ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឱ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ ១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ ២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឱ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឱ្យជោកតាំងពីចុងសក់ដល់គល់សក់ វិធីប្រើដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ -ធ្វើឱ្យបាន២ដងក្នុងមួយសប្តាហ៍ -អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឱ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច -អនុវត្តបែបនេះឱ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ […]
Other News
ឱសថធម្មជាតិជួយកែរោគឆ្កួតជ្រូក
មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិកែរោគឆ្កួតជ្រូក សូមស្វែងយល់ពីជំងឺឆ្កួតជ្រូកជាមុនសិន។ តើអ្វីជាជំងឺឆ្កួតជ្រូក ? ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ។ ការប្រកាច់នេះ គឺកើតដោយសារតែសន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹងការគ្រប់គ្រងសាច់ដុំ ចលនា ការនិយាយស្តី ការមើលឃើញ ឬស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង។ ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និងកាត់បន្ថយនូវការប្រកាច់ ។ ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬអសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ មិនប៉ះពាល់ដល់ការគិត ឬ ការរៀនសូត្ររបស់អ្នកជំងឺទេ។ […]
ដៃរហាត់ សរសៃខ្ចី ឫសដូងវិល ស្បូនលាន់
ឈ្មោះរុក្ខជាតិ៖ ដៃរហាត់ ព្យបាល៖ ស្ត្រីសរសៃខ្ចី ឫសដូងវិល ស្បូនលាន់ វិធីធ្វើ និងប្រើប្រាស់៖ -រុក្ខជាតិទាំងមូលហាលឱ្យស្ងួត -ប្រើកម្រិត 50 ក្រាមក្នុង ដាំទឹកផឹកសម្រាប់មួយថ្ងៃ។ -ក្រៅពីនេះគេអាចប្រើឫស ជាថ្នាំបំពោក និងព្យាបាលឈឺពោះ -ស្លឹកជាថ្នាំបំពោក និងបំបាត់ជាំ។ លក្ខណៈរុក្ខជាតិ -ចុល្លព្រឹក្សខ្នាតតូច មានកំពស់ពី1-3ម មែកមានអុចៗ -ស្លឹក ស មាសមានកូនស្លឹក 3 ដុះឆ្លាស់ទងគ្នា កូនស្លឹកនីមួយៗមានរាងដូចជាផ្លែលំពែង -ស្លឹកកណ្តាលធំវែងជាងស្លឹកសងខាង។ ស្លឹកមានធ្មេញរណារាក់ៗ […]
បច្ចេកទេសដាំដំណាំទំពាំងបាយជូរ
១. ប្រភេទដី ៖ – ប្រភេទដីទូល ដីមិនលិចទឹក ឬជាំទឹក – ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ – ដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ – បើដីហាប់ពេក ឬគ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង ឬបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឱ្យដីនោះធូរ និងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. ការភ្ជួរ និងធ្វើទ្រើង ៖ – ការរៀបចំដីខែវិច្ឆិកា […]
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់មមាចត្នោត (Brown planthopper)
-សម្អាតស្រែៈ ច្រូតអស់គល់ជញ្ជ្រាំង ឬភ្ជួរលប់ជញ្ជ្រាំង ឬដុតភ្លាមក្រោយពេលច្រូតកាត់ មិនទុកអោយស្រូវដុះសារទីពីរទ្បើយ។ -ប្រើពូជធន់មមាចៈ គួរប្រើប្រាស់ពូជដែលធន់នឹងមមាចត្នោត -រដូវកាលសាបព្រោះ៖ + ធ្វើការដាំដុះអោយស្របពេលគ្នា ពោលគឺ ជៀសវាងការដាំដុះស្រូវបន្តកន្ទុយគ្នាក្នុងឆ្នាំ។ + គួរមានរយៈពេលទុកដីអោយទំនេរ ដើម្បីកាត់ផ្តាច់ប្រភពចំណី និងការបន្តពូជមមាចត្តោត។ – ដង់ស៊ីតេស្រូវក្នុងស្រែៈ មិនត្រូវស្ទូងញឹកពេក ឬព្រោះពូជក្រាស់ពេក ដោយប្រើគ្រាប់ពូជក្នុងចន្លោះ ១០០ ទៅ ១៥០គ.ក្រ/ហិកតា សម្រាប់ស្រូវពង្រោះ។ – ការប្រើប្រាស់ជីៈ ត្រូវប្រើប្រាស់ជីអោយត្រឹមត្រូវតាមតម្រូវការនៃស្រែ (មិនខ្វះមិនលើស)។ ត្រូវប្រើប្រាស់ជីអោយត្រូវពេល […]
កម្ចាត់ព្រូនរយៈពេលត្រឹម ១ថ្ងៃ
មុននឹងស្វែងយល់ពីរូបមន្តពិសេសកម្ចាត់ព្រូន តេនញ៉ា សូមមកសិក្សាពីវាសិន។ តើព្រូន ជាអ្វី? មានរោគសញ្ញាបែបណាទើបយើងដឹងថា យើងកំពុងមានព្រូនក្នុងខ្លួន? ដង្កូវព្រូន គឺជាសត្វល្អិតតូចៗ ដែលរស់នៅបានដោយការស្រូបយកជីវជាតិពីមនុស្សសត្វជាអាហារ ហើយត្រូវបានគេ ហៅថាបរាសិត។ ដង្កូវព្រូន និងតេនញ៉ារស់នៅក្នុងខ្លួនមនុស្សសត្វ និងរស់នៅគ្រប់ទីកន្លែងដូចជាក្នុងទឹក ដីសើម ភក់ និងចំណីអាហារដែលមិនមានអនាម័យ។ ព្រូមានច្រើនប្រភេទដូចជា៖ -ព្រូនតម្ពក់ និងព្រូនអង្គីលីល ៖ ជាប្រភេទព្រូនម្យ៉ាងមានទំហំតូច ដែលមិនអាចមើលឃើញនិងភ្នែកទទេបាន ។ វារស់នៅនិងលូតលាស់ក្នុងដីសើម និងដីភក់ដែលមិនស្អាត។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមការជៀតចូលតាមស្បែក ។ នៅក្នុងខ្លួនមនុស្ស […]
វិធីបឋមក្នុងការជួយសង្រ្គោះអ្នកឆក់ខ្សែភ្លើង
– ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីនោះភ្លាម ដូចជាផ្តាច់កុងតាក់ បិទបារ៉ែតជាដើម – ប្រសិនបើមិនអាចធ្វើវិធីខាងលើបានត្រូវយកដំបងឈើ ឬជ័រដែលមិនអាចចម្លងអគ្គិសនីបានយកទៅឆ្កិះ ឬទាញខ្សែភ្លើងនោះចេញពីអ្នករងគ្រោះ – យកអ្នករងគ្រោះមកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់ – ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី។ ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ (វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម) – ទូរស័ព្ទទៅលេខ 911 សម្រាប់ការជួយសង្គ្រោះ […]
បច្ចេកទេសប្រើប្រាស់ស្លឹកគ្រៃក្នុងការកម្ចាត់សត្វល្អិត
១.សមាសធាតុប្រឆាំងនឹងសត្វល្អិត ប្រេង ដែលចម្រាញ់ចេញពីដើម និង ស្លឹកគ្រៃមានផ្ទុកសមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែលអាចបណ្ដេញ សម្លាប់សត្វល្អិត និង មីក្រុបបង្កជំងឺលើរុក្ខជាតិ។ ២.ផ្នែកប្រើប្រាស់ – គល់ – ស្លឹក។ ៣.វិធីផ្សំ និងវិធីប្រើប្រាស់ – ចិញ្ច្រាំ ឬ បុកស្លឹកគ្រៃតាមបរិមាណដែលចង់បានឲ្យម៉ដ្ដល្អ។ – ត្រាំស្លឹកគ្រៃ ដែលបុករួចក្នុងទឹក ក្នុងបរិមាណ ២៥ ក្រាម÷ ទឹក […]
ឱសថធម្មជាតិកែរោគខាន់លឿន
ជំងឺខាន់លឿងជាការលេចចេញនូវពណ៌លឿងតាមស្បែកនិងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine)។ ក. មូលហេតុនៃការកើតជំងឺខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២ គឺ៖ – ទី១ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ ការរលាកថ្លើម ឬក្រិនថ្លើម ក្រួសក្នុងថង់ទឹកប្រមាត់ ការរលាកលំពែករ៉ាំរៃ ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម) – ទី២ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère […]
ឱសថព្យាបាលរាំងរដូវ និងឈាមកក
ដុះពេញមុខផ្ទះ មិនត្រឹមសម្រាប់លម្អ តែជាឱសថសម្រាប់ព្យាបាលការរាំងរដូវ និងឈាមកកយ៉ាងមានប្រសិទ្ធភាព! ចែកគ្នាដឹងផង! ឈ្មោះរុក្ខជាតិ ៖ ផ្កាក្រចកនាង(ផ្កាក្រចក) ព្យាបាល ៖ រាំងរដូវ និងឈាមកក កំរិតប្រើ ៖ យកផ្កា ៣-៦ក្រាម ដាំទឹកផឹក *ហាមប្រើ ៖ ស្រ្តីមានគភ៌ លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិស្មៅដើមដុះត្រង់ រស់បានក្នុង១ឆ្នាំ ស្លឹក ៖ ស្លឹកឆ្លាស់ទងគ្នា រាងផ្លែលំពែង ចុងស្រួច គល់ស្លឹករាងស្នៀត […]