បើចង់ដាំអំពៅឲ្យវាផ្អែម ចាំបាច់ត្រូវ៖
-ប្រើផេះ និងដីដំបូក
-ហាមប្រើធ្យូង និងលាមកសត្វស្រស់ តែអាចប្រើបាននូវលាមកសត្វស្ងួតក្រៀមងាប់យូរឆ្នាំ
-អំពៅត្រូវការជី តែពពួកផេះ ហើយនិងដីដំបូក មិនអាចយកអាចម៍គោ មកដាំទេ កាលណាយកអាចម៍គោយកមកដាំ គឺអំពៅវានឹងមិនផ្អែមទេ គឺផេះដែលយើងដុតកន្លែងណាផ្សេងៗ ឲ្យទៅជាផេះ មិនមែនធ្យូងទេ
-បើយើងដាក់អាចម៍គោ អាចម៍មាន់ បាន ប៉ុន្តែអត់មិនអាចដាក់វានៅស្រស់ទេ លុះត្រាតែអាចម៍គោ អាចម៍ មាន់ ដែលងាប់តាំងពីរឆ្នាំឡើងទៅទើបយកមកលាយជាមួយគ្នា
-ការដាំអំពៅបើដាក់លាមកសត្វសុទ្ធ គឺដើមអំពៅពេលកៀបយកទឹកមានរសជាតិប្រៃ មិនមានឱជារសផ្អែមទេ ប៉ុន្តែបើដាក់ផេះ និងដីដំបូក គឺទឹកអំពៅវាផ្អែម។
អត្ថបទ៖ អ៊ាង សុផល្លែត