ប្រភេទរុក្ខជាតិ៖ មហាជម្ពូ ព្យាបាលជំងឺ៖ ក្អកធ្លាក់ឈាម ក្អករបេង ក្អកមាន់ វិធីធ្វើ និងវិធីប្រើប្រាស់៖ -យកមើម ហាល ដាំផឹកពី ៤-១២ ក្រាម ក្នុង១ថ្ងៃ។ -មើមវាគេអាចយកត្រាំស្រាផឹក ដើម្បីលើកកម្លាំង និងបង្កើនឈាមផងដែរ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលអាហារមិនរលាយ មិនឃ្លានអាហារ
ប្រភេទរុក្ខជាតិ៖ ផ្កាអង្គាសីល (ផ្កាអង្គា-ផ្កាអង្គាលឿង) ព្យាបាលជំងឺ៖ អាហារមិនរលាយ មិនឃ្លានអាហារ វិធីធ្វើ និងវិធីប្រើប្រាស់ ៖ -ប្រើសំបកដើម ១០-១៥g ដាំទឹកផឹក។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
វិធីអប់សក់ធ្វើឱ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់
ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឱ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ ១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ ២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឱ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឱ្យជោកតាំងពីចុងសក់ដល់គល់សក់ វិធីប្រើដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ -ធ្វើឱ្យបាន២ដងក្នុងមួយសប្តាហ៍ -អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឱ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច -អនុវត្តបែបនេះឱ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ […]
ឱសថធម្មជាតិជួយកែរោគឆ្កួតជ្រូក
មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិកែរោគឆ្កួតជ្រូក សូមស្វែងយល់ពីជំងឺឆ្កួតជ្រូកជាមុនសិន។ តើអ្វីជាជំងឺឆ្កួតជ្រូក ? ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ។ ការប្រកាច់នេះ គឺកើតដោយសារតែសន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹងការគ្រប់គ្រងសាច់ដុំ ចលនា ការនិយាយស្តី ការមើលឃើញ ឬស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង។ ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និងកាត់បន្ថយនូវការប្រកាច់ ។ ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត ឬអសម្ថភាពនៃបញ្ញានោះទេ។ វាជាទូទៅ មិនប៉ះពាល់ដល់ការគិត ឬ ការរៀនសូត្ររបស់អ្នកជំងឺទេ។ […]
ដៃរហាត់ សរសៃខ្ចី ឫសដូងវិល ស្បូនលាន់
ឈ្មោះរុក្ខជាតិ៖ ដៃរហាត់ ព្យបាល៖ ស្ត្រីសរសៃខ្ចី ឫសដូងវិល ស្បូនលាន់ វិធីធ្វើ និងប្រើប្រាស់៖ -រុក្ខជាតិទាំងមូលហាលឱ្យស្ងួត -ប្រើកម្រិត 50 ក្រាមក្នុង ដាំទឹកផឹកសម្រាប់មួយថ្ងៃ។ -ក្រៅពីនេះគេអាចប្រើឫស ជាថ្នាំបំពោក និងព្យាបាលឈឺពោះ -ស្លឹកជាថ្នាំបំពោក និងបំបាត់ជាំ។ លក្ខណៈរុក្ខជាតិ -ចុល្លព្រឹក្សខ្នាតតូច មានកំពស់ពី1-3ម មែកមានអុចៗ -ស្លឹក ស មាសមានកូនស្លឹក 3 ដុះឆ្លាស់ទងគ្នា កូនស្លឹកនីមួយៗមានរាងដូចជាផ្លែលំពែង -ស្លឹកកណ្តាលធំវែងជាងស្លឹកសងខាង។ ស្លឹកមានធ្មេញរណារាក់ៗ […]
កម្ចាត់ព្រូនរយៈពេលត្រឹម ១ថ្ងៃ
មុននឹងស្វែងយល់ពីរូបមន្តពិសេសកម្ចាត់ព្រូន តេនញ៉ា សូមមកសិក្សាពីវាសិន។ តើព្រូន ជាអ្វី? មានរោគសញ្ញាបែបណាទើបយើងដឹងថា យើងកំពុងមានព្រូនក្នុងខ្លួន? ដង្កូវព្រូន គឺជាសត្វល្អិតតូចៗ ដែលរស់នៅបានដោយការស្រូបយកជីវជាតិពីមនុស្សសត្វជាអាហារ ហើយត្រូវបានគេ ហៅថាបរាសិត។ ដង្កូវព្រូន និងតេនញ៉ារស់នៅក្នុងខ្លួនមនុស្សសត្វ និងរស់នៅគ្រប់ទីកន្លែងដូចជាក្នុងទឹក ដីសើម ភក់ និងចំណីអាហារដែលមិនមានអនាម័យ។ ព្រូមានច្រើនប្រភេទដូចជា៖ -ព្រូនតម្ពក់ និងព្រូនអង្គីលីល ៖ ជាប្រភេទព្រូនម្យ៉ាងមានទំហំតូច ដែលមិនអាចមើលឃើញនិងភ្នែកទទេបាន ។ វារស់នៅនិងលូតលាស់ក្នុងដីសើម និងដីភក់ដែលមិនស្អាត។ វាឆ្លងចូលក្នុងខ្លួនមនុស្សតាមការជៀតចូលតាមស្បែក ។ នៅក្នុងខ្លួនមនុស្ស […]
ឱសថធម្មជាតិកែរោគខាន់លឿន
ជំងឺខាន់លឿងជាការលេចចេញនូវពណ៌លឿងតាមស្បែកនិងភ្នែក ដោយសារការកើនឡើងសារធាតុប៊ីលីរុយប៊ីនក្នុងឈាម (Biliubine)។ ក. មូលហេតុនៃការកើតជំងឺខាន់លឿង បណ្តាលមកពីមូលហេតុចំបងធំ២ គឺ៖ – ទី១ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីនបំលែងរួចក្នុងថ្លើម (Ictère à Bilirunbine Conjuguée ) ដោយសារ ការរលាកថ្លើម ឬក្រិនថ្លើម ក្រួសក្នុងថង់ទឹកប្រមាត់ ការរលាកលំពែករ៉ាំរៃ ការរលាកផ្លូវទឹកប្រមាត់រ៉ាំរៃ មហារីក (ថ្លើម លំពែង និងផ្លូវទឹកប្រមាត់ជាដើម) – ទី២ ការកើនឡើងនូវសារធាតុប៊ីលីរុយប៊ីន មិនទាន់បំលែងរួចក្នុងថ្លើម (Ictère […]
ឱសថព្យាបាលរាំងរដូវ និងឈាមកក
ដុះពេញមុខផ្ទះ មិនត្រឹមសម្រាប់លម្អ តែជាឱសថសម្រាប់ព្យាបាលការរាំងរដូវ និងឈាមកកយ៉ាងមានប្រសិទ្ធភាព! ចែកគ្នាដឹងផង! ឈ្មោះរុក្ខជាតិ ៖ ផ្កាក្រចកនាង(ផ្កាក្រចក) ព្យាបាល ៖ រាំងរដូវ និងឈាមកក កំរិតប្រើ ៖ យកផ្កា ៣-៦ក្រាម ដាំទឹកផឹក *ហាមប្រើ ៖ ស្រ្តីមានគភ៌ លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិស្មៅដើមដុះត្រង់ រស់បានក្នុង១ឆ្នាំ ស្លឹក ៖ ស្លឹកឆ្លាស់ទងគ្នា រាងផ្លែលំពែង ចុងស្រួច គល់ស្លឹករាងស្នៀត […]
ផ្លែអង្កាំ មានសារៈប្រយោជន៏ដ៏ពិសេសដែលអ្នកមិនធ្លាប់ដឹង
– ប្រឆាំងជំងឺមហារីក៖ នៅក្នុងផ្លែអង្កាំមានផ្ទុកសារធាតុប្រឆាំង នឹងអុកស៊ីតកម្មខ្ពស់ សម្រាប់ការការពារជំងឺដូចជា មហារីក ជំងឺបេះដូង ទប់ស្កាត់ការបំផ្លាញកោសិកាផ្សេងៗពីរ៉ាឌីកាល់សេរី និងជួយពន្យាភាពចាស់ជាងវ័យផងដែរ។ – ជួយរក្សាភ្នែកឱ្យមានសុខភាពល្អ វីតាមីនក្នុងផ្លែអង្កាំ គឺអាចជួយដល់ ការព្យាបាលភ្នែក សម្រាប់អ្នកដែលមានភ្នែកម្ញូប ឬភ្នែកស្រាវាំងបាន យ៉ាងមានប្រសិទ្ធភាព។ – ជួយសម្រកទម្ងន់៖ វីតាមីន C និងជាតិសរសៃពេលដែលអ្នកបរិភោគវានឹងធ្វើ ឱ្យក្រពះហាក់ដូចជា បានទទួលភាពឆ្អែតគ្រប់គ្រាន់ និងជួយរំញោចប្រព័ន្ធធ្វើការ របស់ពោះវៀនយ៉ាងមានប្រសិទ្ធភាព តែយើងមិនត្រូវបរិភោគច្រើនពេកនោះទេ។ – ជំនួយខួរក្បាល៖ […]
ឱសថធម្មជាតិរំលាយឈាមក្រំក្នុង
រុក្ខជាតិ៖ ផ្កាម៉ោងដប់ ព្យាបាល៖ រំលាយឈាមក្រំក្នុង វិធីធ្វើ៖ – ហាលផ្កាស្រស់ឱ្យស្ងួត – យកបរិមាណ ១៥-៣០ ក្រាម ដាំទឹកហូប។ វិធីប្រើប្រាស់៖ – ផឹកដូចទឹកតែ ជាប្រចាំ។ ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត