ឯកសារកសិកម្ម

គំនិតច្នៃប្រឌិតល្អៗដល់បងប្អូនស្រលាញ់ការដាំដុះ ចង់មានសួនបន្លែងាយៗដោយខ្លួន​ឯង មិនចាំបាច់ទីធ្លាក៏អាចដាំបាន

ខាងក្រោមជាកម្រងរូបភាពមួយចំនួនផ្តល់ជាគំនិតល្អៗដល់បងប្អូន ពីរបៀបតាក់តែងការដាំដុះ និងមុខបន្លែមួយចំនួនដែលបងប្អូនអាចដាំបានដោយខ្លួនឯង ងាយៗ។ ដូច្នេះ បងប្អូនដែលស្រលាញ់ការដាំដុះ ចង់មានសួនបន្លែងាយៗដោយខ្លួន​ឯង មិនចាំបាច់ទីធ្លាក៏អាចដាំបាន អាចទទួលផល មានអារម្មណ៍កក់ក្តៅក្នុងការទទួលទាន មិនចាំបាច់បារម្ភរឿងបន្លែមានបាច់ថ្នាំគីមី។ ការដាំបន្លែ ធ្វើសួនបន្លែដោយខ្លួនឯងមិនត្រឹមតែផ្តល់ផលបន្លែដែលមានឱជារស ស្រស់ៗឆ្ងាញ់ប៉ុណ្ណោះទេ តែជាគ្រឿងលម្អផ្ទះបែបធម្មជាតិ ពិសេសការដាំនេះក៏នឹងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ដោយរុក្ខជាតិបៃតងៗពេញផ្ទះ មានអារម្មណ៍ស្រស់ថ្លា  ហើយអាចចាត់ទុកថា ជាការលំហែកាយ ធ្វើពលកម្ម ហាត់ប្រាណមួយបែបដែរ គឺល្អទាំងសុខភាព ចំណេញទាំងបន្លែធម្មជាតិពិតៗ ហើយថែមទាំងជួយបរិស្ថានទៀតផងតាមរយៈការប្រើប្រាស់ឡើងវិញនូវដប ឬធុងជ័រប្លាស្ទិកទាំងនោះ។ ដូច្នេះ បើមានទំនេរ សូមឆ្លៀត ឬសាកល្បងដាំទាំងអស់គ្នាណាបងប្អូន។ […]

បច្ចេកទេសធ្វើល្បាយដីសំរាប់ដាំដុះនៅក្នុងដបប្លាស្ទិច ឬធុងផ្សេងៗ

វត្ថុធាតុដើម: -ដីមមោក ៧ធុង -អាចម៍គោក្រៀមម៉ដ្ឋ ៣ធុង -ធ្យូងអង្កាម ៣ធុង  >>> វិធីធ្វើធ្យូងអង្កាម  (មានរូបភាពបន្ថែមនៅចុងអត្ថបទ) -ជីកំប៉ុសទឹក។ វិធីធ្វើ: -លាយដីមមោក ៧ធុង អាចម៍គោក្រៀមម៉ដ្ឋ ៣ធុង ធ្យូងអង្កាម ៣ធុង ចូលគ្នាអោយសព្វ -ដាក់ជីកំប៉ុសទឹក ៣០លីត្រក្នុងដីលាយរួច១ម៉្រែតគូប រួចគ្រប់ទុកពី៧ទៅ១០ថ្ងៃ។ ចំណាំ: ដីមមោកដូចជា ដីបាតបឹង ដីក្រោមដើមឈើ ( លើកលែងដើមអាកាស្យា ប្រេងខ្យល់ ឫស្សី)និងដីដំបូកងាប់គ្មានដើមឈើដុស […]

ដើមទំពាំងបាយជូរប្រេស៊ីល ដើមឈើហូបផ្លែដែលមានរូបរាងប្លែកគួរអោយចាប់អារម្មណ៍

ដើមទំពាំងបាយជូរប្រេស៊ីលជាដើមឈើហូបផ្លែដែលមានដើមកំណើតនៅប្រទេសប្រេស៊ីល នៅស្រុកខ្មែរយើងអាចដាំលូតលាស់បានល្អបើពិនិត្យតាមតំបន់ សីតណ្ហភាពTemperature zone map នៅស្រុកថៃគេទើបនាំចូលយកមកដាំកាលពី១០ឆ្នាំមុននិងកំពុងពេញនិយម។​ វាចេញផ្លែនៅលើដើម មិនដូចឈើហូបផ្លែដ៏ទៃដែលអោយផ្លែលើមែកនិងទង។​ វាអោយផលក្រោយដាំ៣ទៅ៥ឆ្នាំ​​​។ —-

វិធីកម្ចាត់ទ្រីបដែលជាសត្វល្អិតចង្រៃបំផ្លាញស្រូវកសិករយើង

ក្នុងការធ្វើស្រែកសិករតែងតែជួបនៅកត្តាចង្រៃផ្សេងៗមកបំផ្លាញដំណាំស្រូវ ពិសេសគឺពពួកស្រូវប្រាំង។ ថ្ងៃនេះយើងសូមលើកយកពីបញ្ហាមួយដែលកសិករតែងជួបប្រទះនៅដំណាក់កាលស្រូវនៅអាយុខ្ចី(សំណាប)គឺ ទ្រីប។ ទ្រីប គឺជាសត្វល្អិតមានមាឌតូចឆ្មារស្ដើង និងខ្លួនទន់ អាចមើលឃើញដោយពុំចាំបាច់មានកែវពង្រីកជាជំនួយ ។ ទ្រីបពេញវ័យមានរាងតូចពណ៌ត្នោតខ្មៅ (រូប ៩.២៦ក) ។ ទ្រីបនេះ ខ្លះមានស្លាប ខ្លះគ្មានស្លាបទេ ។ ប្រសិនបើមានស្លាប ស្លាបទាំងពីរគូនោះមានរាងទ្រវែងតូច ហើយមានរោមវែងនៅតាមគែមជុំវិញ ។ ទ្រីបពេញវ័យញីជម្រុះពងរបស់វាទៅក្នុងជាលិកាស្លឹកដោយប្រដាប់បញ្ចេញពង (Ovipositor) ។ កូនញាស់ដែលទើបនឹងញាស់មានពណ៌ស និងគ្មានស្លាប (រូប ៩.២៦ខ) ។ កូនញាស់នេះប្រែពណ៌ជាក្រមៅនៅពេលវាមានវ័យចំណាស់ […]

វិធីធ្វើអរម៉ូនពីត្រយោងចេកធ្វើឱ្យដំណាំមានផ្លែផ្កាច្រើន

រូបមន្តងាយៗ ចំណាយតិច​ តែអាចផ្តល់ចំណូលច្រើន ដែលប្រជាកសិករយើងអាចធ្វើបាន។ ប្រយោជន៍របស់អ័រម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។ ១.គ្រឿងផ្សំ – ត្រយោងចេក 3គីឡូក្រាម – កាកស្ករ 1គីឡូក្រាម – ទឹកស្អាត 3លីត្រ ២.វិធីធ្វើ – ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ) – ដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង – ចាក់កាកស្ករចូលក្នុងធុង […]

ខ្នាតដាំដំណាំឈើហូបផ្លែទូទៅ ដែលទទួលទិន្នផលខ្ពស់ បំផុត ដែលកសិករខ្មែរ មិនដែលបានគិតដល់

ខាងក្រោមជាក្បួនខ្នាតចន្លោះដំណាំសម្រាប់ដាំដំណាំឈើហូបផ្លែគ្រប់ប្រភេទ បើប្រើខ្នាត 4m x 4 m ដំបូង កាត់ដើមលើកទី១ ក្លាយជា 5,65m x 5,65m កាត់ដើមលើកទី ២ ក្លាយជា 8m x 8m កាត់ដើមលើកទី៣ ក្លាយជា 11,3m x 11,3m បើប្រើខ្នាត 5m x 5m ដំបូង កាត់ដើមលើកទី១ ក្លាយជា […]

វិធីកម្ចាត់ក្លិនស្អុយទ្រុងសត្វចិញ្ចឹម ហើយអាចយកជីទឹកនេះ ស្រោចផ្កា បន្លែ ផ្លែឈើ ស្រូវផងដែរ

សម្រាប់បងប្អូនអ្នកចិញ្ចឹមសត្វតែងមានបញ្ហាជាមួយក្លិនស្អុយដល់អ្នកជិតខាង។ ថ្ងៃនេះសូមចូលរួមចែករំលែកបទពិសោធន៍ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះដូចខាងក្រោម៖ *សមាសធាតុផ្សំ៖ -ស្កររងូ ឬស្ករត្នោត ១០cc -មេជី ១០cc -ទឹកអង្ករ (យកទឹកទី១) ៩០០ ម.ល *វិធីធ្វើ -ដំបូងយកស្កររងូ ឬស្ករត្នោតចាក់ចូលក្នុងទឹកអង្កររួចកូរអោយសព្វល្អ។​ បន្ទាប់មកយកមេជីចាក់ចូល ហើយកូរអោយសព្វ (បើបងប្អូនចង់ធ្វើច្រើនអាចបន្ថែមតាមរូមន្ដខាងលើ ) ។ ក្រោយមកច្រកធាតុផ្សំនេះ ចូលក្នុងដបទឹកក្រូច ឬឧបករណ៍ដាក់ទឹកផ្សេងៗទៀត ដោយទុកចន្លោះប្រហែល ៥%នៃដប។ ផ្អាប់ទុក រយៈពេល ៧ថ្ងៃ អាចប្រើបាន។ បើកគំរបរាល់ថ្ងៃដើម្បីបញ្ចេញហ្កាស […]

បច្ចេកទេសដាំទំពាំងបារាំង (asparagus) និងអត្ថប្រយោជន៍ចំពោះសុខភាព

ទំពាំងបារាំង (asparagus) ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល។ នៅប្រទេសកម្ពុជា ទំពាំងបារាំង (asparagus) ជាដំណាំប្រភេទថ្មី ហើយមានការដាំដុះតិចតួចនៅឡើយ មានតែប៉ៃលិន សៀមរាប និងតាកែវប៉ុណ្ណោះ។ ទំពាំងបារាំង ជាប្រភេទរុក្ខជាតិដែលអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទ ដោយការចម្អិនក៏បាន ឬហូបឆៅក៏បាន។ ទោះជាដំណាំប្រភេទនេះ មិនទាន់ដាំដុះច្រើននៅកម្ពុជាក៏ដោយ តែទំពាំងបារាំង ប៉ុន្តែដំណាំប្រភេទថ្មីនេះ កំពុងពេញនិយមនៅក្នុងទីផ្សារកម្ពុជា។ ទំពាំងបារាំង ជាដំណាំធននឹងកម្តៅ មិនត្រូវការជីបំប៉នច្រើន ជាប្រភេទដំណាំថ្មី ផ្តល់តម្លៃខ្ពស់ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ ដើម្បីទទួលបានទិន្នផលល្អយើងត្រូវ ៖ *ប្រភេទដីដាំដុះទំពាំបារាំង៖ សិក្សាលើដី […]

វិធីផលិតជីទឹកដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ

វិធីផលិជីទឹកដោយខ្លួនឯងតាមវិធីងាយៗ សម្រាប់បាញ់ដំណាំគ្រប់ប្រភេទ ជួយឲ្យរុក្ខជាតិលូតលាស់លឿន ផ្លែផ្កាល្អ អាចលាយជាមួចំណីមាន់ ទា និងជ្រូក បានឱ្យឆាប់ធំធាត់ មានសុខភាពល្អ *ធាតុផ្សំ៖ -ពងមាន់ ២០គ្រាប់ -ទឹកដោះគោជូរ ១ដប=១លីត្រ -មេតាប៉ែផ្អែម1/4 ។ *វិធីលាយ និងប្រើប្រាស់៖ -កាកស្ករស ១លីត្រ (ស្ករងូ) បើរកស្ករងូរមិនបាន អាចប្រើស្ករត្នោតចាស់ៗ ឬស្ករក្រាមបាតពាង ប៉ុន្តែ គុណភាពមិនសូវល្អដូចស្ករងូរទេ – បុកសំបកពងមាន់អោយម៉ដ្ឋ -យកគ្រឿងផ្សំទំាងអស់ខាងលើដាក់បញ្ចូលគ្នា -កូរគ្រឿងផ្សំឲ្យរលាយចូលគ្នា […]

បច្ចេកទេសបណ្តុះកូនស្រកានាគសម្រាប់ដាំបន្ត

១.ជ្រើសយកដើមស្រកានាគ មិន ឱ្យចាស់ ឬខ្ចីពេក ២.កាត់ដើមស្រកានាគ ៤០ ស.ម ជាកង់ៗ ៣.ចិតសាច់ ទ្រនុងទាំងបីជ្រុងចេញ ទុកតែបណ្តូលសណ្ឋានដូចឈើប្រវែង ៤ ស.ម ៤.យកកាពិមកលាបត្រង់កន្លែងចិត្ត ឬជ្រលួកក្នុងទឹកគោជល់ ឬទឹកខ្ញី បានមកពីការបុកខ្ញីពូតយកទឹក ៥.រក្សាទុកប្រាំនាទីក្រោយយកទៅដោតក្នុងថង់ ដីដែលមានលាយជាមួយ ធ្យូងអង្កាម ជីកសិករខ្មែរ ដីមមោគ លាមកសត្វពុកផុយដោសង្កត់រឺបឱ្យណែន រួចស្រោចទឹក យកទៅទុកលើធ្នើរ ឬដីរាបស្មើ មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តែមិនឱ្យក្តៅខ្លាំងពេក ៦.ក្រោយពីដើម ស្រកានាគដុះចេញកូនខ្នែងតូចៗប្រវែង១៥ស.មអាចយកទៅដាំបាន […]