១. ធាតុផ្សំ៖ ស្លឹកស្តៅ ដើមស្លឹកគ្រៃ ស្លឹកម្រុំ ស្លឹកទន្ទ្រោនខេត្ត សំបកផ្លែមង្ឃុត វល្លិបណ្តូលពេជ្រ សំបកដើមអង្គារ៍ដី ម្ទេសទុំ ថ្នាំខ្លាំង (ថ្នាំជក់) ស្លឹកទាប ស្រាស១លីត្រ និងទឹកខ្មេះ១លីត្រ ស្ករងូកន្លះលីត្រ។ ២. វិធីធ្វើ៖ ចិញ្ច្រាំ និងកិនធាតុផ្សំខាងលើជាបំណែកតូចៗបរិមាណស្មើគ្នាមួយមុខចំនួន១គីឡូក្រាម ដាក់ចូលក្នុងធុង ឬពាងធំមួយ ហើយចាក់ទឹកចូលចំនួន៥០លីត្រ រួចហើយចាក់ស្រាស ទឹកខ្មេះ ស្ករងូចូលកូរឲ្យសព្វ រួចបិទគ្របឲ្យជិតរក្សាទុករយៈពេល១ខែ (ត្រូវកូរវារាល់មួយអាទិត្យម្តង)។ ៣. […]
ឯកសារកសិកម្ម
វិធីបណ្ដុះផ្សិតកញ្ជោរ
វិធីងាយៗអាចសាកល្បងមើលបាន បើបានផលគឺពិតជាប្រសើរណាស់ វត្ថុធាតុដើមដែលត្រូវការ៖ ១-សំបុកកណ្ដៀរ 0,5គីឡូក្រាម ២-បាយស 1 គីឡូក្រាម ៣-ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន) ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។ ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល […]
វិធីធ្វើជីត្រីផ្អាប់ SM ធ្វើអោយដីធូរ ដំណាំលូតលាស់ធំធាត់បានលឿនមិនចាញ់ជំងឺ សំរួលប្រព័ន្ធអ័រមូនក្នុងសារពាង្គរុក្ខជាតិមានតុល្យភាពល្អ បង្កើតប្រព័ន្ធការពាររោគបានល្អ
ជីត្រីផ្អាប់ SM ជួយអោយដីធូរ បំប្លែងពីសារធាតុវត្ថុធាតុដើម ដែលសេសសល់ក្នុង និងលើដីអោយក្លាយជាជីអាហាររុក្ខជាតិ អាចស្រូបយកទៅប្រើប្រាស់តាមរបៀបជីវសាស្រ្ត ធ្វើអោយឫសដំណើរការល្អ ដងដើម មេកត្រួយ ផ្កា ផ្លែ ដំណើរការល្អ លូតលាស់ធំធាត់បានលឿនមិនចាញ់ជំងឺ សំរួលប្រព័ន្ធអ័រមូនក្នុងសារពាង្គរុក្ខជាតិមានតុល្យភាពល្អ បង្កើតប្រព័ន្ធការពាររោគបានល្អ ( immiunisation) បំប្លែងសារធាតុនៅដីអោយក្លាយជាអារហារដល់រុក្ខជាតិ ធន់នឹងអាកាសធាតុប្រែប្រួល។ ជាពិសេសអាចបង្កើតថ្នាំផ្សះដែលយើងហៅថាអង់ទីប្យូទិច ។ វិធីធ្វើត្រីផ្អាប់ SM – វត្ថុធាតុដើម ១- សារធាតុ SM ៥០ ក្រាម […]
របៀបដំឡើងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក
ការដំឡើងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក នាំឱ្យចំណេញពេលវេលា ប្រើប្រាស់កម្លាំងពលកម្មតិច ដំណាំលូតលាស់ល្អ ទិន្នផលខ្ពស់ ដីមិនហាប់ណែន មិនសូវមានស្មៅដុះ ប្រើប្រាស់ទឹកតិច ងាយស្រួលដំឡើង។ សូមទស្សនាវីឌីអូបង្ហាញអំពីវិធីដំឡើងប្រព័ន្ធស្រោចស្រពនេះទាំងអស់គ្នា៖ សូមអរគុណដល់ម្ចាស់វីឌីអូ ខាងក្រោមជារូបភាពមួយចំនួនទាក់ទងនឹងប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកដែលត្រូវបានដំឡើង៖
បច្ចេកទេសចិញ្ចឹមមាន់ទោរ
១. ការរៀបចំទ្រុង – ត្រូវបានសង់នៅកន្លែងខ្ពស់ ស្រឡះស្រឡំធានារក្សាបានភាពកក់ក្តៅនារដូវរងារ និងត្រជាក់នារដូវក្តៅ – មាន់ទោរអាយុពី ០ ទៅ ៤ សប្តាហ៍ចិញ្ចឹមនៅក្នុងទ្រុងគ្រលំកម្តៅ +ដង់ស៊ីតេចិញ្ចឹមពី ១៥ ទៅ ៤០ ក្បាលក្នុង ១ ម៉ែត្រការ៉េ +ក្នុងរយៈពេលគ្រលំកម្តៅ ប្រើទ្រុងគ្រលំកម្តៅដែលមានកំពស់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្តោយពី ១,០ ទៅ ១,២ ម៉ែត្រ […]
បច្ចេកទេសចិញ្ចឹមសត្វកន្ធាយក្នុងអាងស៊ីម៉ងត៍
កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។ ១. របៀបធ្វើអាងចិញ្ចឹម៖ -អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍ -កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ -មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង – ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។ ២. របៀបព្រលែងពូជ៖ […]
តើអ្វីទៅជាជីធម្មជាតិ ឬ ហៅថាជីកំប៉ុស?
+ជី ពាក្យដែលត្រឹមត្រូវ គឺ ជីវ ឬ ជីវជាតិ ដែលករកើតអោយទៅជាសរីរាង្គ ***ជីវ ជាអ្វីដែលនៅជុំវិញខ្លួនយើង មាននៅក្នុងដី ទឹក ភ្លើង និង ខ្យល់**** **តើជី អ្វីដែលល្អជាងគេ?** *ចម្លើយ* -ជីណាក៏ល្អដែរ អោយតែយើងស្គាល់វា ច្បាស់ និង ប្រើប្រាស់វាត្រូវ តាមប្រេភទដំណាំ តាមសីតុណ្ហភាព(កំដៅ)ត្រឹមត្រូវ និងប្រើប្រាស់ទឹកបានត្រឹមត្រូវ។ -គួរឲ្យស្តាយកសិករនៅតែទិញជីក្នុងតម្លៃថ្លៃ គួរតែត្រូវ ចេះផលិតជីដោយខ្លួនឯងទើបប្រសើរ -ជីធម្មជាតិមិនមែនផលិតតែពីស្លឹកកន្ទ្រាំងខែតជាមួយស្កត្នោត ប៉ុណ្ណោះទេ […]
វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ
សូមជួយចែករំលែកបន្ត ឲ្យបងប្អូនកសិករយើងអនុវត្តដើម្បីបង្កើនប្រាក់ចំណូល!វិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជលក្ខណៈគ្រួសារ អាចរកប្រាក់បានយ៉ាងស្រួល សូមបងប្អូនកសិករកុំទុកដី និងពេលឲ្យទំនេរចោលខាតប្រយោជន៍ អាចធ្វើជាម្ហូបប្រចាំថ្ងៃ អាចលក់មួយចំនួនយកប្រាក់ប្រចាំថ្ងៃផងដែរ។ ខាងក្រោមជាឯកសារវិធីចិញ្ចឹមកង្កែបធម្មជាតិងាយៗ ជាលក្ខណៈគ្រួសារ វីឌីអូ ប្រភព៖ អង្គការឃែរ
វិធីសាកដើមក្រូចឆ្មារ
ការសាកដើមឈើ ត្រូវតែជាដើមឈើដែលមានខ្លឹម ឬបណ្តូល ។ គួរសាកក្នុងរដូវភ្លៀងមែកដែលសាកកុំឱ្យខ្ចី ឬក៏ចាស់ពេក ។ ឧបករណ៍ដែលត្រូវមាន៖ ស្រកីដូងដែលផ្អាប់ទុកទាល់តែទន់ ហើយដំឱ្យរីកស្មើសាច់ ស្លឹកចេកស្ងួត ខ្សែចំបើង កាំបិត ជាដើម ។ វិធីធ្វើ៖ ១. អង្កន់មែកឱ្យមានប្រវែងសមល្មម ។ ឆ្នូតអង្កន់ផ្នែកលើគួរនៅជាប់ផ្នែកខាងក្រោមនៃថ្នាំង ព្រោះវាជាបរិវេណដែលដុះឫសបានច្រើន ។ កោសសំបកជុំវិញត្រង់កន្លែងដែលឆូតឱ្យអស់ ហើយស្ងួត ។ ការកោសត្រូវកោសពីលើចុះក្រោម ដើម្បីការពារមុខកាត់នៃសំបកផ្នែកលើខូចរឆេតរឆូត ។ ២. យកដីផ្ទប់ៗជុំវិញកន្លែងដែលកោសហើយយកស្រកីដូងដែលត្រៀមទុក […]
វិធីបណ្តុះដើម ផ្លែប៊័រ ដែលយើងអាចដាំនៅផ្ទះបាន (មានវីដេអូ)
វិធីបណ្តុះដើម ផ្លែប៊័រ ដែលយើងអាចដាំនៅផ្ទះបាន។ ជួយ share បន្តចែកគ្នារៀនធ្វើផង! វីដេអូ អត្ថប្រយោជន៍ផ្លែប័រ ផ្លែប៊័រអាចនឹងមានផ្ទុកសារធាតុប្រេង ប៉ុន្តែ នេះមិនមែនមានន័យថា វាផ្តល់ផលមិនល្អ សម្រាប់សុខភាពនោះទេ ។ ជាការពិតណាស់ ផ្លែឈើនេះគឺជាឃ្លាំងស្តុកអាហារូបត្ថម្ភដែលផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពប្រកបដោយសក្តានុពល ។ សាច់ទន់ដូចជាក្រេមនិងពោរពេញដោយរសជាតិ ធ្វើឱ្យវាក្លាយជាគ្រឿងផ្សំក្នុងអាហារផងដែរ ។ ដោយសារតែសមាសធាតុខ្លាញ់ដ៏សម្បូរបែប ប៊័រក៏ត្រូវបានប្រើជំនួសសាច់នៅក្នុង Sandwich ទៀតផង ។ យោងតាមអត្ថបទមួយចុះផ្សាយក្នុងព្រឹត្តិបត្រ Medical News Todayបានវិភាគយ៉ាងល្អិតល្អន់ទៅលើសមាសធាតុអាហារូបត្ថម្ភរបស់ផ្លែប៊័រ ។ […]