ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីទ្វីបអ៊ឺរ៉ុប ។ ដំណាំនេះត្រូវបានគេដាំនៅអឺរ៉ុបខាងកើត និងតំបន់មួយចំនួននៅក្នុងទ្វីបអាហ្វ្រិក ។ ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗ ដើម្បីដំដុះស្ពៃក្តោប ក្នុងផើងនៅផ្ទះងាយៗ…
រៀបចំបណ្តុះកូន៖
– រៀបចំថ្នាលដំណាំ នៅក្នុងផើង ឬធុងស្នោ ដែលមានលាយ ដី និងល្បាយជីកំប៉ុស្ត លាមកសត្វគោស្ងួត និងកម្ទេចស្លឹកឈើងាប់
– យកគ្រាប់ពូជស្ពៃក្តោប ទៅត្រាំទឹកទុកមួយយប់ រួចស្រង់យកទៅហាលថ្ងៃ ប្រមាណជា១ម៉ោង
– យកគ្រាប់ពូជទាំងនោះ ទៅដាក់បណ្តុះលើថ្នាលដំណាំ រួចរោយដីពីលើសើៗ
– ស្រោចទឹកឱ្យសព ក្រោយដាក់បណ្តុះក្នុងថ្នាល
– យកចំបើងគ្របពីលើដំណាំ ក្នុងរយៈពេល១សប្តាហ៍
– រយៈពេល១ខែ យើងអាចដកកូនស្ពៃទៅដាំបានហើយ
– មុនដកកូនស្ពៃទៅដាំផ្ទាល់ក្នុងផើង យើងត្រូវស្រោចទឹកឱ្យជោកក្នុងថ្នាល។
មុនដាំដុះ៖
– ផើងដំណាំ ដែលមានទំហំធំល្មម អាចបង្កឱ្យមានភាពងាយលូតលាស់ដល់ដំណាំស្ពៃក្តោប
– ដីមានលាយល្បាយជីកំប៉ុស្ត ដីធូរ មានលាយជីលាមកសត្វ កម្ទេចស្លឹកឈើងាប់ កំប្លោកស្ងួត
– រៀបចំកាត់ចំបើងជាកំណាត់ៗខ្លីៗ
– រៀបចំ សំណាញ់ដែក ឬជ័រ ទុកសម្រាប់ហុំព័ទ្ធការពារសត្វបំផ្លាញដំណាំ
ការដាំដុះ៖
– លាងសម្អាតផើងដំណាំរបស់អ្នកឱ្យស្អាត រួចយកទៅហាលថ្ងៃ ដើម្បីសម្លាប់មេរោគ
– ចាក់ដីដែលមានលាយលាមកសត្វគោ និងកម្ទេចស្លឹកឈើងាប់ ចូលក្នុងផើងដំណាំ
– ត្រូវដកកូនស្ពៃក្តោបនៅពេលរសៀលទៅដាំទើបល្អ រួចដាក់ដាំក្នុងផើងដំណាំ
– បន្ទាប់មក យកកម្ទេចចំបើងដែលកាត់មុននោះ មកដាក់គ្របនៅតាមគល់ដំណាំ
– ក្រោយដាក់ដាំដុះរួចរាល់ ត្រូវស្រោចទឹកឱ្យដីមានសំណើមល្មម។
ការថែទាំ៖
– ក្រោយដាំបាន១៥ថ្ងៃ ត្រូវកប់ជីលាមកសត្វ ឬជីកំប៉ុស្ត នៅនឹងក្បែរគល់ដំណាំ ចំណុះប្រមាណមួយក្តាប់កូនក្មេងដាក់ក្នុងមួយរណ្តៅដំណាំ
– ស្ពៃក្តោប ជាដំណាំដែលត្រូវការទឹកច្រើន ដើម្បីស្រោចស្រព និងថែទាំឱ្យបានជាប្រចាំ ទើបវាផ្តល់ល្អ
– ត្រូវរក្សាសំណើមដីជានិច្ច ដូច្នេះ អ្នកត្រូវស្រោចទឹកដំណាំឱ្យបានទៀងទាត់ មួយថ្ងៃពីរដង (ព្រឹកម្តង ល្ងាចម្តង)
– ការស្រោចទឹក ត្រូវស្រោចពេលព្រឹកព្រលឹម
– ធ្វើសំណាញ់ព័ទ្ធជុំវិញដំណាំ ដើម្បីការពារសត្វមាន់ ទា និងបក្សីផ្សេងៗចឹកបំផ្លាញបន្លែ។
សារៈប្រយោជន៍របស់បន្លែស្ពៃក្តោបចំពោះសុខភាព
ស្ពៃក្តោបគឺជាប្រភេទបន្លែម្យ៉ាង ដែលមានរាងមូល និង ផ្តុំឡើងដោយស្លឹកដែលមានជាច្រើនស្រទាប់ ។ វាមានបីប្រភេទសំខាន់ៗគឺ ស្ពៃក្តោបដែលមានពណ៌ បៃតង,ក្រហម និង សលាយលឿង។ ពណ៌នៃ ស្ពៃក្តោបបៃតង គឺមានពណ៌ចាប់ពី បៃតងស្រាល រហូតដល់បៃតងចាស់ខណៈពេលដែលស្ពៃក្តោប ក្រហម មានស្លឹក ដែលអាចមានពណ៌ក្រហមជាំ ឬ ស្វាយ ជាមួយនឹង សសៃពណ៌សនៅជុំវិញវា។ ស្ពៃ ក្តោបបៃតង និង ក្រហមទាំងពីរនេះ គឺមានស្លឹកម៉ត់រលោង។ ស្លឹករបស់ស្ពៃក្តោបសលាយលឿង គឺហាក់ នឹងអង្កាញ់ជាង និង អាចមានពណ៌លឿងស លាយ បៃតង។
អត្ថប្រយោជន៍របស់ស្ពៃក្តោបចំពោះសុខភាព
ស្ពៃក្តោបមានផ្ទុកនូវ សារជាតិ phytonutrients ដែលវាមានដំណើរការ ក្នុងការជួយការពារ រាងកាយពីពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញដល់ ភ្នាសរបស់កោសិកា។ សារជាតិនេះ ក៏បានជួយ បង្ហាញសញ្ញាដល់ ហ្សែនរបស់យើង ក្នុងការបង្កើននូវ ផលិតផលអង់ស៊ីមរបស់វា ដែលចូលរួមនៅក្នុង ការបន្សាបជាតិពុលនៅក្នុងរាងកាយ។
ស្ពៃក្តោបប្រហែលជាអាចជួយបន្ថយ នូវឱកាសនៃកើតមាននូវជំងឺមហារីក ជាពិសេស នៅក្នុងសួត ក្រពះ និង ក្រពេញប្រូស្តាត។
ស្ពៃក្តោបគឺជាអាហារ ជួយធ្វើអោយសាច់ដុំរឹងមាំ,ជាអ្នកសំអាតឈាម និង ជាអ្នកពង្រឹងដល់សុខ ភាពភ្នែករបស់អ្នក។
ទឹកក្រឡុកនៃ ស្ពៃក្តោបស្រស់ឆៅ គឺត្រូវបានគេបញ្ជាក់ថា វាអាចជួយព្យាបាលដល់ជំងឺដំបៅក្រពះ ។
ស្ពៃក្តោបគឺសំបូរទៅដោយសារធាតុដែក និង ស្ពាន់ធ័រ។
ទឹកនៃស្ពៃក្តោបស្រស់ គឺមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវការចម្លងរោគ នៃពពួកផ្សិត ( នេះគឺ ដោយសារតែ មានផ្ទុកនូវសារធាតុស្ពាន់ធ័រ) ។
ស្ពៃក្តោប អាចជួយបន្ទាបនូវ សេរ៉ូមរបស់កូឡេស្តេរ៉ូល។
ស្ពៃក្តោបមានផ្ទុកនូវ sulforaphane ដែលជាសារជាតិ ដែលអាចបង្កើននូវ ផលិតផលរបស់ សារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង អង់ស៊ីមដែលជួយដល់ការបន្សាបជាតិពុលនៅក្នុងខ្លួន ។ សារជាតិនេះ មានដំណើរការ ដោយវាបានភ្ញោចដល់ ផលិតផលរបស់ glutathione ដែលវាជា ផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដើម្បីផលិតបាននូវ សមាសធាតុប្រឆាំងនឹងប្រតិកម្ម អុកស៊ីត ដែលវាមាននាទីក្នុងការ បន្សាបជាតិពុលនៅក្នុងថ្លើម។
ស្ពៃក្តោបប្រភេទក្រហម មានសារជាតិ phytonutrients ច្រើនជាង ពពួកស្ពៃក្តោបបៃតង។ សារជាតិ វីតាមីន C ដែលមាននៅក្នុងស្ពៃក្តោបក្រហម គឺមានដល់ទៅ ៨ ឬ ៩ដងច្រើនជាង នៅក្នុងពពួក ស្ពៃក្តោបបៃតង។
ស្ពៃក្តោបក្រហម មានផ្ទុក anthocyanin ( ធាតុពណ៌ក្រហម) ដែលវាជាសមាសធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ក្នុងការជួយការពារដល់ កោសិកាខួរក្បាល ដូច្នេះគឺថា វាអាចជួយអ្នក ក្នុងការ បង្ការនូវជំងឺ Alzheimer’s ៕