Other News

ផ្លែអង្កាំ មានសារៈប្រយោជន៏ដ៏ពិសេសដែលអ្នកមិនធ្លាប់ដឹង

  – ប្រឆាំងជំងឺមហារីក៖ នៅក្នុងផ្លែអង្កាំមានផ្ទុកសារធាតុប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់ សម្រាប់ការការពារជំងឺដូចជា មហារីក ជំងឺបេះដូង ទប់ស្កាត់ការបំផ្លាញកោសិកាផ្សេងៗពីរ៉ាឌីកាល់សេរី និងជួយពន្យាភាពចាស់ជាងវ័យផងដែរ។ – ជួយរក្សាភ្នែកឱ្យមានសុខភាពល្អ វីតាមីនក្នុងផ្លែអង្កាំ គឺអាចជួយដល់ ការព្យាបាលភ្នែក សម្រាប់អ្នកដែលមានភ្នែកម្ញូប ឬភ្នែកស្រាវាំងបាន យ៉ាងមានប្រសិទ្ធភាព។ – ជួយសម្រកទម្ងន់៖ វីតាមីន C និងជាតិសរសៃពេលដែលអ្នកបរិភោគវានឹងធ្វើ ឱ្យក្រពះហាក់ដូចជា បានទទួលភាពឆ្អែតគ្រប់គ្រាន់ និងជួយរំញោចប្រព័ន្ធធ្វើការ របស់ពោះវៀនយ៉ាងមានប្រសិទ្ធភាព តែយើងមិនត្រូវបរិភោគច្រើនពេកនោះទេ។ – ជំនួយខួរក្បាល៖ […]

បច្ចេកទេសដាំស្វាយឱ្យឆាប់ផ្លែ

កសិករច្រើននិយមដាំស្វាយដោយកូនដែលបំបៅដោយមែក ព្រោះអាចដុះលូតលាស់លឿន និងឆាប់ឱ្យផ្លែ ប៉ុន្តែក៏មានកសិករខ្លះដាំដោយគ្រាប់បានទទួលផលល្អដែរ។ កសិករទាំងឡាយគួរតែសាកល្បងតាមវិធីងាយៗខាងក្រោម ៖ ១. ការជ្រើសរើសគ្រាប់ពូជ និងការរៀបចំពូជដាំ -រើសស្វាយដែលរលោងថ្លាគ្មានជ័រខ្មៅហ៊ុមព័ទ្ធ -រើសគ្រាប់ពីផ្លែដែលទុំដើម (មិនយកផ្លែបន្ទុំ) -ចិតសំបកគ្រាប់ចេញដោយមិនឱ្យដោយសាច់គ្រាប់។ ២. ការរៀបចំរណ្តៅដាំ ការរៀបចំរណ្តៅដាំ មានពីរប្រភេទ: ទី១៖ ដាំនៅភូមិ: -ជីករណ្តៅជារាងបួនជ្រុង ទំហំ ៧ តឹក ទៅ ១ ម៉ែត្រ និងជំរៅ ៥ តឹក ឬ […]

វិធីផ្សាំមែកស្វាយដោយមិនចាំបាច់កាប់ដើមចោលទាំងអស់

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ របៀបធ្វើ ១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន ២.រើសយកមែកដើមចាស់ដែលចង់ផ្សាំ ៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឱ្យផុតស្នូលមែក កាត់សំបកនោះចេញ ១ហ៊ុន ៤.ចិតមែកពូជល្អបញ្ឆិតដោយឱ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ ៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឱ្យជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ (សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឱ្យវាលាស់ស្រួល)។ * វិធីនេះហៅថាវិធីផ្ញើពោះ គឺដើមចាស់វាលែងឱ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមមែកផ្សេងដែលអាចឱ្យផលច្រើនបាន ដោយផ្ញើឱ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ។ បញ្ជាក់: មិនចាំបាច់ស្រោចទឹកទេ។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ឱសថធម្មជាតិរំលាយឈាមក្រំក្នុង

រុក្ខជាតិ៖ ផ្កាម៉ោងដប់ ព្យាបាល៖ រំលាយឈាមក្រំក្នុង វិធីធ្វើ៖ – ហាលផ្កាស្រស់ឱ្យស្ងួត – យកបរិមាណ ១៥-៣០ ក្រាម ដាំទឹកហូប។ វិធីប្រើប្រាស់៖ – ផឹកដូចទឹកតែ ជាប្រចាំ។ ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ការចិញ្ចឹមទាដោយផ្សំចំណីដោយខ្លួនឯង

ឧស្សាហកម្មសាច់ទា និងពងទា គឺជាមុខរបរមួយកាក់កបគួរសម បើយើងអាចចំណាយអស់តិច និងអាចផ្សំចំណីឱ្យវាស៊ីបានគ្រប់គ្រាន់។ សព្វថ្ងៃនេះការចិញ្ចឹមទា គឺជារឿងមួយលំបាកសម្រាប់អ្នកខ្លះដែលមិនមានការពិសោធន៍ និងមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញចំណីឱ្យវាស៊ី ដូច្នេះហើយ ចំនួនអ្នកចិញ្ចឹមបានថយចុះយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ១. ការផ្តល់ចំណី ចំណីដែលអាចផ្តល់ឱ្យទារបស់បងប្អូន មានដូចខាងក្រោម៖ -ស្រូវបណ្តុះឱ្យចេញជាពន្លក -ដំឡូងឈើ ដំឡូងជ្វា ស្ងោរ ល្ពៅទុំកិនឱ្យខ្ទេច សំបកចេកផ្អាប់ -ស្លឹកដំឡូងជ្វាឱ្យស៊ីស្រស់ៗ -ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឱ្យស៊ី -ខ្យងខ្ចៅ លៀស គ្រំ កូនកង្កែប ជន្លេន […]

អាហារដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

លាហើយជំងឺមហារីក សណ្តែក ខ្ញី ការ៉ុត សុទ្ធតែជួយព្យាបាលបានទាំងអស់។ ប្រិយមិត្តទាំងអស់គ្នាពិតណាស់បានស្គាល់ជំងឺមហារីកហើយ វាគឺជាជំងឺដ៏សាហាវដែលអ្នកជំងឺមួយចំនួនមិនអាចរួចខ្លួនពីសេចក្តីស្លាប់របស់វាបានឡើយ។ ចំពោះមូលហេតុដែលបណ្តាលអោយកើតជំងឺមហារីក គឺមកពីច្រើនកត្តាណាស់ ដូចជា៖ -នៅក្រោមកម្តៅថ្ងៃច្រើនពេក -ជក់បារី -ញ៉ាំអាហារមិនល្អ -ការប៉ះពាល់ថ្នាំពុល(ថ្នាំសម្លាប់សត្វល្អិត….) ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីកុំការពារកពីជំងឺមួយនេះ អ្នកត្រូវកុំប្រព្រឹត្តសកម្មភាពដូចដែលបានរៀបរាប់ខាងលើ ហើយថែមទាំងញ៉ាំអាហារមួយចំនួនដូចខាងក្រោម ដែលវាសុទ្ធតែមានសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ១. សណ្តែក (Bean) សណ្តែកមានផ្ទុកសារធាតុគីមីរុក្ខជាតិ និងជាតិសរសៃដែលមានប្រយោជន៍ អាចបងា្ករការបន្តពូជនៃកោសិកាមហារីក ពន្យឺតនៃការលូតលាស់របស់កោសិកាមហារីក និងកាត់បន្ថយទំហំដុំមហារីកបាន ដែលនេះក៏ដោយសារតែមានមានទឹកអាស៊ីត Phytic […]

អាហារ​ទាំងអស់​នេះហើយ​ដែល​បង្ក​ការប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចំពោះ​បុរសៗ​

បុរសៗគួរចៀសទាំងអស់គ្នា អាហារទាំងអស់នេះហើយដែលបង្កការប៉ះពាល់ដល់ក្រពេញប្រូស្តាត និងជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរសៗ។ បុរសអាយុ ៥០ ឆ្នាំ និងលើសនេះ គឺភាគច្រើនមានបញ្ហាជាមួយនឹងក្រពេញប្រូស្ដាត។ ហើយក្នុងចំណោមពួកគេ គឺមហារីកប្រូស្ដាត ស្រៀវ និងឈឺរ៉ាំរ៉ៃដោយសាររលាកក្រពេញប្រូស្ដាត ដែលជារឿយបង្កឡើងដោយបាក់តេរីនោះ។ យោងតាមការសិក្សាបង្ហាញថា អ្វីដែលអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពក្រពេញប្រូស្តាត។ អាហារទាំងនោះពន្លឿនហានិភ័យក្នុងការកើតបញ្ហាក្រពេញប្រូស្តាត។ គប្បីអ្នកគួរចៀសវាងអាហារទាំងនេះ ប្រសិនបើអ្នកចង់ថែរក្សាក្រពេញប្រូស្ដាតឱ្យមានសុខភាពល្អ។ ១. សាច់ក្រហម ២. អាហារច្នៃ ៣. ដំឡូងបារាំងកំប៉ុង ៤. ផលិតផលដូចជាទឹកដោះគោ ឈីស ប៊ឺរ និងផលិតផលផ្សេងទៀតអាចបង្កជំងឺមហារីកប្រូស្ដាតបាន ប៉ុន្ដែវាកើតឡើងនៅពេលអ្នកមានអតុល្យភាពអ័រម៉ូនក្នុងរាងកាយប៉ុណ្ណោះ។ […]

កម្រិត Ph ដី ​តម្រូវ​ដំណាំ​: ចេក ស្វាយ ដូង ល្ហុង មង្ឃុត ម្នាស់ និងកាហ្វេ

កំរិត Ph ដីតម្រូវដំណាំ៖ ១- ដំណាំចេក ក្នុងការដាំដំណាំចេកលក្ខណៈដី គឺជាកត្តាមួយដ៏សំខាន់ពោល ដំណាំចេកមានប្រព័ន្ធឫសលូសលាស់ខ្សោយដោយសារមូលហេតុនេះ គឺវារស់នៅ នឹងសមាសភាពមមោក និងអង្គធាតុ រ៉ែផ្សេងៗ ជាពិសេសដំណាំចេកទាមទារបរិយាកាសក្នុងដីល្អប្រសើរ។ ក្នុងករណីដែលដីត្រូវលិចទឹក បរិមាណ អុកស៊ីសែន នៅក្នុងដីថយចុះ។ ក្នុងការជ្រើសរើសដីសំរាប់ដំណាំចេក គេត្រូវជ្រើសរើសដីដែល -មានជាតិអំបិលច្រើន គឺចំពោះដីដែលមានខ្សាច់ច្រើន០.០៣ភាគរយ (ភាគរយអំបិល) -ល្បប់ ០.០៥ភាគរយ និង ដីឥដ្ឋ ០.០១ភាគរយ -Ph ល្អសំរាប់ដំណាំចេកគឺពី ៥.៥-៧។ […]

ឱសថធម្មជាតិព្យាបាលហើមពេញខ្លួន និងបញ្ចុះកំដៅ

ឈ្មោះរុក្ខជាតិ៖ ចិត្រមូលភ្លើងផ្កា ស ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា​ ឫស ដើម កបនឹងជម្ងឺ៖ -ឫស៖  ហើមពេញខ្លួន -ដើម៖ ទម្លាក់រដូវ បញ្ចុះកំដៅ។ កំរិតប្រើ៖ -ស្រស់ 5g -10g ស្ងោរផឹកសំរាប់មួយថ្ងៃ។ -ស្ងួត 3g – 5g ស្ងោរផឹកសំរាប់មួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង […]

ឱសថធម្មជាតិព្យាបាលរដូវមិនទៀង និងសម្រាប់អ្នកមានបញ្ហាមិនឃ្លានបាយ

ឈ្មោះឱសថ៖ ដង្កៀបក្ដាមដំរី-ភ្នំ ផ្នែកប្រើប្រាស់៖ ស្លឹក សំបកដើម កបនឹងជម្ងឺ៖ -ស្លឹក-សំបកដើម ៖ រដូវមិនទៀង មិនឃ្លានបាយ -ស្លឹក ៖ ទំពារព្រួសសម្រាប់យកមកផ្លុំភ្នែក លើកកំលាំង (ប្រើខាងក្រៅ) របួស បូស (បុកស្លឹកបិតឬស្ងោរលាង)។ កំរិតប្រើ៖ 15g – 30g ស្ងោរផឹកសំរាប់មួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត […]