វិធីធ្វើល្បាយសម្រាប់បណ្តុះកូនដំណាំគ្រប់ប្រភេទ កូនដុះល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ គ្មានសត្អល្អិតចង្រៃ

វិធីធ្វើល្បាយសម្រាប់បណ្តុះកូនដំណាំគ្រប់ប្រភេទ កូនដុះល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ គ្មានសត្អល្អិតចង្រៃការលាយល្បាយដីបានល្អ ធ្វើឱ្យកូនដំណាំយើងដុះបានល្អ ស្រុះគ្នា មិនមានស្មៅ សុខភាពល្អ ហើយគ្មានសត្អល្អិតចង្រៃ រួមជាមួយការថែទាំល្អ នោះបងប្អូនកសិករនឹងទទួលបានដំណាំទិន្នផលខ្ពស់មិនខាន។
សូមចូលរួមអនុវត្តសាកល្បងទាំងអស់គ្នា សង្ឃឹមថាបងប្អូនកសិករនឹងទទួលបានទិន្នផលដំណាំខ្ពស់ល្អ
វត្ថុធាតុដើម៖
-ធ្យូងអង្កាមត្រាំទឹក២យប់ ២ភាគ
-លាមកគោម៉ដ្ឋ ហើយស្ងួត ២ភាគ
-ដីតំបូកម៉ដ្ឋ ១ភាគ
វិធីធ្វើ៖
-ច្របល់ចូលគ្នាសពល្អ រួចចំហុយរយៈពេលមួយម៉ោង ឬរហូតដីហុយផ្សែង លើកវាចុះ ទុកអោយត្រជាក់ យើងអាចបណ្តុះកូនបាន។
ប្រភពៈ តែម សម្បត្តិ

អត្ថបទល្អៗបន្ថែម៖ វិធីជួយជំរុញចេកឱ្យផ្លែពាក់កណ្តាលដើម

* ការជ្រើសរើសដើមចេក៖
– ជ្រើសរើសដើមចេកដែលមានអាយុពី ៧-៨ ខែ។
* វិធីធ្វើ៖
– កំណត់យកកំពស់ប្រមាណ ១,៦ម៉ែត្រ
– ទំហំដែលត្រូវចោះ មុខទទឹងប្រវែង ១តឹក និងកម្ពស់ប្រមាណ ១,៥តឹក
– ធ្វើការកាត់ចោះរហូតដល់ស្នូលកណ្តាល រួចកាត់ស្នូលនោះចេញ


– យកបន្ទះជ័រប្លាស្ទិចបិទផ្នែកខាងលើនៃប្រលោះ
នោះដើម្បីកុំឲ្យបណ្តូលវាចាក់បន្តទៅខាងលើ
– បាញ់ទឹកជីលាមកសត្វម្តងជារៀងរាល់ថ្ងៃដើម្បីជំនួយការលូតលាស់


– ពេលបណ្តូលចាប់ផ្តើមដុះចេញមកត្រូវពិនិត្យមើលឲ្យប្រាកដថាស្នូលរបស់វាងាកចេញមកខាងក្រៅ។
បងប្អូនអាចសាកល្បងវិធីនេះទៅលើដើមចេក ១ឬ២ដើមសិន បើបានលទ្ធផលល្អអាចអនុវត្តក្នុងបរិមាណច្រើនបាន ព្រោះមានកសិករដាំចេកមួយចំនួនទទួលបានការជោគជ័យក្នុងការធ្វើបែបនេះ។


អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*