ឯកសារកសិកម្ម

វិធីគ្រៀវឲ្យចេកចេញផ្លែពាក់កណ្តាលដើម

* ការជ្រើសរើសដើមចេក៖ – ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ * វិធីធ្វើ៖ – កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ – ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក – ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ   – យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះនោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ – បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់ – ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។ បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន ជាការដកពិសោធន៍បច្ចេកទេសថ្មីៗ។ […]

វិធីដាំអំពៅឱ្យផ្អែមតាមបែបធម្មជាតិ

បើចង់​ដាំ​អំពៅ​ឲ្យ​វា​ផ្អែម ចាំបាច់​ត្រូវ៖ -​ប្រើ​ផេះ និង​ដី​ដំបូក -ហាម​ប្រើ​ធ្យូង និង​​លាមក​សត្វ​ស្រស់ តែ​អាច​ប្រើ​បាន​នូវ​លាមក​សត្វ​ស្ងួត​ក្រៀម​ងាប់​យូរ​ឆ្នាំ -អំពៅ​​ត្រូវការ​ជី តែ​ពពួក​ផេះ ​ហើយ​និង​ដី​ដំបូក មិន​អាច​យក​អាចម៍​គោ​ មក​ដាំ​ទេ កាលណា​យក​អាចម៍​គោ​យក​មក​ដាំ គឺ​អំពៅ​វានឹងមិនផ្អែម​ទេ គឺ​ផេះ​ដែល​យើង​ដុត​កន្លែង​ណា​​ផ្សេងៗ ឲ្យ​ទៅ​ជា​ផេះ មិន​មែន​ធ្យូង​ទេ -បើ​យើង​ដាក់​អាចម៍​គោ អាចម៍​មាន់ បាន ប៉ុន្តែ​អត់​មិនអាចដាក់វា​​នៅ​ស្រស់​ទេ លុះត្រា​តែ​អាចម៍​គោ អាចម៍ មាន់ ដែល​​ងាប់​តាំង​ពីរ​ឆ្នាំឡើង​ទៅទើប​យក​មក​​​លាយ​ជាមួយ​គ្នា -ការដាំ​អំពៅ​បើ​ដាក់​លាមក​សត្វ​សុទ្ធ គឺ​ដើម​អំពៅ​ពេល​កៀប​យក​ទឹក​មាន​រសជាតិ​​ប្រៃ មិន​មាន​ឱជារស​ផ្អែម​ទេ ប៉ុន្តែ​បើ​ដាក់​ផេះ និង​ដី​ដំបូក […]

តើទឹកដីអីុស្រាអែលកែប្រែពីវាលខ្សាច់ទៅជាដីកសិកម្មបានដោយរបៀបណា?

អ៊ីស្រាអែល ជាប្រទេសដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​មួយ​ក្នុង​លោក និងល្បីល្បាញបំផុតខាងដំណាំកសិកម្ម ប៉ុន្តែបើយើងក្រលែកមកមើលទីតាំងភូមិសាស្ត្រនៃប្រទេសនេះវិញ ឃើញថាដីប្រមាណ៦០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ទាំងមូល​ គឺជា​វាលខ្សាច់ដ៏ធំល្វឹងល្វើយ ហើយមាន​តែ​ផ្ទៃដី​ប្រមាណតែ ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​ដាំដុះ​ដំណាំ​ធ្វើ​កសិកម្មបាន។ តើវាលដ៏ធំល្វឹងល្វើយបែបនេះ អាច​ទៅ​រួច​ទេ​ ដែលជនជ្វីហ្វអាចធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតនៅក្នុងលោកបាន? ជនជាតិជ្វីហ្វអាច​កែប្រែដីខ្សាច់​ឲ្យ​ទៅ​ជា​ដី​ដែល​អំណោយផល​ដល់​កសិកម្ម​លើស​៣​ដង​នៃ​ដី​ដែល​មិន​អំណោយផល​ពី​មុន ហើយថែម​ទាំង​មាន​សមត្ថភាព​អាច​ផលិត​ ផលិតផល​អាហារ​ដោយ​ខ្លួនឯង​បាន​រហូត​ដល់​ទៅ​៩៥​ភាគរយឯណោះ។ វាដូចជាអច្ឆរិយៈពេកហើយ ប៉ុន្តែ​សម្រាប់ជនជាតិអ៊ីស្រាអែលអាចធ្វើបាន បើមិនដូចនោះទេ ​កេរ្តិ៍ឈ្មោះ​របស់​ជនជាតិ​ជ្វីហ្វ​មិន​បាន​រីក​សាយភាយ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដែរ ក្នុងគម្ពីររបស់ជនជាតិនេះ គ្មានទេពាក្យថា​ “មិនអាច​ ទៅមិនរួច ធ្វើមិនកើត” ។ ហេតុអ្វីជនជាតិជ្វីហ្វធ្វើរឿងដ៏អស្ចារ្យនេះបាន? បើក្រឡែកទៅមើលសណ្ឋាន​ដី​ គឺជា​វាលខ្សាច់ដ៏ធំល្វឹងល្វើយ​ អាច​ការ​បញ្ជាក់​ថា ប្រជាជននៅ​ក្នុង​ទឹកដី​នេះ​មិន​មាន​ធនធាន​ធម្មជាតិ​ […]

ការបំបៅមែកស្វាយដោយប្រើឫសជំនួយ

ប្រជាកសិករយើងតែងតែប្រើវិធីបំបៅរុក្ខជាតិហូបផ្លែដូចជា ស្វាយ ល្មុត ធុរេន ដើម្បីបង្កាត់ពូជរុក្ខជាតិជំនួសការយកកូន ឬគ្រាប់ទៅដាំ ក៏ព្រោះតែវិធីបំបៅហើយយកទៅដាំបែបនេះ វាទទួលបានលទ្ធផលល្អ និងរហ័សជាងការយកកូនតូចៗ ឬយកគ្រាប់ទៅដាំ។ * សម្ភារៈត្រូវមាន៖ កូនកាំបិតស្រួច ឫសស្វាយ ដើមស្វាយដែលធ្លាប់ផ្លែមានសុខភាពល្អ និងផ្លែបានច្រើន ខ្សែប្លាស្ទិចសម្រាប់រុំ ថង់ដាក់ល្បាយស្រកីដូង លាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។ * វិធីធ្វើ៖ – ជ្រើសរើសមែនដែលល្អទំហំប្រមាណប៉ុនកដៃ – យកកាំបិតចិតសំបកមែកនោះជុំវិញប្រមាណ ៤កន្លែង ដោយចិតយកទំហំធំជាងឫសបន្តិច – ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ […]

វិធីធ្វើជីកំប៉ុសគោក និងជីកំប៉ុសទឹក ធ្វើឱ្យទាំងដីដាំដំណាំល្អ មិនខូច ហើយដំណាំធំធាត់ល្អ ជំនួយឲ្យផ្លែផ្អែមឆ្ញាញ់!

១. ជីកំប៉ុសគោក (សម្រាប់ដាក់ទ្រាប់បាតរង) ក. ធាតុផ្សំ បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុសដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន៖ -លាមកគោ/ក្របីពុកផុយ ១ភាគ -ផេះអង្កាម/ធ្យូងអង្កាម ០,៥០ភាគ -កំបោរស ០,៥០ភាគ -ទឹកធម្មតា ១០លីត្រ -មេជី ១០សេសេ -ស្កររងូរ ១០សេសេ -ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។ ឧទាហរណ៍ៈ -លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម -ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម -កំបោរស ៥ គីឡូក្រាម។ ខ. […]

វិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ ចំណាយអស់តិច តែចំណេញច្រើន!

តោះទៅស្វែងយល់អំពីវិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិ ចំណាយអស់តិច តែចំណេញច្រើន! និងជួយចែករំលែកបន្តដល់ប្រជាកសិករយើងឱ្យបានដឹងផង ១. វត្ថុធាតុដើម៖ -ដើមចេក១០គីឡូ -ត្រកួន១០គីឡូ -អំបិលក្រួស -ស្ករត្នោត២ខាំកន្លះ -ទឹកស្អាត២លីត្រ។ ២. វិធីធ្វើ៖ -លាយចូលគ្នា រួចផ្អាប់ទុក១អាទិត្យ ទើបយកមកឲ្យជ្រូកស៊ី។ **ពេលលាយឲ្យវាស៊ី -ត្រូវយកចំណីដែលផ្អាប់ខាងលើ លាយជាមួយចំណីជ្រូក២ចាន កន្ទក់សមល្មម ម្សៅល្មៀត ម្សៅពន្លៃ ម្សៅដើមបណ្តូលពេជ្រ ដាក់១ស្លាព្រាក្នុងមួយមុខៗ វាជួយបង្ការជំងឺ និងជួយបណ្តេញសត្វល្អិត ដែលមករំខានសត្វចិញ្ចឹមរបស់យើង -លាយទឹកសើមល្មម -បរិមាណចំណីត្រូវសមស្របតាមជ្រូកអាចស៊ីឆ្អែត អាចប្រើសម្រាប់ជ្រូក១០គីឡូឡើងទៅ៕ […]

មុខងារ និងសារៈសំខាន់នៃ N.P.K ក្នុងវិស័យកសិកម្ម

N.P.K ជាធាតុគីមីសំខាន់ៗសំរាប់ការលូតលាស់របស់ដំណាំ។ -N= Nitrogen នីត្រូសែន  ឬអាសូត -P= Phosphorus ផូស្វ័រ -K= Potassium ប៉ូតាស្យូម ១. មុខងារ និង​សារៈសំខាន់​នៃ N.P.K ក​- មុខងារ​របស់​អាសូត N: អាហារ​បំរុង​ដើម ស្លឹក និង​មែក​ – ជួយ​ធ្វើអោយ​ដើម និង​ស្លឹក​រុក្ខជាតិ​ដុះ​លូតលាស់​បានល្អ ហើយ​ឆាប់រហ័ស និង​ផ្តល់​ទិន្នផល​ខ្ពស់ – ចំពោះ​ស្រូវ​ធ្វើ​អោយ​បែក​គុម្ព​ច្រើន (​ការប្រើ​ច្រើន​ចំពោះ​ពូជស្រូវ​ក្នុងស្រុក​ធ្វើអោយ​ដើម​ខ្ពស់​ត្រូវ​ទ្រោប […]

វិធីធ្វើល្បាយសម្រាប់បណ្តុះកូនដំណាំគ្រប់ប្រភេទ កូនដុះល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ គ្មានសត្អល្អិតចង្រៃ

វិធីធ្វើល្បាយសម្រាប់បណ្តុះកូនដំណាំគ្រប់ប្រភេទ កូនដុះល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ គ្មានសត្អល្អិតចង្រៃការលាយល្បាយដីបានល្អ ធ្វើឱ្យកូនដំណាំយើងដុះបានល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ ហើយគ្មានសត្អល្អិតចង្រៃ រួមជាមួយការថែទាំល្អ នោះបងប្អូនកសិករនឹងទទួលបានដំណាំទិន្នផលខ្ពស់មិនខាន។ សូមចូលរួមអនុវត្តសាកល្បងទាំងអស់គ្នា សង្ឃឹមថាបងប្អូនកសិករនឹងទទួលបានទិន្នផលដំណាំខ្ពស់ល្អ វត្ថុធាតុដើម៖ -ធ្យូងអង្កាមត្រាំទឹក២យប់ ២ភាគ -លាមកគោម៉ដ្ឋ ហើយស្ងួត ២ភាគ -ដីតំបូកម៉ដ្ឋ ១ភាគ វិធីធ្វើ៖ -ច្របល់ចូលគ្នាសពល្អ រួចចំហុយរយៈពេលមួយម៉ោង ឬរហូតដីហុយផ្សែង លើកវាចុះ ទុកអោយត្រជាក់ យើងអាចបណ្តុះកូនបាន។ […]

វិធីផលិតប្រេងឆាពីដូងដោយខ្លួនឯង

នេះជាវិធីសាស្ត្រមួយយ៉ាងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។ ខាងក្រោមជារបៀបនៃការធ្វើប្រេងឆាដោយខ្លួនឯង ដែលរោងចក្រផលិតប្រេងឆានៅបរទេសសម្រាប់នាំចេញទៅលក់នៅប្រទេសផ្សេងៗ ។ វត្ថុធាតុដើមត្រូវការ : ដូងទុំ អំបិល ទឹក ។   វិធីធ្វើ : ១- កោសដូងទុំចំនួន 5Kg (សាច់ដូងដែលកោសរួច) ថ្លឹងឲ្យគ្រប់ចំនួន ២- ច្របាច់យកខ្ទិះពីសាច់ដូងដែលកោសរួចនេះ ។ នេះគឺជាក្បាលខ្ទិះពេលធ្វើរួចសូមទុកវាមួយអន្លើ ។ ៣- កាកដូងដែលសល់ពីការច្របាច់យកក្បាលខ្ទិះត្រូវថ្លឹងជាថ្មី ។ យកចំនួនទឹក ១លីត្រ ស្មើកាកដូងនេះ 1Kg […]

វិធីងាយៗកំចាត់ចៃ ឬកណ្តាំរោមផ្លែដំណាំ

រកបានហើយ វិធីងាយៗកំចាត់ចៃ ឬកណ្តាំរោមផ្លែដំណាំ! ខាងក្រោមជាវិធីកំចាត់មានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើថ្នាំពុល! ជួយចែករំលែកបន្តជាចំណេះដឹង! វិធីធ្វើ៖ យកប្រេងឆា ៣ស្លាបព្រាបាយ សាប៊ូម្សៅ ៣ស្លាបព្រាបាយ លាយជាមួយទឺក ១០លីត្រ អាចបាញ់កំចាត់ចៃនេះបានដោយមិនចាំបាច់ប្រើថ្នាំពុល បាញ់ក្នុង១ថ្ងៃម្តងរហូតវាបាត់អស់។ សម្រួលដោយ៖ អ៊ាង សុផល្លែត