វិធីអប់សក់ធ្វើឱ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់

ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឱ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ?
នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍


សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖
១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ
២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឱ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឱ្យជោកតាំងពីចុងសក់ដល់គល់សក់


វិធីប្រើដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់
-ធ្វើឱ្យបាន២ដងក្នុងមួយសប្តាហ៍
-អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឱ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច
-អនុវត្តបែបនេះឱ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន


ចំណាំ
-ពងមាន់យកតែពងក្រហមខាងក្នុងបានហើយ (ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់)
-បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់
-សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មារតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មារត្រូវប្រែប្រួលទៅតាមចំនួនពងមាន់


-ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា (បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ
-បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់ ដូចជាDove ឬ Sunsilk ជាការស្រេច
– ចំពោះអ្នកដែលមានបញ្ហាសក់ឡើងប្រេងធ្ងន់ធ្ងរឬស្បែកក្បាលខូចធ្ងន់ធ្ងរគួរជៀសវាងកុំប្រើអី ខ្លាចវាមានប្រតិកម្មព្រោះយើងអប់ជាមួយប្រេងហើយទុកយូរ។ សម្រាប់អ្នកសក់ឡើងប្រេងតិចៗស្រាប់ហើយគួរកាត់បន្ថយបរិមាណប្រេងអូលីវ។


ទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ គ្រាន់បើជាងផលិតផលតាមទីផ្សារមួយចំនួនចំណាយលុយច្រើនហើយសក់កាន់តែដុនដាបទៅ នេះជាវិធីដែលក្មួយស្រី Roth អនុវត្តបានផលពិតៗ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

Leave a Comment

Your email address will not be published. Required fields are marked *

*