វិធីនេះងាយធ្វើណាស់ ហើយមានប្រសិទ្ធភាព ពិសេសជួយកាត់បន្ថយការចំណាយរបស់យើងមួយភាគធំ។
ធាតុផ្សំ៖
-ពងមាន់ 2គ្រាប់
-ប៊ីចេង មួយស្លាបព្រាបាយ
-ទឹកត្រី មួយស្លាបព្រាបាយ ទឹកមួយលីត្រកន្លះ 8 ដប
វិធីធ្វើ
-លាយពងមាន់ ប៊ីចេង និងទឹកត្រី កូរចូលគ្នាអោយរលាយចូលគ្នា
-រួចដួសដាក់មួយដបមួយស្លាបព្រាយកទៅដាក់ហាលថ្ងៃ 30ថ្ងៃ។ ក្នុងមួយថ្ងៃក្រឡុកវាម្ដង។
វិធីប្រើ៖
-ពីរស្លាបព្រាបាយលាយទឹក 20 លីត្រ
-បាញ់ 7ថ្ងៃម្ដង
-បាញ់បានគ្រប់ដំណាំ
-ប្រើស្រោច 3-4 ស្លាបព្រា លាយទឹក 20លីត្រ ស្រោចប្រ យោជន៍ជួយអោយរក្ខជាតិមានការលូតលាស់លឿន ធន់ រោគ ឆាប់បានផល។
វីឌីអូ៖
**បើមានចម្ងល់អាចខលសួរគាត់បាន 092 622013
ប្រភពៈ វុទ្ធី កសិករ