ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់ ១. តែម្រុម៖ ប្រឡេះស្លឹកដាក់ហាលក្នុងម្លប់រហូតឡើងស្រួយ ទើបយកទៅបុកឲ្យម៉ត់ ច្រកដាក់ ដបកែវបិទឲ្យជិត។ ២. ទឹកម្រុម៖ -តែម្រុម ១ស្លាបព្រាបាយ -ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ -ក្រូចឆ្មារ ១ចំហៀង (ត្រជាក់ ឬ ក្តៅ ទៅតាមចំណូល) ឆុងហូប១ថ្ងៃ១កែវ។ ម្រុម មានគុណសម្បត្តិអស្ចារ្យដែលមិននឹកស្មានដល់តាមរយៈការស្រាវជ្រាវកន្លងមក។ ម្រុមសម្បូរទៅដោយវីតាមីន និងធាតុរ៉ែច្រើនប្រភេទសំខាន់ៗ ដូចជា Carbohydrate […]
ឱសថបុរាណធម្មជាតិ
ត្បែងព្យាបាលជំងឺច្រើនមុខមិនគួរឱ្យជឿ
លក្ខណៈរុក្ខជាតិ៖ ដើមឈើកម្ពស់ពី ១៥ ទៅ ២០ម មានដើមមូលត្រង់ មានមែកខ្លី រោមច្រើនពណ៌ប្រផេះ ឬត្នោត សំបកដើមក្រាស់ពណ៌ប្រផេះត្នោត ប្រេះជាក្រហែងជ្រៅ។ មានដុះនៅតាមព្រៃល្បោះ លើដីល្បាយខ្សាច់ រុក្ខជាតិ៖ ត្បែង ការប្រើប្រាស់៖ -ស្លឹក៖ មានជាតិចត់ ស្ងោរដាក់អំបិលបន្តិចយកទឹកមកបៀម កុំឱ្យឈឺធ្មេញ ធ្វើឱ្យធ្មេញរឹងមាំ -ស្លឹក៖ ហូបកុំឱ្យមានកូន -ជ័រ៖ ព្យាបាលប្រមេះទឹកបាយ ជំងឺស្បែក (កម រមាស់) ។ល។ -សំបកដើម៖ […]
ឱសថធម្មជាតិព្យាបាលគ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ
ព្យាបាល៖ គ្រុនក្តៅ និងជំនួយទឹកដោះឱ្យសំបូរ លក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើម កម្ពស់ ១ ទៅ ១.៣ម។ មើមបែកក្តៀងច្រើន មានមើមពណ៌ស ខាងក្រៅ ខាងក្នុងពណ៌លឿងស្រស់ ដុះនៅស្ទើរគ្រប់តំបន់ ឬយកមកដាំធ្វើជាគ្រឿងទេស។ មើមមានរសជាតិល្វីង ប្រហាត ហិរ ក្លិនប្រហើរ។ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើក្នុងកម្រិត ២០ ទៅ ៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ […]
ឱសថបូរាណធម្មជាតិព្យាបាលអាការៈហ៊ឹងត្រចៀក
ព្យបាល៖ ហ៊ឹងត្រចៀក រុក្ខជាតិ៖ ប៉ប្រក លក្ខណៈរុក្ខជាតិ៖ បណ្ណជាតិផ្ញើប្រាណ លើដើមឈើ ឬលើផែនថ្ម ដុះនៅតាមដើមឈើ ឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ វិធីធ្វើ និងប្រើប្រាស់៖ -យកមើមហាលឱ្យស្ងួត -ប្រើកម្រិត ៦ ទៅ ១២ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ។ -គេអាចយកមើមស្រស់ ១៥ក្រាម ទៅត្រាំស្រា សម្រាប់ព្យាបាលសន្លាក់ដៃជើង របួសបោកទង្គិច បាក់ឆ្អឹង ហើយយកមើមស្រស់បុកបិតពីក្រៅផងដែរ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ […]
ជំងឺលើសឈាម ស្ទះសរសៃឈាម ព្យាបាលដោយឱសថធម្មជាតិនេះ
ដំណឹងល្អ សម្រាប់អ្នកដែលមានជំងឺលើសឈាម ស្ទះសរសៃឈាម! ព្យាបាលដោយឱសថធម្មជាតិនេះ មិនចំណាយប្រាក់ឡើយ។ អាចជួយឲ្យស្រកគីឡូបាន៥គីឡូក្នុងរយៈពេល២ខែទៀតផង។ ជួយស៊ែរបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យដែរ! វិធីធ្វើ៖ – ដាំទឹកក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ – ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ទុកប្រមាណ១០នាទី ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។ ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។ […]
ព្យាបាលហឺត រលាកទងសួត របេង ក្អកធ្លាក់ឈាម
-លក្ខណៈរុក្ខជាតិ៖ តិណជាតិមានកម្ពស់ពី ១០ – ៤០ស.ម មែកខ្ចី រាងបួនជ្រុង ដុះដោយខ្លួនឯងនៅតំបន់វាលរាបមានទឹកជោកជាំ បន្តពូជដោយគ្រាប់ ឈ្មោះរុក្ខជាតិ៖ បាយក្រញេញបាត-មុង្គ្រេបាត -ព្យាបាល៖ ហឺត រលាកទងសួត របេង ក្អកធ្លាក់ឈាម វិធីធ្វើ និងប្រើប្រាស់៖ -ព្យាបាលរបេង ក្អកធ្លាក់ឈាម យករុក្ខជាតិទាំងមូលហាលឱ្យស្ងួត ប្រើប្រាស់ ១៥ ទៅ ៦០ក្រាម មកដាំទឹកផឹក។ -ព្យាបាលរលាកទងសួត ហឺត ត្រូវយករុក្ខជាតិទាំងមូល ៣០ក្រាម […]
វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ
វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ ១- យកក្រូចឆ្មាលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ ២- ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ ៣- ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព) ៤- រៀបចំចាក់ទឹកឃ្មុំចូលទៅក្នុងក្រឡកែវ ៥- ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ ៦-បិទគម្រប រួចរក្សាទុកក្នុងទូរទឹកកករយៈពេលបីថ្ងៃ រួចអាចចាក់ចេញយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។ ៧- វិធីញ៉ាំៈ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២-៣ចំណិត មុនចូលគេង និងមុនទទួលទានអាហារពេលព្រឹក១០នាទីរៀងរាល់ថ្ងៃ។ រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា? សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ […]
ឱសថធម្មជាតិព្យាបាលក្រពះចេញឈាម ឬការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ
យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។ ក) ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។ ២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូថ)។ ខ) សភាពនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ៖ ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ មានលក្ខណៈជា៖ – ការក្អួតឈាមខ្មៅ ដុំៗ – ឈាមខ្មៅលាយចំណីអាហារ – រឺក៏ឈាមស្រស់ៗ ច្រើន រឺ តិច ទៅតាមការក្អួត។ បញ្ជាក់៖ […]
ឱសថធម្មជាតិព្យាបាលជំងឺធ្លាក់សរ៉ាំរ៉ៃ
មុននឹងស្វែងយល់ពីរូបមន្តធម្មជាតិព្យាបាលរោគធ្លាក់សនេះ សូមមកសិក្សាស្វែងយល់ពីរោគនេះឱ្យកាន់តែច្បាស់បន្ថែមទៀតជាមុន។ ធ្លាក់ស ជាអ្វី? ការធ្លាក់សជាការធ្លាក់នូវវត្តុវាវមួយប្រភេទ ដែលមិនមែនជាឈាម តាមទ្វាមាសស្ត្រី ឬ ប្រដាប់បន្តពូជស្ត្រី។ ការធ្លាក់សនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជំងឺនិងការធ្លាក់សធម្មតាមិនមានជំងឺ។ ១. ការធ្លាក់សមានជំងឺ៖ ជាការធ្លាក់សមួយដែលមានធុំក្លិន ហើយពេលខ្លះទៀតអាច ធ្លាក់ឈាមមកជាមួយផងដែរ។ ការធ្លាក់សនេះបណ្តាលមកពីមេរោគ ហើយនាំឱ្យកើតជំងឺ ស្ត្រីនេះតែម្តង ក្នុងន័យថាការធ្លាក់ស ជារោគសញ្ញាមួយនៃរោគស្ត្រី។ មេរោគដែលបង្កឱ្យមានការធ្លាក់សមានច្រើនប្រភេទ។ ២.ការធ្លាក់សធម្មតាមិនមានជំងឺ ៖ ជាការធ្លាក់សដែលមានសណ្ឋានដូចជាទឹកសម្បោរ ឬជាទឹករំអិល ឬដូចផ្នែកសនៃពងមាន់ ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល […]
ឱសថបូរាណធម្មជាតិព្យាបាលជំងឺគ្រុនចាញ់
ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយប៉ារ៉ាសិតម្យាង ដែលចម្លងតាមរយៈសត្វមូសដែកគោល។ ជំងឺនេះនឹងធ្វើឲ្យទុក្ខ ជាអាការៈក្តៅញាក់ៗម្តងហើយម្តងទៀត ហើយក៏បានសម្លាប់មនុស្សប្រមាណ ១ លាននាក់ដែរ ក្នុងមួយឆ្នាំៗទូទាំងពិភពលោក។ ជំងឺគ្រុនចាញ់ នៅតែបន្តកើតឡើងជាញឹកញាប់ ក្នុងប្រទេសនៅតាមតំបន់ត្រូពិច និងត្រូពិចក្រោម។ ជំងឺគ្រុនចាញ់ ជាទូទៅ អាចសម្គាល់បានតាមរយៈការលាប់ជំងឺឡើងវិញ ជាមួយរោគសញ្ញាដូចជា ៖ ការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ក្តៅខ្លួនខ្លាំង បែកញើសពេញខ្លួនព្រមទាំងត្រជាក់។ សញ្ញាផ្សេងៗទៀត ប្រហែលជាមានដូចជា ឈឺក្បាល ក្អួត ចង្អោរ រាគ។ រោគសញ្ញាជំងឺគ្រុនចាញ់ ជាធម្មតា […]