ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់ កសិករត្រូវអនុវត្តន៍គោលការណ៏ ៦ចំណុច ១. ការជ្រើសរើសពូជ ធន់និងជំងឺ មិនរើសចំណី កូនច្រើនក្នុង១សំបុក មាឌធំ និងពូកែចិញ្ចឹមកូន។ ២. ទីធ្លា និងទ្រុង ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុង ផ្ទៃដី១ម៉ែត្រការ៉េ ។ ៣. ចំណី -ចំណីផ្តល់ថាមពល មាន ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ -ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស […]
ឯកសារកសិកម្ម
វិធីផលិតថ្នាំពុលធម្មជាតិដើម្បីកំចាត់សត្វល្អិត និងការពារជំងឺនៅលើដំណាំក្រូចគ្រប់ប្រភេទ ពិសេសក្រូចឆ្មារ!
គ្រឿងផ្សំៈ -ស្រាស ឬគ្រឿងស្រវឹង = 1 ដប (625 មីលីលីត្រ) -ទឹកខ្មេះ = កន្លះលីត្រ (500 cc) -ទឹកស្អាតប្រហែល 15 លីត្រ -គ្រាប់ស្តៅ បើគ្មានទេអាចប្រើសំបកឬស្លឹកស្តៅ = 1គីឡូក្រាម។ -ដើម ឬស្លឹកទន្ទ្រានខែត្រ បើបានសំបកស្លែងកាន់តែប្រសើរ = 5គីឡូក្រាម។ វិធីធ្វើ: -ចិញ្ច្រាំស្លឹកទន្រ្ទានខែត្រអោយល្អិតៗចំនួន៥គីឡូ ដាក់ចូលក្នុងធុង -ចាក់ស្រាស និង […]
វិធីផ្សំចំណីមាន់ពីធម្មជាតិ សម្រាប់ឲ្យមាន់មានស៊ុតច្រើន និងគុណភាពល្អ
ធាតុផ្សំ៖ – ដើមចេកខ្ចីល្មម ៣០គីឡូក្រាម – កន្ទក់ ៣០គីឡូក្រាម – ស្ករត្នោត ១គីឡូក្រាម – កំទេចចុងអង្ករ ១គីឡូក្រាម – ដីក្រហម ២គីឡូក្រាម – អំបិល ២ស្លាព្រាបាយ – លាមកគោស្ងួត ៤គីឡូក្រាម។ * វិធីធ្វើ៖ – ហាន់ដើមចេកជាចំណិតតូចៗ កិនបំបែកដីក្រហម និងលាមកគោឲ្យម៉ដ្ឋ – លាយធាតុផ្សំទាំងអស់ចូលគ្នាឲ្យសព្វ។ […]
បច្ចេកទេសចិញ្ចឹមកណ្តុរស្រែបែបធម្មជាតិ
១. ប្រភេទកណ្តុរ ការចិញ្ចឹមកណ្តុរស្រែ កណ្តុរប្រែង ដែលមានអាយុមួយឆ្នាំ នឹងមានរាងតូចរហូតដល់កណ្តាលប្រមាណ 100 -200ក្រាម ដងខ្លួនមានពណ៌ប្រផេះខ្មៅ បរិវេណពោះពណ៌សប្រផេះ កណ្តុរប្រេងមានទម្ងន់ពី 400-1000 ក្រាម ដងខ្លួនមានពណ៌ប្រផេះ ហើយមានចុងព៌ណទង់ដែង បរិវេណពោះពណ៌សប្រផេះ។ ២. ការជ្រើសរើសពូជ -ជ្រើសរើសកណ្តុរចំនួន 10ក្បាល ដែលមានទម្ងន់ពី 100-200 ក្រាម -ឈ្មោល4 មេ 6 -ចិញ្ចឹម 5ក្បាលក្នុងពាង 1 គឺ […]
បច្ចេកទេសចិញ្ចឹមក្តាម
ការចិញ្ចឹមអាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ខាងក្រោមជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀត។ ១. ការរៀបចំអាងចិញ្ចឹម -អាងស៊ីម៉ង់តិ៍ 4ជ្រុង ប្រវែង 2 x 3 ម៉ែត្រ កម្ពស់ 1ម៉ែត្រ -យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក -អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្តូរទឹក 3-4ដង -យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ -ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3តឹក -ធ្វើដំបូលអាង ដើម្បីជាម្លប់ […]
វិធីយកទឹកពីឫស្សី និងអត្ថប្រយោជន៍នៃទឹកឫស្សីនេះ
វិធីយកទឹកឫស្សី៖ -ចោះថ្នាំងឫស្សីបញ្ឆិតប្រវែងប្រហែល ២cm ប៉ុន្តែមុននឹងចោះត្រូវជូតសំអាត ដោយសំឡីអាល់កុល ចៀសវាងការឆ្លងរោគចូលទៅទឹកដើមឫស្សី -ឫស្សីគ្រប់ប្រភេទ គ្រប់ពូជអាចចោះបង្ហូរទឹកបានទាំងអស់ តែដើមឫស្សីដែលអាចចោះបានត្រូវមានអាយុលើសពី 3ឆ្នាំ ឫស្សីអាយុតិចជាង3ឆ្នាំក៏អាចចោះបានដែរ តែមានទឹកតិចតួច -យកទុយោតូចដោតចូល រួចបិទជុំវិញរន្ធដែលចោះ -ដាក់ថង់ ឬដបត្រងយកទឹកជាការស្រេច ឬមិនបាច់ចោះថ្នាំងឫស្សីក៏បាន គ្រាន់តែកាត់ចុងមែកឫស្សី ហើយត្រងយកទឹក -គួរចោះនៅម៉ោង3ទាបភ្លឺ ព្រោះពេលនោះជាពេលដែលដើមឫស្សីបឺតទឹកពីដីច្រើនបំផុត ដូចនេះ ទើបយើងទទួលបានទឹកពីឫស្សីច្រើនដែរ -ឫស្សី 1គុម្ព ត្រូវចោះតែ1ដើមតែប៉ុណ្ណោះ ប្រសិនបើចោះ3ដើមក៏បាន ប៉ុន្តែបរិមាណទឹកសរុបដូចចោះ1ដើមដែរ -ទឹកដែលអាចត្រងពីដើមឫស្សីអាចបានចំណុះពី 1 […]
វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ
វិធីបំបាត់ក្លិនស្អុយ ឆ្អេះឆ្អាបនៅលើគេហដ្ឋាន រោងចក្រ កសិដ្ឋាន ជាពិសេសក្លិនបង្គន់ លូ … ដោយប្រើទឹកអង្ករ វិធីនេះអាចជួយរំលាយកាកសំណល់ដែលធ្វើឱ្យស្ទះលូ ឬបង្គន់ ហើយជួយបណ្តេញសត្វល្អិតចង្រៃ ដែលរស់នៅក្នុងលូ ឬបង្គន់ ព្រមទាំងសន្សំសំចៃ មិនប៉ះពាល់សុខភាព និងមានប្រសិទ្ធភាព! ១. សម្ភារ និងធាតុផ្សំ៖ -ចានដែក ឬធុងមានចំនុះ ៥លីត្រ ចំនួន១ ។ -សំបកដបទឹកបរិសុទ្ធ ១.៥លីត្រ មានគំរបមួលជិតល្អ លាងអោយស្អាតចំនួន១ -ប៊ីដុងបាញ់ផ្កា សំរាប់លាយទឹកច្រក […]
វិធីសាស្ត្រក្នុងការយកល្ហុងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំប្រឆាំងសត្វល្អិត
សមាសធាតុប្រឆាំងនឹងសត្វល្អិតស្លឹក និងផ្លែល្ហុងខ្ចី មានផ្ទុកសមាសភាព alkaloids, papain and cyanogenic glycosides ដែលអាចកម្ចាត់ និងបណ្ដេញសត្វល្អិត និងពពួកមីក្រូសរីរាង្គ។ * ផ្នែកប្រើប្រាស់៖ – ស្លឹក – គ្រាប់ – ផ្លែខ្ចី។ ចុចអាន៖ ស្លឹកល្ហុងព្យាបាលរោគម្រេញក្នុងពោះវៀន ចុចអាន៖ ព្យាបាលគ្រុនឈាម * វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ៖ – ហាន់ស្លឹកល្ហុង ១គីឡូក្រាមឲ្យល្អិត – ត្រាំជាមួយទឹក […]
វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើមែក
* សម្ភារ ៖ – មែកពូជក្រូចឆ្មារ – កែវជ័រសម្រាប់ដាក់បណ្តុះ – ដីដែលមានជីវជាតិដែលសើមល្មម – កូនកាំបិត។ * វិធីធ្វើ៖ – កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង – យកដីដែលមានជីវជាតិ មកផ្សើមទឹកឱ្យល្មមរួចដាក់ក្នុងកែវសង្កត់ឱ្យណែន – បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ថ្នាំងដៃ – ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឱ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឱ្យជិត តែកុំរិតខ្លាំងពេកការពារកុំឱ្យបែកដី […]
បច្ចេកទេសដាំឱ្យមានរសជាតិផ្អែម ដើមថ្លោសល្អ ដើមប៉ុនគ្នា! ដាំ១ដងអាចទទួលផលបានរហូតដល់៣ឆ្នាំ
១. ការជ្រើសរើសពូជ -អំពៅមានច្រើនពូជ ប៉ុន្តែអំពៅដែលគេនិយមដាំ និងលក់ដាច់លឿន គឺអំពៅទឹកឃ្មុំ និងកែវស្ករ ព្រោះទឹកវាផ្អែម ដើមមិនស្រួយខ្លាំង សំបកស្ដើង។ -ពូជថ្នាំងវាល្អ កាប់យកតែមួយថ្នាំងៗ សាច់ណាដែលវែងកាត់ចេញ -ដាក់ក្នុងបាវមួយ ចងមាត់ឱ្យជិត -ត្រាំទឹកមួយយប់ ស្អែកស្រង់អំពៅពីក្នុងទឹក ដោយមិនស្រាយមាត់បាវ ហើយទុកមួយអន្លើ។ ២. របៀបដាំ វិធីដាំមានពីរប្រភេទ គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។ ក. ការដាំដោយបណ្ដុះ -កាត់ដើមអំពៅជាកំណាត់ខ្លីៗ យកថ្នាំងមួយៗ -រៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព […]