ការចិញ្ចឹមជ្រូកមេ ១. របៀបជ្រើសរើសពូជជ្រូក ពូជជ្រូកដែលលោកពូទិញមកជាពូជជ្រូក មេថៃ ដោយទិញមកពីភូមិជិតខាង គឺភូមិធំថ្មី ។ ក្នុងការទិញនេះគាត់ជ្រើសរើសយកជ្រូកញីដែល មានលក្ខណៈដូចខាងក្រោម: – សុខភាពល្អ – ជើងមាំ និងខ្ពស់ល្មម – មានដោះច្រើន និងមិនខ្វាក់ – ខ្នងមាំ រាងកោង ស្មាទូលាយ លក្ខណៈពិសេសរបស់ជ្រូកនេះ គឺមានត្រចៀកធំ និងចិញ្ចឹមបានឆាប់ធំ ។ ២. ទ្រុង កន្លែងសង់ទ្រុង គឺនៅជាយភូមិចំងាយពីផ្ទះប្រហែល […]
ឯកសារកសិកម្ម
ការធ្វើជីកំប៉ុសជំនួយអោយផ្លែផ្អែម
*ធាតុផ្សំ -ក្បាលត្រី (សំណល់ត្រី) 3គក -ស្ករងូ 1គក -ជី EM 0.5លីត្រ -ទឹក 10លីត្រ *វិធីធ្វើ -ដាក់ធុង ឬពាង ក្នុងម្លប់ -ដាក់ធាតផ្សំក្នុងធុង ឬពាង -កូរល្បាយ3ថ្ងៃម្តង -ទុកយ៉ាងតិច7ខែ អាចយកទៅប្រើបាន *វិធីប្រើ -យកល្បាយ1លីត្រ លាយទឹក100លីត្រ -បាញ់តាមគល់ដំណាំឈើហូបផ្លែ៕ សម្រួលអត្ថបទៈ អ៊ាង សុផល្លែត អត្ថបទល្អបន្ថែម៖ វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន […]
ធ្វើដូចម្តេចដើម្បីបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង?
ដើម្បីទទួលបានសំណាបថ្លោសល្អសម្រាប់់យកទៅស្ទូង សូមណែនាំអោយកសិករសាកល្បងអនុវត្តតាម បច្ចេកទេសទាំង ៩ ដូចខាងក្រោមៈ ១. រើសយកតែគ្រាប់ពេញសុទ្ឋល្អទៅសាបដោយរើសចេញនូវគ្រាប់ដែលមានពណ៌ និងរាងខុសធម្មតាចោល ។ កសិករអាចត្រូវចំណាយពេលច្រើនបន្តិចមែន តែការប្រើពូជសុទ្ឋល្អ នាំអោយកសិករទទួលបានផលច្រើន ហើយលក់ស្រូវបានថ្លៃទៀតផង ។ ២. យកគ្រាប់ដែលរើសហើយ ទៅត្រាំជាមួយទឹកមានជាតិស្តៅ (ទឹកដែលត្រាំជាមួយគ្រាប់សំបកឬស្លឹកស្តៅ) ដើម្បីជួយការពារគ្រាប់ពីការបំផ្លាញ ពីសត្វល្អិតផ្សេងៗ ។ ៣. រៀបចំថ្នាលសំណាបគោក ដូចរងស្ពៃ ដើម្បីជៀសវាងកុំអោយសំណាបលិចទឹក ដែលនាំឱ្យវាលូតរាងវែង (លូតតែកំពស់តែមិនសូវរីកទទឹង) ។ ៤. ប្រើជីកំប៉ុស […]
វិធីបង្កាត់ពូជទាកាប៉ាជាមួយទាសាច់
ពូជទាបង្កាត់រវាងទាកាប៉ាជាមួយទាសាច់ មានអត្ថប្រយោជន៍ច្រើន ព្រោះវាបានបង្កើតពូជទាមួយថ្មី ដែលមានលក្ខណៈពិសេសដូចខាង ក្រោមនេះ : – វាធំលូតលាស់លឿនជាងទាកាប៉ាពូជសុទ្ធ ឬពូជទាធម្មតា ប្រើពេលចិញ្ចឹមខ្លី ឆាប់បានលក់ – វាមានសាច់ឆ្ងាញ់ជាងទាកាប៉ា និងទាសាច់ធម្មតា មានខ្លាញ់តិចជាង – ទម្ងន់រវាងទាឈ្មោល និងទាញីខុសគ្នាតិចតួច – ទាំងទាឈ្មោល និងទាញី អាចយកមកបំប៉នឲ្យឆាប់ធាត់ ដើម្បីបង្កើនចំណូលឲ្យបានច្រើនជាងធម្មតា ១- ការបង្កាត់ពូជតាមបែបធម្មតា បើយើងប្រើពូជទាកាប៉ាឈ្មោលមកបង្កាត់ជាមួយទាសាច់ញី យើងអាចបង្កាត់ក្នុងម្តងបានតែចំនួនបួនទៅប្រាំក្បាលតែប៉ុណ្ណោះ នេះបើយើងបង្កាត់វាតាមបែបធម្មជាតិ ដោយឲ្យទាកាប៉ាឈ្មោលជាន់ទាសាច់ញី (ទាស) […]
វិធីកម្ចាត់ដង្កូវមេអំបៅដោយប្រើស្លឹកគ្រៃ
១.សមាសធាតុប្រឆាំងនឹងសត្វល្អិត ប្រេង ដែលចម្រាញ់ចេញពីដើម និង ស្លឹកគ្រៃមានផ្ទុកសមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែលអាចបណ្ដេញ សម្លាប់សត្វល្អិត និង មីក្រុបបង្កជំងឺលើរុក្ខជាតិ។ ២.ផ្នែកប្រើប្រាស់ – គល់ – ស្លឹក ៣.វិធីផ្សំ និង វិធីប្រើប្រាស់ – ចិញ្ច្រាំ ឬ បុកស្លឹកគ្រៃតាមបរិមាណដែលចង់បានឲ្យម៉ដ្ឋល្អ – ត្រាំស្លឹកគ្រៃ ដែលបុករួចក្នុងទឹក ក្នុងបរិមាណ ២៥ ក្រាម÷ […]
កម្រិត PH របស់ដី និងការកែប្រែកម្រិតPH ដីដើម្បីសមស្របតាមដំណាំដែលយើងដាំ
អ្នកដាំដំណាំគ្រប់ប្រភេទត្រូវតែចេះកែដីឲ្យមានកម្រិត PH មួយស្របតាមដំណាំត្រូវដាំនោះទើបយើងបានទទួលផលល្អ ពាក្យថា PH គឺជាពាក្យកាត់សង្ខេប ពាក្យពេញរបស់វាគឺ Potential Hydrogen។ -ដីដាំដំណាំគួរត្រូវបានយកចិត្តទុកដាក់ទៅលើកម្រិត PH របស់វានៅរាល់ពេលមុនដាំដំណាំណាមួយ ទោះជាដំណាំអ្វីក៏ដោយចុះ គឺចាំបាច់ណាស់ត្រូវវាស់រកកម្រិត PH របស់វាឲ្យដឹងមុនសិន ។ -ដំណាំណាមួយដែលត្រូវយកមកដាំ យើងគួរដឹងជាមុនសិនថា តើដំណាំនោះត្រូវការ PH របស់ដីក្នុងកម្រិតណា? ឯដីដែលយើងបម្រុងយកដំណាំនោះមកដាំមាន PH កម្រិតណាដែរ។ ប្រការដែលយើងដឹងបានពីកម្រិត PH របស់ជាមុន មុនពេលយកដំណាំមកដាំ គឺជាការតម្រូវមួយរបស់ប្រភេទដំណាំ […]
(មានវីដេអូ) បច្ចេកទេសដាំខ្ទឹមយកស្លឹកដោយខ្លួនឯង
សូមជួយស៊ែរដើម្បីជាព័ត៌មាន និងចំណេះដឹងទាំងអស់គ្នាផង! សម្ភារៈ ៖ -ថាសដាក់ស៊ុតក្រដាស -មើមខ្ទឹម(ខ្ទឹមសក៏បាន ខ្ទឹមក្រហមក៏បាន)។ *អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត* វីធីធ្វើ៖ -ជ្រើសរើសពូជមើមខ្ទឹមដែលធំ និងល្អ -ចោះរន្ធថាសស៊ុត ៤ ទៅ ៥សន្លឹក -បង្គរថាសដាក់ស៊ុតទាំងនោះលើគ្នា -ដាក់ដីចូលបន្តិច -ដាក់មើមខ្ទឹមក្នុងថាសស៊ុតនោះ -ស្រោចទឹក។ ត្រូវស្រោចរាល់ថ្ងៃ ពេលព្រឹក និងល្ងាច។ រយៈពេលមួយអាទិត្យស្លឹកខ្ទឹមនឹងដុះមកហើយ។ *ចំណាំ៖ដំណាំខ្ទឹមត្រូវការខ្យល់ សំណើម និងពន្លឺព្រះអាទិត្យ ដូច្នេះ […]
ការទំលាក់ព្រូនមាន់ដោយប្រើគ្រាប់កន្ធំថេត
* តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យមានរោគសញ្ញាដូចខាងក្រោម : – មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម – រោមមាន់រាងស្រអាប់ – មាន់មិនសូវរហ័សរហួនស្វែងរកចំណី – មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់ – នៅក្នុងលាមក គេសង្កេតឃើញមានព្រូន ។ * ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម : – ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ – ចំពោះកូនមាន់ផឹក […]
បច្ចេកទេសដាំដំណាំស្វាយចន្ទី និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ!
១. ការដាំ និងការរៀបចំរណ្តៅដាំ ក្នុងការដាំស្វាយចន្ទីនេះត្រូវដាំនៅលើដីព្រៃ ឬដីចំការ។ ក្រោយពីរានរួច កាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ។ នៅក្នុងរណ្តៅដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ)។ ជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ។ ក្រោយពីជីករណ្តៅហើយ យកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង ឬអាចបណ្តុះកូនពូជជាមុនរឹតតែល្អ។ – របៀបផ្សំជីកំប៉ុស្ត៍ទឹក ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។ […]
អាវុធកំចាត់ស្មៅ និងគ្រាប់ស្មៅតាមបែបធម្មជាតិ មានប្រសិទ្ធភាពពិតៗ!!
ខាងក្រោមនេះជាវិធីធ្វើអាវុធកំចាត់ស្មៅ ដែលមានធាតុផ្សំងាយស្រួលរកបំផុត : ១- តារាងធាតុផ្សំ -កូនចេកមានកំពស់មិនលើស ១ម៉ែត្រ ៣ គីឡូក្រាម -កាកស្ករ ១ គីឡូក្រាម ២- វិធីធ្វើ -យកកូនចេកកាត់ជាកង់ៗមានប្រវែងពី ១០ ទៅ ២០ សង់ទីម៉ែត្រ រួចពុះជា ៤ ទៅ ៥ចំរៀក -យកកាកស្ករច្របល់ រឺប្រឡាក់ ជាមួយចំរៀកកូនចេកទាំងនោះអោយសព្វល្អ -ដាក់ចូលក្នុងធុងបិទជិត ផ្អាប់ទុករយៈពេល ៧ […]