បុរសៗគួរចៀសទាំងអស់គ្នា អាហារទាំងអស់នេះហើយដែលបង្កការប៉ះពាល់ដល់ក្រពេញប្រូស្តាត និងជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរសៗ។ បុរសអាយុ ៥០ ឆ្នាំ និងលើសនេះ គឺភាគច្រើនមានបញ្ហាជាមួយនឹងក្រពេញប្រូស្ដាត។ ហើយក្នុងចំណោមពួកគេ គឺមហារីកប្រូស្ដាត ស្រៀវ និងឈឺរ៉ាំរ៉ៃដោយសាររលាកក្រពេញប្រូស្ដាត ដែលជារឿយបង្កឡើងដោយបាក់តេរីនោះ។
យោងតាមការសិក្សាបង្ហាញថា អ្វីដែលអ្នកបរិភោគអាចប៉ះពាល់ដល់សុខភាពក្រពេញប្រូស្តាត។ អាហារទាំងនោះពន្លឿនហានិភ័យក្នុងការកើតបញ្ហាក្រពេញប្រូស្តាត។ គប្បីអ្នកគួរចៀសវាងអាហារទាំងនេះ ប្រសិនបើអ្នកចង់ថែរក្សាក្រពេញប្រូស្ដាតឱ្យមានសុខភាពល្អ។
១. សាច់ក្រហម
២. អាហារច្នៃ
៣. ដំឡូងបារាំងកំប៉ុង
៤. ផលិតផលដូចជាទឹកដោះគោ ឈីស ប៊ឺរ និងផលិតផលផ្សេងទៀតអាចបង្កជំងឺមហារីកប្រូស្ដាតបាន ប៉ុន្ដែវាកើតឡើងនៅពេលអ្នកមានអតុល្យភាពអ័រម៉ូនក្នុងរាងកាយប៉ុណ្ណោះ។ ដោយសារករណីអតុល្យភាពអ័រម៉ូនជារឿងកម្រ អ្នកនៅតែអាចទទួលទានផលិតផលទាំងនោះបានដដែល
៥. កាល់ស្យូមជួយឱ្យឆ្អឹងល្អមែន ប៉ុន្ដែអ្នកដែលមានបញ្ហាក្រពេញប្រូស្ដាតមិនគួរទទួលទានវាទេ
៦. ទឹកសណ្ដែកសៀង ឬតៅហ៊ូ
៧. ស្ករស
៨. ពោតលីង (Popcorn)
៩. ជាតិខ្លាញ់។
ចំណាំ៖ អាហារទាំងនេះចៀសវាងសម្រាប់អ្នកដែលមានបញ្ហាក្រពេញប្រូស្ដាត ព្រោះអាហារទាំងនេះធ្វើឱ្យស្ថានភាពក្រពេញប្រូស្ដាតកាន់តែអាក្រក់ ឬឈានទៅដល់មហារីកប្រូស្ដាតក៏មានដែរ។
កត្តាដែលធ្វើឱ្យបុរសៗ ងាយនឹងកើតជំងឺមហារីកក្រពេញប្រូស្តាត៖
១. អាយុកាន់តែច្រើន
ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតលើមនុស្សប្រុសនឹងកើតមានខ្ពស់នៅពេលពួកគេអាយុកាន់តែច្រើន។
២. ស្បែកខ្មៅ
បុរសស្បែកខ្មៅ គឺមានការប្រឈមកាន់តែខ្ពស់នឹងមហារីកក្រពេញប្រូស្តាតជាងបុរសដែលមានពណ៌ស្បែកក្រៅពីខ្មៅ។ បុរសដែលស្បែកខ្មៅក៏ងាយនឹងកើតមហារីកប្រភេទធ្ងន់ធ្ងរដែរ ប៉ុន្តែរឿងនេះមិនទាន់ដឹងថាហេតុអ្វីនោះទេ។
៣. ប្រវត្តិគ្រួសារទាក់ទងនឹងជំងឺមហារីកក្រពេញប្រូស្តាត
បើសិនជាបុរសក្នុងគ្រួសារអ្នកធ្លាប់មានជំងឺមហារីកក្រពេញប្រូស្តាត ការប្រឈមមុខរបស់អ្នកក៏កាន់តែខ្ពស់ដែរ។
៤. ការធាត់ជ្រុល
បុរសដែលធាត់ជ្រុលហើយមានជំងឺមហារីកក្រពេញប្រូស្តាតទៀតនោះ ប្រហែលជាអាចធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរលឿន ព្រមទាំងពិបាកព្យាបាលទៀតផង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។