ផ្លែអង្កាំ មានសារៈប្រយោជន៏ដ៏ពិសេសដែលអ្នកមិនធ្លាប់ដឹង

 

– ប្រឆាំងជំងឺមហារីក៖ នៅក្នុងផ្លែអង្កាំមានផ្ទុកសារធាតុប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់ សម្រាប់ការការពារជំងឺដូចជា មហារីក ជំងឺបេះដូង ទប់ស្កាត់ការបំផ្លាញកោសិកាផ្សេងៗពីរ៉ាឌីកាល់សេរី និងជួយពន្យាភាពចាស់ជាងវ័យផងដែរ។


– ជួយរក្សាភ្នែកឱ្យមានសុខភាពល្អ វីតាមីនក្នុងផ្លែអង្កាំ គឺអាចជួយដល់ ការព្យាបាលភ្នែក សម្រាប់អ្នកដែលមានភ្នែកម្ញូប ឬភ្នែកស្រាវាំងបាន យ៉ាងមានប្រសិទ្ធភាព។
– ជួយសម្រកទម្ងន់៖ វីតាមីន C និងជាតិសរសៃពេលដែលអ្នកបរិភោគវានឹងធ្វើ ឱ្យក្រពះហាក់ដូចជា បានទទួលភាពឆ្អែតគ្រប់គ្រាន់ និងជួយរំញោចប្រព័ន្ធធ្វើការ របស់ពោះវៀនយ៉ាងមានប្រសិទ្ធភាព តែយើងមិនត្រូវបរិភោគច្រើនពេកនោះទេ។


– ជំនួយខួរក្បាល៖ វាជាផ្លែឈើដែលអាចចិញ្ចឹមខួរក្បាលបានយ៉ាងល្អ ព្រោះវាមាន ផ្ទុកទៅដោយប៉ូតាស្យូមខ្ពស់ ថែមទាំងអាចបង្កើនសមត្ថភាពនៃការចងចាំបានទ្វេរឡើង ល្អជាងការប្រើប្រាស់ថ្នាំគ្រាប់ទៅទៀត។
– បំបាត់អាការអស់កម្លាំង៖ វីតាមីនAនៅក្នុងអង្កាំអាចជួយបន្ថយភាពអស់កម្លាំងពី ការងារឬបន្ទាប់ពីការលេងកីឡាផ្សេងៗបានយ៉ាងល្អ និងអាចជួយកាត់បន្ថយការរលាកសន្លាក់ក្នុងរាងកាយ។


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*