតុ​បណ្ដាល​ឱ្យ​ពោះវៀន​ស្អិត ជំងឺ​ពោះវៀន​ស្អិត​ច្រើនតែ​បណ្ដាល​មកពី​វះកាត់​ពោះវៀន​ម្ដង​រួចមក​ហើយ ដោយ​សារតែ​ពោះវៀន​មាន​ស្លាកស្នាម​ងាយ​នឹង រត់​ទៅរក​ភាព​ផ្សារគ្នា ហើយ​ក៏នឹង​ងាយ​ធ្វើឱ្យ​ប៉ះទៅ​លើ​សរីរាង្គផ្សេងៗ​ដោយ​បង្កឱ្យ​ស្អិត។ នៅពេល​ដែល​ស្អិត​ហើយ​បាន​បង្កឱ្យ​ពោះវៀន​រមួល វាធ្វើ​ឱ្យ​ស្ទះពោះវៀន​ដោយ​ស្វ័យ​ប្រវត្ដិ។ ក្រោយពេល​ពោះវៀន​ស្ទះ​ហើយ​ក៏បង្កើត​បញ្ហា​បន្ថែម​ទៀត គឺ​ធ្វើឱ្យ​លោកអ្នក​បត់ជើង​ធំ​មិនបាន ហើយ​ខ្យល់​លែងដើរ ទល់ផោម បណ្ដាល​ឱ្យ​ពោះវៀន​ដែលស្ទះ​នោះរីក​ធំ​បណ្ដាល​ឱ្យ​លោកអ្នក​ចុកពោះ ហើម​ពោះ ព្រមទាំង​ក្អួត​ទៀតផង។ […]

វិធីធ្វើងៀតគោទឹកឃ្មំ

បងប្អូន​ប្រហែល​ជា​ធ្លាប់ញ៉ាំតែ​សាច់​គោងៀតធម្មតា ​ប៉ុន្តែថ្ងៃនេះ សូមណែ​នាំពី​របៀបធ្វើ ​”សាច់គោ​ងៀត​ទឹកឃ្មុំ” ​ធានាថា​មានឱ​រសជាតិ​ឆ្ងុញឆ្ងាញ់​ត្រូវមាត់​តែម្ដង។ +គ្រឿងផ្សំ៖ – សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង – ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាកាហ្វេ- ម្រេច កន្លះស្លាបព្រាកាហ្វេ- ​ អំបិល កន្លះស្លាបព្រាបាយ- ទឹកត្រី កន្លះស្លាបព្រាបាយ- ល្ងរស ១ស្លាបព្រាបាយ- ប្រេងឆា ១ស្លាបព្រាបាយ។ + វិធីធ្វើ៖ ១. ដំបូង​យក​សាច់​គោមក​ប្រឡាក់​គ្រឿង​ផ្សំ​ទាំង​អស់រួម​មាន […]

វិធីដាំស្ពៃក្តោបក្នុងផើង និងសារៈប្រយោជន៍របស់បន្លែស្ពៃក្តោបចំពោះសុខភាព

ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីទ្វីបអ៊ឺរ៉ុប ។ ដំណាំនេះត្រូវបានគេដាំនៅអឺរ៉ុបខាងកើត និងតំបន់មួយចំនួននៅក្នុងទ្វីបអាហ្វ្រិក ។ ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗ ដើម្បីដំដុះស្ពៃក្តោប ក្នុងផើងនៅផ្ទះងាយៗ… រៀបចំបណ្តុះកូន៖ – រៀបចំថ្នាលដំណាំ នៅក្នុងផើង ឬធុងស្នោ ដែលមានលាយ ដី និងល្បាយជីកំប៉ុស្ត លាមកសត្វគោស្ងួត និងកម្ទេចស្លឹកឈើងាប់ – យកគ្រាប់ពូជស្ពៃក្តោប ទៅត្រាំទឹកទុកមួយយប់ រួចស្រង់យកទៅហាលថ្ងៃ ប្រមាណជា១ម៉ោង – យកគ្រាប់ពូជទាំងនោះ ទៅដាក់បណ្តុះលើថ្នាលដំណាំ រួចរោយដីពីលើសើៗ – ស្រោចទឹកឱ្យសព […]

បច្ចេកទេសដាំប្ញស្សីយកទំពាំង

ប្ញស្សីជាដំណាំងាយដាំងាយថែ ហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖ ១- ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។ ២- […]

វិធីធ្វើចេកឆឹងស្ករ

*គ្រឿងផ្សំ៖ – ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក)- ស្ករក្រហម- កំបោរ- អំបិល- សាច់ដូង កោសជាសសៃៗ *វិធីធ្វើ៖ ១- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។ ២- យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិល១ចុងស្លាព្រាកាហ្វេ ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតក្រហមល្អដាក់សសៃដូងកូរសព្វល្អទើបលើកចុះ ជាការស្រេច ។ […]

វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរ! ល្អទាំងដំណាំ និងសុខភាព *ជំងឺដំបៅលើក្រូច (canker) ជាអ្វី? Canker ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។ វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker) *ធាតុផ្សំ៖ […]

វល្លិ៍សាវម៉ៅព្រៃ ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរ៉ៃ

វល្លិ៍សាវម៉ៅព្រៃ ជាឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង! ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរៃ ជាបន្លែដ៏មានឱជារស! សូមជួយ share ចែកគ្នាដឹងផង! * ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។ * ការប្រើប្រាស់ជាឱសថៈ – តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។ – ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។ – ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ – ជាថ្នាំបញ្ចុះសម្ពាធឈាម […]

ភាពអស្ចារ្យនៃម្រុមចំពោះសុខភាព

ខ្លួនខ្ញុំផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ គីឡូរ  បាត់ឈឺក្បាលវិលមុខ ឈាមមិនលើស ការពារទឹកនោមផ្អែម មហារីកថ្លើម ។ល។ នេះជាវិធីដែលលោក សុវណ្ណ មាលា អនុវត្តបានផលល្អហើយយកមកចែករំលែក។ – សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH លើសពីនេះម្រុំមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជា៖ – ការពារជំងឺមហារីក  បំប៉នឈាម  សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម )  ជំងឺបេះដូង – តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ […]

វិធីធ្វើថ្នាំបាញ់ធម្មជាតិ ធ្វើឱ្យដំណាំលូតលាស់លឿន ធន់រោគ ឆាប់បានផល

វិធីនេះងាយធ្វើណាស់ ហើយមានប្រសិទ្ធភាព​ ពិសេសជួយកាត់បន្ថយការចំណាយរបស់យើងមួយភាគធំ។ ធាតុផ្សំ៖ -ពងមាន់ 2គ្រាប់ -ប៊ីចេង មួយស្លាបព្រាបាយ -ទឹកត្រី មួយស្លាបព្រាបាយ ទឹកមួយលីត្រកន្លះ 8 ដប វិធីធ្វើ -លាយពងមាន់ ប៊ីចេង និងទឹកត្រី កូរចូលគ្នាអោយរលាយចូលគ្នា -រួចដួសដាក់មួយដបមួយស្លាបព្រាយកទៅដាក់ហាលថ្ងៃ 30ថ្ងៃ។ ក្នុងមួយថ្ងៃក្រឡុកវាម្ដង។ វិធីប្រើ៖ -ពីរស្លាបព្រាបាយលាយទឹក 20 លីត្រ -បាញ់ 7ថ្ងៃម្ដង -បាញ់បានគ្រប់ដំណាំ -ប្រើស្រោច 3-4 […]