ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់ កសិករត្រូវអនុវត្តន៍គោលការណ៏ ៦ចំណុច
១. ការជ្រើសរើសពូជ
ធន់និងជំងឺ មិនរើសចំណី កូនច្រើនក្នុង១សំបុក មាឌធំ និងពូកែចិញ្ចឹមកូន។
២. ទីធ្លា និងទ្រុង
ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុង
ផ្ទៃដី១ម៉ែត្រការ៉េ ។
៣. ចំណី
-ចំណីផ្តល់ថាមពល មាន ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ
-ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស កូនកង្កែប ក្តាមខ្យង សត្វល្អិត និងពពួកសណ្តែក
-ចំណីផ្តល់ជីវជាតិ មាន ពពួកបន្លែ ចក សារាយ ស្មៅ និងត្រកួន
– ចំណីផ្តល់សារធាតុរ៉ែ មាន ម្សៅឆ្អឹង ម្សៅសំបកខ្យងខ្ចៅ និងអំបិល
យកធាតុទាំង៤ផ្សំចូលគ្នាអោយសព្វរួចស្រោចមេចំណីដាក់អោយស៊ី ។
៤. ការលាយទឹកអោយផឹក
-មេចំណី ១០សេសេ
-មេថ្នាំព្យាបាល ១០សេសេ
-មេថ្នាំការពារ ១០សេសេ
-ទឹក ១០លីត្រ
៥. ថ្នាំព្យាលបាល និងការពារ
កសិករត្រូវចេះផលិតថ្នាំព្យាបាលក៏ដូចជាថ្នាំការពារកុំអោយសត្វឈីដោយខ្លួនឯងទើបទាន់
សភាពការណ៏នៅពេលផ្ទុះជំងឺម្តងៗ ។ ឧទាហរណ៏ មាន់កើតជំងឺដង្កោកាច់យើងផ្សំ
-ដើមប្រម៉ាត់ដីក្រហម ០,៥ខាំ
-អំបិល ១ស្លាបព្រាបាយ
-វល្លិ៍ពេជ្រ ០,៥ខាំ
-ប្រក់ប្លែ ០,៥ខាំ
-គល់ស្លឹកគ្រៃ០,៥ខាំ
រំងាស់ទឹក៣យកទឹក១ លាយជាមួយមេថ្នាំដាក់អោយមាន់ផឹក ។
៦. អនាម័យ
-បោសសំអាតកើបលាមកចេញជាប្រចាំ
-លាយថ្នាំបាញ់កំចាត់មេរោគ ដែលមានធាតុផ្សំ
-ទឹកខ្មេះ
-ស្រាស
-មេជី
-ស្ករកសិកម្ម និងទឹក
លាយចូលគ្នាអោយសព្វ ផ្អាប់ទុក៧ថ្ងៃប្រើបាន ពេលប្រើយកទឹកថ្នាំ១លីត្រលាយទឹកធម្មតា៥០លីត្រ បាញ់កំចាត់មេរោគ ។
ប្រភព ៖ CNAD