វិធីផ្សាំមែកស្វាយដោយមិនចាំបាច់កាប់ដើមចោលទាំងអស់

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
របៀបធ្វើ
១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន


២.រើសយកមែកដើមចាស់ដែលចង់ផ្សាំ
៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឱ្យផុតស្នូលមែក
កាត់សំបកនោះចេញ ១ហ៊ុន


៤.ចិតមែកពូជល្អបញ្ឆិតដោយឱ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ


៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឱ្យជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ
(សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឱ្យវាលាស់ស្រួល)។


* វិធីនេះហៅថាវិធីផ្ញើពោះ គឺដើមចាស់វាលែងឱ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមមែកផ្សេងដែលអាចឱ្យផលច្រើនបាន ដោយផ្ញើឱ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ។
បញ្ជាក់: មិនចាំបាច់ស្រោចទឹកទេ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*