ឯកសារកសិកម្ម

(មានវិឌីអូ) វិធីបណ្តុះកូនក្រូចឆ្មារលឿងចេញពីគ្រាប់

ក្រូចឆ្មារលឿង គឺងាយនឹងយកគ្រាប់វាមកបណ្តុះកូន និងមិនពិបាកថែទាំឡើយ។ បងប្អូនអាច សាកល្បងបាន ងាយៗ។ សូមអនុវត្តតាមវិធីខាងក្រោម៖ របៀបបណ្តុះ -ពុះផ្លែក្រូចឆ្មារលឿងកុំឱ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ -យកគ្រាប់ក្រូចឆ្មារលឿងទៅលាងឱ្យស្អាត ហើយទុកឱ្យស្ងួត ឬយកក្រដាសជូតជាតិរំអិលគ្រាប់វាចេញ -បកសំបកចេញពីគ្រាប់ -យកគ្រាប់ក្រូចដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់ -ស្រោចទឹកលើក្រដាសជូតមាត់ឱ្យសើមល្មម រួចដាក់ក្នុងកំប៉ុង ឬថង់ប្លាស្ទិក បិតឱ្យជិតកុំឱ្យប៉ះពន្លឺថ្ងៃរយៈពេល៧ថ្ងៃ -៧ ទៅ១០ថ្ងៃក្រោយគ្រាប់ក្រូចនឹងចេញឫស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច -១៤ថ្ងៃក្រោយពីដាក់ក្នុងផើង កូនក្រូចនឹងលាស់ស្លឹកតូចៗ -ខាងក្រោមនេះជាកូនក្រូចលឿងអាយុ ៧ថ្ងៃ និង ១៤ថ្ងៃ។ រូបកូនក្រូចលឿងអាយុ ៧ថ្ងៃ រូបកូនក្រូចលឿងអាយុ […]

ការចិញ្ចឹមបង្កងក្នុងកញ្ច្រែង

បច្ចេកទេសចិញ្ចឹមបង្កងធម្មជាតិក្នុងកញ្ច្រែង ការរៀបចំស្រះចិញ្ចឹម៖ – ជីកស្រះដែលមានទទឹង ១,៥ម៉ែត្រ ជម្រៅ១,៥ម៉ែត្រ បណ្តោយប្រមាណ ១៥ ម៉ែត្រ ឬតាមការចង់បាន (បើមានស្រះចាស់ស្រាប់កាន់តែប្រសើរព្រោះយើងបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម) យកល្អគួររៀបចំស្រះទុក១ឆ្នាំមុនការចិញ្ចឹមព្រោះដើម្បីទទួលបានទឹកថ្លាល្អសម្រាប់ចិញ្ចឹម – បើមានលទ្ធភាពជាងនេះយើងអាចចាក់ធ្វើជាអាង តង់ប្លាស្ទិចធ្វើជាស្រះ ឬលូសម្រាប់ចិញ្ចឹមក៏បាន។ * ការរៀបចំចិញ្ចឹម៖ – រៀបចំបង្គោលឈើសម្រាប់ចងព្យួរកញ្ច្រែងដើមម្បីងាយស្រួលក្នុងការលើកមើល និងដាក់ចំណីវា – វិធីធ្វើកញ្ច្រែងគឺយើងអាចយកកញ្ច្រែង២ ដែលមានអង្កត់ផ្ចិតប្រមាណ៣តឹក និងកម្ពស់ប្រមាណ៣តឹកមកមកចងភ្ជាប់មាត់របស់វាជាប់គ្នា ផ្នែកបាតត្រូវដាក់ក្រាលសំណាញ់ក្រលាល្អិត និងផ្នែកខាងលើត្រូវចោះរន្ធសម្រាប់ដាក់ចំណី – ដាក់ចងដបទឹកប្លាស្ទិច២នៅផ្នែកសាងខាង ត្រឹមពាក់កណ្តាលកញ្ច្រែងដើម្បីឲ្យវាអាចអណ្តែតបាន […]

របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ

អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។ ១. ធាតុផ្សំ – ដើមចេក៦០គីឡូក្រាម – កាកស្ករ ២០គីឡូក្រាម – ទឹកចំនួន៣០លីត្រ ២. វិធីធ្វើ -ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង -ដាក់កាកស្ករចំនួន២០គីឡូក្រាម -ដាក់ទឹក៣០លីត្រ -កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។ ៣. របៀបប្រើ – ថ្នាំ៤០សេសេ […]

បច្ចេកទេសបណ្តុះផ្សិតខ្យង

I. វត្ថុធាតុដើម -ស្នូលពោតដើមពោត -ចំបើង រឺចិញ្ច្រាំង -អាចម៍រណាដើមកៅស៊ូ អាចម៍រណាឈើសាច់ទន់ អាចម៍ឈើសាច់រឹង ប៉ុន្ដែវត្ថុធាតុដើមដែលគេនិយមជាងគេគឺចំបើងរឺចិញ្ច្រាំងអាចម៍រណាដើមកៅស៊ូ និងអាចម៍រណាដើមសាច់ទន់ ។ II. រូបមន្តលាយបណ្តុះ រូបមន្ដទី ១ ១-ចំបើង ចិញ្ច្រាំង ១០០គ.ក្រ ២- ជីធម្មជាតិ ១គ.ក្រ ៣-កំបោរស ១គក្រ ៤-អាហារបំប៉ន ៤គក្រ ៥-កន្ទក់ល្អិត ១០គ.ក្រ ៦-ម្សៅដំណើប ១គក្រ រូបមន្ដទី […]

បច្ចេកទេសភ្ញាស់ពងបក្សីដោយប្រើចង្កៀងប្រេងកាត

ខាងក្រោមនេះជាបច្ចេកទេសភ្ញាស់ពងបក្សីដោយប្រើចង្កៀងប្រេងកាត ដែលបង្កើតឡើងដោយលោក សុខ សុធា។ សូមតាមដានទស្សនា ហើយអាចសាកល្បងអនុវត្តទាំងអស់គ្នា។ ប្រភព៖ លោក សុខ សុធា  

បច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារតាមធម្មជាតិ

ខាងក្រោមនេះ ជាបទពិសោធន៍ចិញ្ចឹមមាន់តាមធម្មជាតិជោគជ័យរបស់ប្អូនប្រុស ចាន់ សុធា ជាកសិកររស់នៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឃើញថាការចិញ្ចឹមមាន់តាមបែបប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ ធ្វើឲ្យមាន់ឆាប់ធំធាត់លឿន ឈ្នះជំងឺ ហើយចិញ្ចឹមតែរយៈពេលខ្លី អាចឲ្យយើងឆាប់ទទួលផល និងលក់បានទៀតផង ។ ១. ការជ្រើសរើសពូជចិញ្ចឹម -ពូជដែលមានមាឌធំ ជើងល្មៀត ព្រោះវាចេះការពារកូននិង សាយកូន ។   ២. ការធ្វើទ្រុង និងរៀបចំសំបុក ទ្រុងត្រូវមានទីធ្លាសំរាប់ឲ្យមាន់ដើរលេងរកចំណី សំបុកដាក់ឲ្យមាន់ពង គួរធ្វើសំបុកក្រាស់សំរាប់រដូវវស្សា និងសំបុកស្តើងសំរាប់រដូវក្តៅ […]

វិធីសាស្ត្រជ្រើសរើសកូនជ្រូកទុកធ្វើមេ

-ត្រូវជ្រើសរើសកូនជ្រូកញីដែលថ្លោសល្អ ហើយកើតចេញពីមេដែលសាយកូន មិនកើតជំងឺឆ្លង និងមិនរើសចំណី ។ លក្ខណៈពូជ -ពូជជ្រូកមាន ៣ប្រភេទគឺ ពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់ ។ -អាចជ្រើសរើសពូជជ្រូកក្នុងស្រុក ព្រោះវាជាពូជដែលធន់នឹងអាកាសធាតុ ពូកែថែកូន មិនរើសចំណី ព្រមទាំងជាពូជដែលសាយកូន -អាចជ្រើសរើសពូជជ្រូកនាំចូលពីបរទេសបានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទាមទារឲ្យបានការថែទាំ និងការផ្គត់ផ្គង់ចំណីដែលមានគុណភាពល្អ ។ គួរដឹង -ពូជជ្រូកកូនកាត់ជាពូជដ៏ល្អ សំរាប់អ្នកដែលគ្មានលទ្ធភាព ទិញចំណីដែលមានគុណភាពខ្ពស់ ព្រោះពូជនេះមិនសូវរើសចំណី ធន់នឹងជំងឺ និងធំធាត់លឿន។ លក្ខណៈរូបរាង […]

បច្ចេកទេសដាំល្មើទទួលបានទិន្នផលខ្ពស់

១. ការរៀបចំដី -ភ្ជួររាស់ដី -កាប់រណ្តៅទំហំ០,៥ម ទៅ ០,៨ម បួនជ្រុង  ជំរៅ ០,៥ម ទៅ ០,៨ម ២. ការលាយជីទ្រាប់បាត ធាតុផ្សំ -លាមកសត្វ(មាន់ គោ ក្របី) ១ភាគ -កន្ទក់ ១ភាគ -អង្កាម ១ភាគ -មេជីធម្មជាតិ  ២០សេ សេ -ស្ករងូ   ២០សេ​ សេ -ទឹក ១០លីត្រ -យកលាមកសត្វ អង្កាម […]

ចំណីធម្មជាតិជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន

ខាងក្រោមជារូបមន្តពិសេស គឺរូបមន្តផ្សំចំណីពីធម្មជាតិដើម្បីជួយឲ្យមាន់ធំលឿនជាងធម្មតា និងការពារជំងឺជាច្រើន! ពិសេសណាស់ សូមជួយស៊ែរបន្តជាចំណេះដឹងល្អៗដល់កសិករយើងផង! គ្រឿងផ្សំ៖ ខ្ទឹមស ខ្ទឹមបារាំង និងប្រទាលកន្ទុយក្រពើ – ការប្រើទឹកចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើចំនួន 15ml ទៅ 20ml លាយជាមួយទឹកស្អាតចំនួន 4លីត្រដាក់ឲ្យមាន់ផឹកជាប្រចាំរៀងរាល់ថ្ងៃ អាចឲ្យមាន់មានលទ្ធភាពទប់ទល់ជាមួយជម្ងឺរបស់មាន់បានមួយចំនួនធំ សឹងអាចចៀសផុតពីជម្ងឺផ្សេងៗរបស់មាន់បានស្ទើរតែទាំងស្រុង។ – ធ្វើឲ្យមាន់ធំលូតលាស់លឿនជាងធម្មតារហូតដល់ទៅ30% បើប្រៀបធៀបជាមួយមាន់ដែលមិនបាន ផ្ដល់ទឹកប្រទាលកន្ទុយក្រពើ។ – យើងអាចចិញ្ច្រាំខ្ទឹមសដាក់លាយជាមួយចំណី ក្នុងអត្រា10ភាគរយ ក្នុង1អាទិត្យឲ្យវាស៊ី ចំនួន1ដង ក្រៅពីនេះយើងអាចកាត់ចិញ្ច្រាំខ្ទឹមបារាំងជាចំណិតតូចៗលាយចំណីដាក់ឲ្យមាន់ស៊ី1អាទិត្យ ម្ដងដូចគា្ន។ – […]

វិធីធ្វើធុងសម្រាប់ដាំជីដែលមិនពិបាកស្រោចទឹក

– យើងអាចជ្រើសរើសយកធុងស្ពេត្រូសម្រាប់យកមកដាំ – យកសរសៃដែកមកចោះទប់ត្រឹម ១/៣ពីបាតធុង រួចយកបន្ទះកញ្ច្រែងដាក់ពីលើដើម្បីជាទម្រដីដែលយើងដាក់ដាំ – ចោះរន្ធមួយនៅក្រោមដែកនោះបន្តិចសម្រាប់ដាក់ទឹក – ចោះរន្ធធំល្មមនៅជុំវិញធុងនោះសម្រាប់ដាក់ដាំ – ដាក់ដីចូលប្រមាណ៣សង់ទីម៉ែត្រ បន្ទាប់មកដាក់ដាំដើមជី នៅក្នុងនេះ និងនៅតាមប្រលោះសងខាងផង រួចបន្ថែមដីលប់ពីលើគល់វាបន្តិចទៀត – នៅពេលដាំរួចយើងត្រូវស្រោចទឹក និងដាក់ទឹកបំពេញនៅបាតខាងក្រោម នៅពេលវាចាប់ផ្តើមដុះវានឹងមានឬសធ្លាក់តាមប្រលោះកញ្ច្រែងចុះមកក្រោមដែលអាស្រូបយកទឹកដែលយើងរក្សានៅបាតនោះ ដែលវិធីនេះដំណាំជីរបស់យើងនៅតែមានទឹកសម្រាប់ផ្គត់ផ្គង់ទោះបីយើងភ្លេចស្រោចទឹក ឬរវល់មិនបានស្រោចទឹកវារយៈពេលយូរបន្តិចក៏ដោយ។ អត្ថបទដោយ៖ អ៊ាង សុផល្លែត