ប្រើទឹកសាប៊ូលាងចានចំនួន ៥ស្លាបព្រាបាយ លាយទឹក ២លីត្រកូរឲ្យសព្វល្អ រួចអនុវត្តន៍ដូចក្នុងរូប បន្ទាប់មកបើកឧបករណ៏ ដូចនេះឌួង និងដង្កូវចេញមកងាប់នៅលើដីតែម្តង! ប្រភពពី៖ បេះដូង កសិករខ្មែរ
ឯកសារកសិកម្ម
បច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី
កុលាប គឺជារុក្ខជាតិមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើនសម្រាប់បំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ គេសង្កេតឃើញថា ប្រជាជនទូទៅ ច្រើននិយមយកផ្កាកុលាបដើម្បីតាំងលំអក្នុងគេហដ្ឋាន ទីកន្លែងសំខាន់ៗ ពិសេសក្នុងកម្មវិធីធំៗ ដើម្បីជួយបង្កើនសម្រស់សោភ័ណភាពគួរជាទីគយគន់ និងទាក់ទាញអារម្មណ៍។ – វិធីដាំ៖ ការដាំក្នុងផើងអាចទទួលបានផលល្អជាងដាំលើដី ឬវិធីផ្សេងទៀត បើទោះជាអាកាសធាតុក្តៅខ្លាំង ឬត្រជាក់ខ្លាំងក៏ដោយ។ លើសពីនេះ ដើម្បីងាយស្រួលលក់ដុំ ឬលក់រាយទៅឲ្យអតិថិជនដែលមានតម្រូវការ។ មុនដាំត្រូវលាយដីជាមួយជីកំប៉ុសដែលមានវត្ថុធាតុដើមផ្សំចេញពីជីអង្កាម ស្លឹកឈើ និងស្មៅដែលងាយរលួយ។ បន្ទាប់មកយកដើមផ្កាកុលាបដែលបានផ្សាំអាយុ ១ខែ យកទៅដាំក្នុងជាលឫស្សីដែលបានរៀបចំដីរួចនោះ។ ពេលដាក់ដាំក្នុងជាលឫស្សី ត្រូវជីករណ្តៅជម្រៅ ៥សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែងកន្លះម៉ែត្រ។ ក្នុងមួយជាលឫស្សី […]
វិធីធ្វើកេសស្នោរ ដើម្បីដាំបន្លែធម្មជាតិលើទឹកបានដោយខ្លួនឯង
វិធីធ្វើកេសស្នោរ ដើម្បីដាំបន្លែធម្មជាតិលើទឹកបានដោយខ្លួនឯង។ រូបភាពដកស្រង់ពី៖ hilight kapook ចំណាំ៖ គេប្រើជី AB កម្រិតលាយគឺ ជី 5cc លាយជាមួយទឹក 200cc។ យើងអាចប្រើជីសរីរាង្គ៖ នោះគឺយកអាចន៍ប្រជៀវចំនួន ៥គ.ក្រ លាយជាមួយទឹកចំនួន ២០០០ ល. (រួចកូឱ្យសព្វុ) ឬតាមសមាមាត្រនេះ។ សម្រួលដោយ៖ អ៊ាង សុផល្លែត
វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ
* ធាតុផ្សំ៖ – សណ្តែកសៀង ១គីឡូក្រាម – សំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម – ស្ករងូ ៣គីឡូក្រាម – ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ) – ទឹកដូង ១០លីត្រ – ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។ របៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ […]
របៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ
នៅពេលដែលរដូវរាំងស្ងួតអូសបន្លាយយូរខែ ដំណាំស្រូវតែងតែសំបូរសត្វល្អិតយាយី។ កសិករជាច្រើននាំគ្នាទិញថ្នាំគីមីមកបាញ់សម្លាប់សត្វទាំងនោះចេញពីដើមស្រូវ ប៉ុន្តែសារធាតុគីមីនោះធ្វើឲ្យប៉ះពាល់ច្រើនដល់ជីវចម្រុះក្នុងដីនិងសត្វមានប្រយោជន៍ការពារស្រូវ និងបង្កកំណើតស្រូវ។ ដើម្បីឲ្យដីស្រែល្អមានជីវចម្រុះសត្វល្អិតមានប្រយោជន៍និងជួយការពារដើមស្រូវកសិករគួរប្ដូរទៅប្រើថ្នាំពុលធម្មជាតិជំនួសវិញ។ ជារឿយៗកសិករតែងតែជួបការលំបាកដោយសារសត្វល្អិតបំផ្លាញស្រូវក្នុងស្រែ នារដូវវស្សាជាពិសេសក្នុងពេលដែលអាកាសធាតុផ្លាស់ប្ដូរធ្វើអោយតំបន់ធ្វើស្រែមួយចំនួនខ្វះទឹកនិងស្រែតាមតំបន់មាត់ទន្លេមួយចំនួនត្រូវទឹកជន់លិច។ ដូច្នេះ សូមបង្ហាញជូនពីរបៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ ឱ្យបានដឹង និងសូមអនុវត្តទាំងអស់គ្នាព្រោះវាពិតជាមានប្រសិទ្ធភាពណាស់! គ្រឿងផ្សំ៖ -សំបកស្តៅ ១គីឡូ -មើមល្មៀត ២ខាំ -មើមខ្ទឹមស ២ខាំ […]
បច្ចេកទេសផ្សាំបណ្តុះកូនអំពៅសម្រាប់យកទៅដាំបានទិន្នផលខ្ពស់ និងដើមស្មើគ្នាល្អ!
* វិធីធ្វើ៖ – កាត់យកភ្នែកពូជអពំពៅដោយទុកសាច់ប្រវែងប្រមាណ២សម សងខាងភ្នែករបស់វា – ជ្រើសរើសយកភ្នែកពូជណាដែលមានពន្លកល្អ មិនល្អុយ ឬមានជម្ងឺ – លាយដីមានជីវជាតិ ជីកំប៉ុស្ត អង្កាមដុត ដាក់ក្នុងថង់ខ្មៅរួចដាក់អំពៅបណ្តុះ។ * អត្ថប្រយោជន៍៖ – អាចឲ្យយើងបានកូនពូជអំពៅដែលលូតលាស់ល្អសម្រាប់យកទៅដាំមានដំណុះល្អ១០០% បានទិន្នផលខ្ពស់តាមការចង់បាន – បើយើងកាប់ហើយដាំតែម្តងនោះ វានឹងមានអំពៅខ្លះវាស្អុយ ហើយដុះមិនគ្រប់ចំនួនដែលយើងចង់បាន ដែលបានទិន្នផលតិច – បណ្តុះបានរយៈពេល២០ថ្ងៃយើងអាចយកទៅដាំបាន។ អត្ថបទ៖ អ៊ាង សុផល្លែត អត្ថប្រយោជន៍នៃទឹកអំពៅចំពោះសុខភាព! […]
វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ និងរៀនផលិតចំណីសត្វដោយខ្លួនឯង
វិធីសាស្រ្តក្នុងការការពារ និងថែទាំសុខភាពរបស់សត្វចំពោះបញ្ហាការប្រែប្រួសអាកាសធាតុ៖ ១ – ម្ចាស់សត្វត្រូវធ្វើយ៉ាងណា ត្រូវជួយសំរួលឱ្យបរិយាកាសនៅក្នុងទ្រុងមានភាពសមរម្យទៅតាមតំរូវការរបស់សត្វដែលអាចឱ្យសត្វរស់នៅបាន។ ការងារទាំងនោះរួមមាន៖ ក- ត្រូវបាញ់ទឹកក្នុងទ្រុង (ជ្រូក) ឬ បាញ់ទឹកលើដំបូលរោង (ទាំងបក្សី និងជ្រូក)។ ខ- ត្រូវបង្កើនការផ្តល់ទឹកឱ្យបានច្រើនជាងមុន និងត្រូវឱ្យវាផឹកទឹកឱ្យបានច្រើនដើម្បីអាចកាត់បន្ថយការកើនឡើងកំដៅក្នុងខ្លួន បញ្ហាដង្ហក់ ឬការប្រកាច់។ គ- ចំពោះជ្រូកបើសិនជាអាចត្រូវមានកន្លែងលេងទឹក ឬដេកត្រាំ គ៏អាចជួយកាត់បន្ថយបានដែរ។ ឃ- បើទ្រុងមានការបិទបាំងជិតដោយគ្មានប្រព័ន្ធធ្វើឱ្យត្រជាក់ នៅក្នុងទ្រុងនោះទេ ម្ចាស់សត្វត្រូវបើកវាចេញ ឬធ្វើយ៉ាងណាឱ្យមានខ្យល់បានចូលខ្លះ ដើម្បីអាចជួយសំរួល និងអាចកាត់បន្ថយកំដៅបានខ្លះ។ […]
(Video) ប៊ីចេង + ស្កររងូអំពៅ + ទឹក អាចបង្កើនទិន្នផលដំណាំហូបផ្លែបានខ្ពស់
លទ្ឋផលស្កររងូផ្សំជាមួយបុីចេង និងទឹកដោយលោក Marco Tra។ លោក Marco Tra បានប្រាប់ផេករបស់យើងថាគាត់បានសាកល្បងប្រើប្រាស់រូបមន្តផ្សំខាងលើនេះហើយ ហើយគាត់ថាលទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម និងស្វាយ។ បើនិយាយពីស្វាយវិញ គឺល្អណាស់ វាចេញផ្កាច្រើន ចំនែកឯទទឹមពីដំបូងគឺរោយស្លឹកក្រោយមកទើបចេញផ្កាច្រើន។ គាត់ថាចូរបាញ់វា៣ ទៅ៧ថ្ងៃម្តង។ គាត់ក៏មានប្រសាន៍បន្តទៀតថារូបមន្តនេះមិនអាចប្រើលើដំណាំល្ហុងបាននោះទេ ព្រោះល្ហុងគាត់បានងាប់នៅពេលគាត់ប្រើ។ *ធាតុផ្សំ៖ – ប៊ីចេង មួយស្លាបព្រាកាហ្វេ – ស្កររងូ ១ស្លាបព្រាកាហ្វេ – ទឹកធម្មតា ១លីត្រ ប្រសិនបើបងប្អូនត្រូវការស្កររងូអំពៅសុទ្ឋ […]
វិធីធ្វើមេជីពីធម្មជាតិ សំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំ
មេជីពីធម្មជាតិនេះ អាចប្រើសំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំយើងផងដែរ។ រូបមន្ត : -ផ្លែញចំនួន ៣ kg -យកស្ករ រងូ ឬ ស្ករត្នោតចំនួន ៣លីត្រ ឬ ៣ kg វិធីធ្វើ : -យកផ្លែញលាងទឹកអោយស្អាត -ហាន់ចំណិតស្តើងតូច យកស្កររងូពាក់កណ្តាលមកច្របល់ចូលអោយសព្វ ហើយដាក់ចូលទៅក្នុងធុង ចំណែកស្ករ រងូដែលនៅសល់ ចាក់ពីលើ រួចគ្របបិតដោយប្រើក្រដាស និងចងកៅស៊ូការពារការសាយភាយឧស្ម័នដែលវានឹង ចេញមក […]
វិធីងាយៗសំរាប់ទុកគ្រាប់ពូជដំណាំអោយនៅបានយូរមិនខូច(វីដេអូ)
ខាងក្រោមជាវិធីងាយៗដែលបងប្អូនយើងអាចធ្វើបាន គឺវិធីទុកគ្រាប់ពូជដំណាំរបស់យើងអោយនៅបានយូរមិនខូច។ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ វីដេអូ ប្រភពវិដេអូ៖ Vuthy ka sy kor