វិធីបណ្តុះពូជក្រូចឆ្មារដោយប្រើមែក

* សម្ភារ ៖
– មែកពូជក្រូចឆ្មារ
– កែវជ័រសម្រាប់ដាក់បណ្តុះ


– ដីដែលមានជីវជាតិដែលសើមល្មម
– កូនកាំបិត។


* វិធីធ្វើ៖
– កាត់មែកពូជក្រូចឆ្មារ និងត្រូវកាត់បន្លាវាចេញផង
– យកដីដែលមានជីវជាតិ មកផ្សើមទឹកឱ្យល្មមរួចដាក់ក្នុងកែវសង្កត់ឱ្យណែន
– បន្ទាប់មក យកចុងកាំបិត ឬចង្កឹះ ចាក់ចូលទៅក្នុងដីសើមនោះអោយកើតជារន្ធប្រមាណ២ថ្នាំងដៃ


– ដោតមែកក្រូចឆ្មារចូល រួចសង្កត់ជុំវិញឱ្យណែន ហើយយកថង់ច្រកមកស្រោបពីលើ រួចយកកៅស៊ូចងផ្អោបមាត់ថង់ជាមួយកែវជ័រឱ្យជិត តែកុំរិតខ្លាំងពេកការពារកុំឱ្យបែកដី


– យកទៅដាក់ក្នុងម្លប់ និងមានពន្លឺថ្ងៃខ្លះ តែមិនឱ្យត្រូវកំដៅថ្ងៃនោះទេ ប្រហែល១៥ទៅ២០ថ្ងៃ វានិងចេញឬសហើយ ដោយកំឡុងពេលនេះយើងពុំត្រូវស្រោចទឹកនោះទេ


– ពេលយើងឃើញថាវាមានចេញឬសហើយ អាចស្រាយថង់ចេញទុកប្រមាណមួយអាទិត្យ ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ធំបាន។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*