វិធីធ្វើ៖ – យកត្រគួន៥ចាន កន្ទក់៥ចាន ត្រីស្ងោរ៥ចាន កំពឹស២ចាន កាកដូង៣ចាន ចុងឣង្ករ៥ចាន មេជីចេក១ដបកន្លះលីត្រ។ បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ។ – លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង។ * វិធីធ្វើមេជីចេក៖ – ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ – យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក – ចាក់ចូលផុង […]
ឯកសារកសិកម្ម
បច្ចេកទេសចិញ្ចឹមកំពិស និងខ្ចៅក្នុងលូជាមួយគ្នា
អ្នកខិតខំសង្វាតធ្វើនឹងទទួលបានផលប្រយោជន៍! ជួយចែករំលែកបន្តជាប្រយោជន៍! មិនត្រូវការទីកន្លែងធំទូលាយក៏យើងអាចចិញ្ចឹមបាន ងាយស្រួលធ្វើជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូល។ * ការរៀបចំកន្លែងចិញ្ចឹម៖ – រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ – អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក – ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ក៏កំប្លោក និងស្លឹកដូងមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន និងជួយបង្កើតចំណី ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ – ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ) […]
(Video) ទំពាំងយក្ស
ខាងក្រោមជាកម្រងរូបភាព និងវីដេអូនៃទំពាំងយក្សដែលសឹងមិនគួរឱ្យជឿថាពិតជាមានពិតមែនសោះ! ចែកគ្នាមើលផង វីដេអូ រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត
បច្ចេកទេសចិញ្ចឹមកង្កែបក្នុងតង់កៅស៊ូ
ការចិញ្ចឹមកង្កែបក្នុងអាងដោយប្រើតង់កៅស៊ូជារបៀបចិញ្ចឹមមួយថ្មី ងាយស្រួលក្នុងការថែទាំ និងគ្រប់គ្រង។ មិនសូវត្រូវការកន្លែងធំ និងទឹកច្រើនទេ ដែលសមស្របសម្រាប់អ្នកចង់ចិញ្ចឹម ដែលមានដីតូច គ្រាន់តែមានអណ្តូងមួយ ឬស្រះទឹកតូចល្មមប៉ុណ្ណោះ។ ១. ការសាងសង់អាង -ទំហំអាងសមស្រប គឺពី ២ ទៅ ៥០ម៉ែត្រការ៉េ (បាត) -កម្ពស់អាង ៨០ សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ -ក្រាលបាទអាងជាមួយតង់កៅស៊ូធ្វើឱ្យបាតអាងមានផ្ទៃរលោង ដើម្បីកាត់បន្ថយភាពកកិត ដែលអាចធ្វើឱ្យកង្កែបរលាក ឬរលាត់ស្បែក ដែលជាហេតុងាយឆ្លងជំងឺ និងជម្រាលទៅម្ខាង ដើម្បីងាយឱយទឹកហូរអស់ពីអាងពេលលាងអាង -កម្ពស់ទឹកអាង […]
បច្ចេកទេសដាំខាត់ណាដើម
១.ប្រភេទដីដាំដុះ -ដុះលូតលាស់ល្អប្រសើលើប្រភេទដីដែលល្បាប់មាត់ទន្លេមេគង្គដីក្រហមដីខ្មៅ តែវាមិនអាចដុះលូតលាស់នៅលើដីប្រភេទដែលមានល្បាយដីឥដ្ឋខ្ពស់ ព្រោះដីប្រភេទនេះជ្រាបទឹកមិនបានល្អ -ចំពោះដីដែលដក់ទឹកយូរវិញកដំណាំប្រភេទនេះដុះលូតលាស់មិនបានល្អដែរ -ចំណែក pH ដែលសមស្របដែលដំណាំនេះអាចដុះលូតលាស់បានល្អ គឺចាប់ពីចន្លោះ ៦,៥ ទៅ ៧ ,៥ -សំណើមដីដែលល្អត្រូវមានចន្លោះចាប់ពី៧០% ទៅ៧៥% ជាប្រចាំ។ ២.ទឹក និងសារធាតុចិញ្ចឹម ខាត់ណាដើមជាដំណាំដែលត្រូវការទឹកជាប្រចាំ ព្រោះវាមានប្រព័ន្ធឫសរាក់។ កាលណាសំណើមដីប្រែប្រួលចុះទាប ឬអាកាសធាតុក្ដៅនោះធ្វើអោយដីមានសភាពស្ងួតប្រះនាំអោយដាច់ឫសជញ្ជក់ដែលជាការរំខានដល់ការលូតលាស់របស់ដំណាំយ៉ាងខ្លាំង។ គេចែកចេញជា៣វគ្គធំៗ គឺ -វគ្គដុះពន្លក ត្រូវការទឹកមានកំរិតពី ៥ ទៅ ៥.៥មីលីម៉ែត្រក្នុងមួយថ្ងៃ -វគ្គលូតលាស់ដើមស្លឹក […]
ឈើចាស់ៗ និងដីឥដ្ឋធ្វើដ៏ស្រស់ស្អាត
ប្អូនប្រុសវ័យក្មេងម្នាក់បានប្រើប្រាស់ឈើចាស់ៗ និងដីឥដ្ឋធ្វើជាផ្ទះមួយដ៏សែនស្រស់ស្អាត តាមបែបភាពយន្តដ៏ល្បីរបស់អឺរ៉ុប គឺរឿង The Lord of the Ring និង The Hobbit។ សាកសមសម្រាប់មនុស្សដែលស្រឡាញ់ធម្មជាតិ និងភាពសាមញ្ញ។ នេះគឺ ផ្ទះ នៅក្នុងខ្សែភាពយន្តនេះ The Lord of the Ring និង The Hobbit៖ ចំណែកខាងក្រោមនេះ ជារូបភាពផ្ទះ និងជំហាននីមួយៗដែលប្អូនប្រុសសាងសង់ផ្ទះតាមលំនាំផ្ទះខាងក្នុងរឿង៖ ផ្ទះដែលសាងសង់រួច វីដេអូ៖ […]
(Video) វិធីបំបៅពូជស្វាយចន្ទី ដែលផ្តល់ផលផ្លែច្រើន
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ វីដេអូ រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត
បច្ចេកទេសចិញ្ចឹមជ្រូកទទួលបានផលល្អ
នៅក្នុងការចិញ្ចឹមជ្រូក នៅក្នុងប្រទេសកម្ពុជា ប្រជាជនចូលចិត្តចិញ្ចឹមតាមបែបលក្ខណៈគ្រួសារ ដោយអោយចំណី តាមរយៈកាកសំណល់ផ្ទះបាយ និងចំណីផ្សេងៗផលិតដោយខ្លួនឯង ដែលងាយរកនៅតាមភូមិជិតៗផ្ទះ។ ខាងក្រោមជាវិធីចិញ្ចឹមជ្រូកតាមបែបបច្ចេកទេសដែលបានទទួលបានផលល្អ ។ នៅក្នុងវិធីនេះ និងលើកយកវិធីតាមលំដាប់លំដោយ ដូចតទៅ៖ ១. របៀបជ្រើសរើសពូជជ្រូកសំរាប់ចិញ្ចឹមៈ – រើសពូជដែលមានដងខ្លួនវែង ជើងត្រង់ធំរឹងមា ដោយមិនខ្វាក់ ដោះច្រើនដែលមានចំនួន១២ ឡើងទៅ។ – ការរើសបា ក៏ដូចគ្នាដែរ ត្រូវរើសយកបាដែរមានអាយុចាប់ពី៨ខែឡើងទៅ ត្រូវរើសយកដងខ្លួនវែង ធំ រាងកោង ត្រកៀករីក ជើងធំបួនរាំងមាំនិងហំហួន សុខភាពល្អ […]
តែបីមុខនេះជួយមាន់លោកអ្នកមិនអោយឈឺបាន! នេះវិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ!
វិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ មាន់ដែលមានជម្ងឺផ្តាសាយអាចមានអាការៈដូចជាបញ្ហាផ្លូវដង្ហើមដោយហូរសំបោរ សំកុក និងហើមភ្លែកខ្លះផងដែរ។ វិធីជួយព្យាបាល *គ្រឿងផ្សំ៖ -ខ្ញីកន្លះគីឡូ ខ្ទឹមសកន្លះគីឡូ ស្កត្នោតកន្លះគីឡូ *វិធីលាយថ្នាំ៖ -បុកខ្ទឹម ខ្ញី លាយជាមួយស្កត្នោត – បន្ថែមទឹក១លីត្រ -ផ្អាប់ទុករយៈពេល១៥ថ្ងៃ អាចប្រើជួយទប់ស្កាត់បាន។ *កម្រិតប្រើ៖ លាយថ្នាំនេះ១/២០នៃទឹករួចដាក់ឲ្យមាន់ផឹក។
ទាការប៉ា មានការពេញនិយមក្នុងការទទួលទានច្រើន និងមានតម្លៃថ្លៃជាងទាសំពៅ ឬទាកាប។ សូមមកស្វែងយល់ពីវិធីចិញ្ចឹមទាកាប៉ាទាំងអស់គ្នា!
១. ការជ្រើសរើសពូជ៖ – យើងត្រូវជ្រើសរើសពូជនៅក្នុងតំបន់ ដែលមានប្រវត្តិមិនដែលមានផ្ទុកជំងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាច បណ្តាលឲ្យមានជំងឺមកជាមួយ – រើសយកពូជដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។ ២. ការរៀបចំកន្លែងចិញ្ចឹម៖ – ទាកាប៉ាមិនសូវលេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ – សម្រាប់កន្លែងចិញ្ចឹមទាកាប៉ាត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមានអាកាសធាតុល្ហើយ និងត្រជាក់ – ត្រូព័ទ្ធសំណាញ់ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតងមួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមាន ដើមឈើធំល្មម ឬសង់រោងសម្រាប់វាជ្រកម្លប់។ ៣.ការផ្តល់ចំណី៖ […]