ឯកសារកសិកម្ម

វិធីដាំត្រកួនក្នុងពាងទឹកឬហៅថាត្រកួនឈ្លក់ទឹក! សូមចែករំលែកបន្តនិងសាកដាំផង !!

☞☞ វិធីដាំត្រកួនឈ្លក់ទឹក ធ្វើឲ្យត្រកួនស្រួយឆ្ងាញ់! ១- យកត្រួយត្រកួនស្រែ ដាក់តម្រៀបអោយប្រញឹកណែន បញ្ឈរដើមនៅបាតពាងកុំអោយដួល។ ២- ដងទឹកចាក់អោយលិចចុងត្រកួន ហើយយកថង់គ្របពីលើពាង ពីរថ្ងៃពីរយប់ ៣- ពីថ្ងៃក្រោយមក លោកអ្នកនឹងបានផលត្រកួន ជាទីពេញចិត្ត។ សូមជួយចែករំលែកបន្តផងដើម្បីបានត្រកួនហូបឆ្ងាញ់ទាំងអស់គ្នា

១០វិធី បង្កើនភាពឆ្លាតវៃដល់កូន

លោកឪពុកអ្នកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវាងវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ ឆ្នាំនោះ អាចចាត់ទុកថា ជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះ ឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន ដែលមានដូចជា ៖ ១ – ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប ៖ ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូន នឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។ ២ – រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ ៖ ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬមិនទេក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។ ៣ –​ អានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ។ […]