Other News

ដំបូន្មានសំរាប់ក្មេងគ្រុន

**ក្បួនចាស់របស់លោកគ្រូកាល៤០ឆ្នាំមុនដែលឥឡូវមិនត្រូវធ្វើគឺ – យកកូនក្មេងទៅត្រាំងូតទឹកក្តៅអុនៗ ដែលមានកំដៅ២អង្សារក្រោមកំដៅគ្រុន ដែលវាស់ឃើញលើក្មេង – យកកន្សែងជ្រលក់ទឹកសើម មករុំក្មេង – យកថង់ដាក់ទឹកកកពេញ មកដាក់សង្កត់លើក្បាលនឹងដាក់សង្កត់ក្រោមពោះ – ដាក់កង្ហាល់ត្រជាក់ ឬដាក់ក្មេងឲ្យត្រូវខ្យល់ត្រជាក់ ព្រោះកាលណាក្មេងរងាញាក់ រិតតែធ្វើឲ្យគ្រុនខ្លាំងឡើង គេអាចយកកន្សែងជ្រលក់ទឹកក្តៅអ៊ុនៗ ជូតញើសលើក្បាល បើចេញញើសច្រើន។ **អ្វីៗដែលត្រូវធ្វើភ្លាមៗគឺ – មុននឹងរកថ្នាំបញ្ចុះកំដៅឲ្យក្មេងផឹក ត្រូវដោះខោអាវក្រាស់ៗចេញ ទុកតែខោស្លីប និងអាវកាក់ជាប់ខ្លួនបានហើយ ទុកក្មេងឲ្យនៅក្នុងបន្ទប់រំហើយ កុំឲ្យក្តៅពេក ជាពិសេស ត្រូវឲ្យទឹកក្មេងផឹកញឹកញាប់ លើសពេលធម្មតា […]

វិធីផលិតជីទឹកដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ

វិធីផលិជីទឹកដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ *ធាតុផ្សំ៖ -ពងមាន់ ២០គ្រាប់ -ទឹកដោះគោជូរ ១ដប=១លីត្រ -មេតាប៉ែផ្អែម1/4 ។ *វិធីលាយ និងប្រើប្រាស់៖ -កាកស្ករស ១លីត្រ (ស្ករងូ) បើរកស្ករងូរមិនបាន អាចប្រើស្ករត្នោតចាស់ៗ ឬស្ករក្រាមបាតពាង ប៉ុន្តែ គុណភាពមិនសូវល្អដូចស្ករងូរទេ – បុកសំបកពងមាន់អោយម៉ដ្ឋ -យកគ្រឿងផ្សំទំាងអស់ខាងលើដាក់បញ្ចូលគ្នា -កូរគ្រឿងផ្សំឲ្យរលាយចូលគ្នា […]

ឱសថធម្មជាតិព្យាបាលរោគរបេងខួរឆ្អឹង និងរលាកសន្លាក់ ឈឺសន្លាក់រ៉ាំរ៉ៃ ជាប្រភេទជំងឺធ្ងន់

*ជំងឺរបេងឆ្អឹងជាអ្វី? ជំងឺរបេង មានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ ក៏ប៉ុន្ដែវាបណ្ដាលមកពីមេរោគតែមួយដូចគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើមពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំណែករបេងឆ្អឹងជាប្រភេទជំងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជំងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជំងឺរបេងឆ្អឹងកើត ជំងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជំងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងរឹងមាំ ជំងឺរបេងមិនអាចវិវត្ដទៅជាជំងឺរបេងឆ្អឹងបាននោះទេ។   រូបឆ្អឹងទ្រនុងខ្នងធម្មតា (រូបថតវីគីភីឌី) រូបឆ្អឹងទ្រនុងខ្នងដែលមានជំងឺរបេងស៊ីឆ្អឹងកងខ្នង (រូបថត Collection ផ្ទាល់ខ្លួនរបស់តាស៊ីក្លូថតនៅមន្ទីរពិសោធន៏នរវិទ្យាជីវសាស្ត្រនិងតំណពូជមនុស្សរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ) *រោគសញ្ញានៃជំងឺរបេងឆ្អឹង រោគសញ្ញានៃជំងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជំងឺក្អកដូចជំងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជំងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជំងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់អស់កម្លាំង […]

របៀបធ្វើសៀង

សណ្តែកសៀងមានផលប្រយោជន៍ ច្រើនណាស់ក្នុងជីវភាពរស់នៅរបស់កសិករ យើងអាចកែច្នៃវាបានច្រើនរបៀបសំរាប់បរិភោគ ដូចជា យកទៅធ្វើជាសៀង ទឹកសណ្តែក ទឹកស៊ីអ៊ីវ ៘ សូមបង្ហាញជូនបងប្អូនកសិករអំពីការផលិតសៀងតាមរបៀបសាមញ្ញដូចខាងក្រោម : ១. ធាតុផ្សំ ក្នុងការផលិតសៀង យើងត្រូវការវត្ថុធាតុមួយចំនួនដូចតទៅ : សណ្តែកសៀង (១៥ គ.ក្រ) ម្សៅការពារកុំឲ្យដុះផ្សិត (១០០ក្រាម) ប៊ីចេង (១០០ ក្រាម) ស្ករត្នោត (១ គីឡូក្រាម) អំបិល (៨ គីឡូក្រាម) ទឹកស៊ីអ៊ីវខាប់ […]

ឈ្មោះបន្លែជាភាសាខ្មែរ និងអង់គ្លេស

ខាងក្រោមនេះជាឈ្មោះបន្លែដែលយើងឃើញជាញឹកញាប់ជាភាសាខ្មែរ​ និងភាសាអង់គ្លេសមួយចំនួនដែលបងប្អូនអាចប្រើប្រាស់បាន។ សូមស៊ែរទុកជាចំណេះដឹងល្អៗផង រៀបរៀងដោយ៖ អ៊ាង សុផល្លែត

ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង

ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង! ជួយចែកគ្នាដឹងផង! -សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត *ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។ *ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង […]

ស៊ុបបន្លែ ជួយកុំអោយហើមឆ្អល់ពោះ និងជួយអោយបត់ជើងធំ

ស៊ុបបន្លែនេះមានប្រសិទ្ធភាពជាងប្រើថ្នាំអោយបត់ជើង ជួយដេញខ្យល់ ជួយរំលាយអាហារ និងបំបាត់ឆ្អល់ពោះ។ គ្រឿងផ្សំ៖ -មើមខ្ទឹមស ២-៣កំពឹស -ខ្ទឹមបារាំង ១ចំហៀង -ខ្ញី ២-៣បន្ទះ -អង្កសំរូប ១ក្តាប់ -ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ -ស្លឹកខ្ទឹម -គិនឆាយ ២-៣ដើម -រមៀត -អំបិល។ របៀបធ្វើ៖ -ហាន់បន្លែគ្រប់មុខខាងក្រោម មួយមុខបន្តិចៗ -ដាក់មើមខ្ទឹមស២-៣កំពឹស ខ្ទឹមបារាំង១ចំហៀង ខ្ញី២-៣បន្ទះ អង្កសំរ៉ូប១ក្តាប់ -ដាក់ស្ងោរ ហើយដាក់អំបិលបន្តិច -ពេលបន្លែឆ្អិនទន់ […]

(មានវីដេអូ) វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100%

វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100% ចំណាយពេលតែ៥នាទី មិនចាំបាច់អស់ប្រាក់! ស្រមើរ និងចៃមាន់ កើតមកពីសម្បុកសើម លាមប និងសំបកពងមាន់ដែលញាស់រួចមិនបានសម្អាត ឬយកចោល។ *ដើម្បីកម្ចាត់ ស្រមើរ និងចៃមាន់ឱ្យអស់ពីទ្រុង បងប្អូនគ្រាន់តែទៅកាច់យកស្លឹកស្តៅ (ស្លឹកស្តៅយើងហូប) មកហាលអោយស្រពាប់ ហើយយកស្លឹកស្តៅដាក់ខាងលើលាយជាមួយចំបើង ដែលមាន់ក្រាប នោះវានឹងកំចាត់ សត្វស្រមើរ និងចៃបាន100%! នេះជាបទពិសោធន៍ដែលប្អូនប្រុស Lorn Saron បានអនុវត្ត ហើយទទួលបានប្រសិទ្ធភាព ១០០%! សូមជួយចែករំលែកចំណេះដឹងល្អៗនេះបន្ត វីដេអូ […]

ពិធីបុណ្យមាឃបូជាមានប្រវត្តិ និងធ្វើឡើងដើម្បីអ្វី?

មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។ប្រជាជនខ្មែរយើងភាគច្រើន ដែលជាពុទ្ធសាសនិក តែងតែបានប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយនៅក្នុង ថ្ងៃ១៥កើត ពេញបូណ៌មី នៅក្នុងខែមាឃ។ ពាក្យ «មាឃ» គឺជាឈ្មោះខែមួយតាមប្រតិទិនចន្ទគតិ។ ឯពាក្យ «បូជា» ប្រែថា ការថ្វាយ […]

បច្ចេកទេសបណ្តុះកូនស្រកានាគសម្រាប់ដាំបន្ត

១.ជ្រើសយកដើមស្រកានាគ មិន ឱ្យចាស់ ឬខ្ចីពេក ២.កាត់ដើមស្រកានាគ ៤០ ស.ម ជាកង់ៗ ៣.ចិតសាច់ ទ្រនុងទាំងបីជ្រុងចេញ ទុកតែបណ្តូលសណ្ឋានដូចឈើប្រវែង ៤ ស.ម ៤.យកកាពិមកលាបត្រង់កន្លែងចិត្ត ឬជ្រលួកក្នុងទឹកគោជល់ ឬទឹកខ្ញី បានមកពីការបុកខ្ញីពូតយកទឹក ៥.រក្សាទុកប្រាំនាទីក្រោយយកទៅដោតក្នុងថង់ ដីដែលមានលាយជាមួយ ធ្យូងអង្កាម ជីកសិករខ្មែរ ដីមមោគ លាមកសត្វពុកផុយដោសង្កត់រឺបឱ្យណែន រួចស្រោចទឹក យកទៅទុកលើធ្នើរ ឬដីរាបស្មើ មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តែមិនឱ្យក្តៅខ្លាំងពេក ៦.ក្រោយពីដើម ស្រកានាគដុះចេញកូនខ្នែងតូចៗប្រវែង១៥ស.មអាចយកទៅដាំបាន […]