បច្ចេកទេសចិញ្ចឹមកណ្តុរស្រែបែបធម្មជាតិ

១. ប្រភេទកណ្តុរ
ការចិញ្ចឹមកណ្តុរស្រែ កណ្តុរប្រែង ដែលមានអាយុមួយឆ្នាំ នឹងមានរាងតូចរហូតដល់កណ្តាលប្រមាណ
100 -200ក្រាម ដងខ្លួនមានពណ៌ប្រផេះខ្មៅ បរិវេណពោះពណ៌សប្រផេះ
កណ្តុរប្រេងមានទម្ងន់ពី 400-1000 ក្រាម ដងខ្លួនមានពណ៌ប្រផេះ ហើយមានចុងព៌ណទង់ដែង បរិវេណពោះពណ៌សប្រផេះ។


២. ការជ្រើសរើសពូជ
-ជ្រើសរើសកណ្តុរចំនួន 10ក្បាល ដែលមានទម្ងន់ពី 100-200 ក្រាម
-ឈ្មោល4 មេ 6
-ចិញ្ចឹម 5ក្បាលក្នុងពាង 1 គឺ ឈ្មោល 2 មេ 3


-ចាប់ផ្តើមចិញ្ចឹមពីខែ ឧសភា
-ប្រើពាងធំដោយបែងផ្ទៃពាងជាពីរ
-ដាក់ដីក្នុងពាងប្រមាព ¼ ដើម្បីអោយវាកាយរន្ធធ្វើទីកន្លែងរស់នៅ


-ដាក់ចំបើងស្មៅ ដើម្បីវាធ្វើសំបុក
-កណ្តុរដែលយកមកធ្វើពូជមិនត្រូវយកពីសំបុកតែមួយទេ ធ្វើគំរបគ្របពាង ដោយចោះរន្ធតូចៗ ដើម្បីឱ្យមានខ្យល់ចេញចូល និងការពាឆ្មាកុំឱ្យចូលយាយីកណ្តុរ។


៣. ការឱ្យចំណី និងថែទាំ
-យកក្តិលចេកមកហាន់ជាដុំៗប្រមាណមួយថ្នាំងដៃ
-បោះចូលជាចំណី 2-3ដុំ
-ត្រូវយកចេញ ហើយប្តូរថ្មីមួយអាទិត្យម្តង


-ចំណីគួរឱ្យតាមរដូវកាល
-សង្កេតមើលថាតើកណ្តុរចូលចិត្តអ្វី
-ស្រូវជាអាហារគោលអាចដាក់ជាពំនូកៗក្បែររន្ធ


-ឱ្យដំឡូងមីវាស៊ីដូចក្តិលចេកដែរ រួចប្រមូលវត្ថុ ដែលរលួយចេញ
-មួយខែរោយកំបោរសម្តង ដើម្បីកំចាត់មេរោគ
-មុនរោយយកអាហារចេញឱ្យអស់ជាមុន រោយឱ្យសព្វ តែកុំរោយច្រើនពេកទេ កៀរដីត្រឡប់រួចដាក់អាហារតាមធម្មតា។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*